CAMBO REPORT

Popup Advertising5 seconds

ធ្លាយ​ព័ត៌មាន​កាន់​តែ​ច្បាស់​អំពី​ស្មាតហ្វូន Gaming ពី​ក្រុមហ៊ុន Xiaomi!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមកនេះ យើងបានឃើញរួចមកហើយថា ក្រុមហ៊ុន Xiaomi បានព្យាយាមអភិវឌ្ឍន៍ ខ្លាំងនូវផលិតផលថ្មីៗ របស់ខ្លួន និងបានវិនិយោគ ក្រុមហ៊ុនថ្មី ដើម្បីឈានជើងចូល ក្នុងទីផ្សារ Gaming ផងដែរ។ ហើយប្រិយមិត្តរបស់ Xiaomi នឹងរីករាយ ជាមួយផលិតថ្មីៗ ចុងក្រោយនេះ ព្រោះវាមានចំនុចចាប់អារម្មណ៍ ច្រើនដូចជា Mi Gaming Laptop និង Xiaomi Black Shark នេះអញ្ចឹង សុទ្ធសឹងតែ បង្ហាញខ្លួនដើម្បីប្រជែង ជាមួយក្រុមហ៊ុនធំៗទាំងអស់ នេះបង្ហាញថា Xiaomi កាន់តែរីក សាច់ដុំហើយ។

នៅពេលនេះ Xiaomi Black Shark ត្រូវបានលេចព័ត៌មាន និងរូបរាងកាន់តែ ច្បាស់ហើយ ព្រោះថ្ងៃប្រកាស ជាផ្លូវការរបស់វា គឺនៅក្នុងថ្ងៃ ១៣ មេសា នេះតែម្ដង។ ទៅលើព័ត៌មាន លេចធ្លាយកន្លង មកនេះ បង្ហាញថា Xiaomi Black Shark ពិតជាមានគុណភាព ផលិតប្រសើរ មិនឲ្យចាញ់ Razer Phone ឡើយ ព្រោះទាំង កម្លាំងម៉ាស៊ីន អេក្រង់ កាមេរ៉ា ក៏ដូចជារន្ធបំពងសម្លេង គឺសុទ្ធសឹងតែមាន គុណភាពខ្ពស់ៗ ជាក់ស្ដែង គេបានបង្ហាញ Poster ផ្លូវការ របស់ខ្លួនអំពីរូបរាង ខាងលើ ដែលទំនងជាចង់ បង្ហាញអំពី រន្ធបំពងសម្លេង ខ្លាំងរបស់វា ព្រមបង្ហាញការ បំពាក់នូវ ដៃបញ្ជាហ្គេមដូច Nintendo Switch ទៀតផង (ទំនងជា អាចដោះដាក់បាន ឬភ្ជាប់តាម Bluetooth ក៏បាន)។ ហើយចំពោះ រូបរាងខាងក្រៅ ក៏បានលេចធ្លាយ ចេញមកផងដែរ ដោយបង្ហាញថា Black Shark នឹងបំពាក់នូវ កាមេរ៉ាភ្លោះខាងក្រោយ ប៉ុន្តែយើងមិនទាន់ ដឹងពីគុណភាព នៅឡើយទេ ប្រហែលជាមិនដូច កាមេរ៉ាភ្លោះរបស់ Razer Phone ទេមើលទៅ។

រូបរាងចាប់កាន់ខាងលើនេះ ពិតជាធំល្អមែនទែន បង្ហាញថា អេក្រង់របស់ Black Shark គឺមិនមែនតូចឡើយ ហើយបើតាម ព័ត៌មានលេចធ្លាយ គឺគេនិយាយថា ជាទូរសព្ទ កូនកាត់ថេប្លេត ហៅថា ផាប្លេត (Phablet) ដែលបំពាក់នូវអេក្រង់ បង្ហាញដល់ទំហំ ៧ អ៊ីញ ដែលមាន ល្បឿនអេក្រង់ ១២០ ហឺតដែរ ប៉ុន្តែនៅមិនទាន់ដឹង ពីកម្រិតបង្ហាញរូបភាព។ ចំណែកកម្លាំងម៉ាស៊ីន ខាងក្នុងវិញ ប្រហាក់ប្រហែលនឹង Mi Mix 2s ដែរ គឺវាប្រើប្រាស់នូវឈីប Snapdragon 845 ដែលមានអង្គក្រាហ្វិច Adreno 630 អមមកជាមួយនឹងរ៉េម ទំហំ ៦ ឬ ៨ ជីកាបៃ ក៏ដូចជា អង្គផ្ទុកទិន្នន័យ ១២៨ ឬ ២៥៦ ជីកាបៃ ផងដែរ។ ចំណែកទំហំថ្ម និងប្រព័ន្ធប្រតិបត្តិការ នៅមិនទាន់ដឹង នៅឡើយទេ តែប្រហែលមិន អាចប្រើប្រាស់ MIUI នោះទេ។ កម្លាំងម៉ាស៊ីននេះ អាចរាប់ថាកប់ ហើយក្នុងឆ្នាំ ២០១៨ ព្រោះយើងមិនអាច រំពឹងឲ្យវា បំពាក់នូវឈីប រ៉េម និងអង្គផ្ទុកទិន្នន័យ លើសនេះបានទេ ដោយសារតែ Hardware មិនទាន់ចេញ អញ្ចឹងមានតែរំពឹង ទៅលើប្រព័ន្ធដំណើរការ ជំនួយបន្ថែមប៉ុណ្ណោះ ដើម្បីឲ្យទូរសព្ទនេះ ដំណើរការហ្គេម បានលឿនគុណភាពល្អ ស្រមជាមួយនឹង អេក្រង់បង្ហាញកម្រិតខ្ពស់ ក៏ដូចជារន្ធបំពងសម្លេង ល្អគ្រប់គ្រាន់ ក្នុងការធ្វើឲ្យអ្នកលេង ហ្គេមជក់ចិត្ត ទៅតាមហ្នឹងដែរ។

 

 

សរុបមកវិញ នេះគឺជាព័ត៌មានលេចធ្លាយរបស់ស្មាតហ្វូន Gaming ដំបូង របស់ក្រុមហ៊ុនចិន Xiaomi ហើយយើងពិតជា ចង់ឃើញការបង្ហាញខ្លួន របស់វាមែនទែន ព្រោះទូរសព្ទមួយនេះ ទំនងកាចណាស់ ថែមទាំងមាន លក្ខណៈសម្បត្តិលេចធ្លាយមួយចំនួនធំ ល្អទៀតផង ធ្វើឲ្យវាអាចទូរសព្ទ តែមួយគត់ ដែលដើរលើផ្លូវ Gaming Phone ជាមួយនឹង ក្រុមហ៊ុន Razer។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Slash Gear Tag: ទូរស័ព្ទ