កម្មវិធីសម្រាប់ប្តូរពណ៌ និងរូបរាង Folder លើកុំព្យូទ័រតាមចំណង់ចំណូលចិត្ត!
សម្រាប់បងប្អូន មិត្តអ្នកអាន ដែលចូលចិត្ត លេងស្ទីលក្នុង កុំព្យូទ័រ ឬប្តូរ icon រូបភាពស្រស់ស្អាត ទៅអោយ Folder កុំព្យូទ័រនោះ។ អ្នកគួរតែ ដឹងពី វិធីធ្វើយ៉ាង ណាដើម្បី អាចប្តូរ ពណ៌ Folder និង Icon ហើយវិធីបែបនោះ មានច្រើនណាស់ ប៉ុន្តែនៅថ្ងៃនេះ ខេមបូ រីផត សូមបង្ហាញ ពីកម្មវិធីមួយ ឈ្មោះថា Folderico ដែលអ្នកអាចដោនឡូដ ដោយឥតគិតថ្លៃ ដោយចុចត្រង់នេះ តែត្រូវប្រាកដថា អ្នកដោនឡូដយក តាមរយៈកុំព្យូទ័រ។
បន្ទាប់ពីធ្វើការដោនឡូដ ចប់ហើយ ប្រិយមិត្ត ចាប់ផ្តើម ធ្វើការ តម្លើងដោយ អនុវត្តតាម ជំហ៊ាន មានបង្ហាញក្នុង រូបខាង ក្រោមនេះ។ បន្ទាប់ពីធ្វើការ តម្លើង ចប់សព្វ គ្រប់ហើយ សូមប្រិយមិត្ត ធ្វើការ ប្រើកម្មវិធី ដោយ ជាដំបូង ទៅបើក កម្មវិធី ពេលនោះ វានឹង លេចផ្ទាំង មួយដូចខាងក្រោម។ រាល់ការប្តូរពណ៌ និងរូបរាងថ្មីរបស់ Folder គឺងាយស្រួលបំផុត ដោយគ្រាន់តែចុច Right click លើ Mouse ចំពីលើ Folder ណាមួយ រួចអ្នកនឹងឃើញពាក្យ FolderIco ចាំបន្ត ចុចសញ្ញាព្រួញ ទៅខាងស្តាំ និងរើសយក Folder ដែលមានរូបរាង ប្លែកៗជាច្រើន តាមការពេញចិត្ត របស់អ្នក។ ទោះបីជាកម្មវិធីនេះ មានវ័យចំណាស់ បន្តិចមែន តែយើងនៅអាចប្រើប្រាស់ បានដោយក្តីពេញចិត្ត ដូច្នេះកុំភ្លេចសាកល្បងណា។
សរុបមក នេះគ្រាន់តែជាកម្មវិធី មួយសម្រាប់ប្រើកម្សាន្ត អារម្មណ៍ប៉ុណ្ណោះ ចំពោះអ្នកប្រើប្រាស់ ដែលចង់តុបតែង Folder ឲ្យមានរូបរាង បែបថ្មី និងមើលទៅមិន សាំភ្នែក អាចទាញយក ទៅប្រើប្រាស់បាន ឥលូវនេះ តែប្រសិនបើមិត្ត អ្នកអាន ខ្លះគិតថា មិនចាំបាច់ នោះអ្នក មិនទាញយក ក៏បានដែរ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
