CAMBO REPORT

Popup Advertising5 seconds

Google នឹង​បញ្ចេញ​កំណែ​អាប់ដេត​មុខ​មាត់​ថ្មី​របស់ Gmail ចំពោះ​ការ​ប្រើ​លើ Web!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលផ្ទៃប្រើប្រាស់របស់ Gmail គឺមិនមានការផ្លាស់ប្ដូរនោះទេ វាគឺសាមញ្ញ ងាយស្រួលមើល និងងាយស្រួល យល់ផងដែរ។ ប៉ុន្តែអ្វីៗមិនអាច នៅស្ថិតស្ថេរ បានរហូតទេ វាតែងតែមាន ការប្រែប្រួល ឲ្យបានស្រស់ស្អាត ទាក់ភ្នែកជាងមុន ជានិច្ច បើទោះជាវាមានសភាព ស្អាតឥតខ្ចោះ ហើយក៏ដោយ។ ហើយថ្មីៗនេះ មានព័ត៌មាន រាយការណ៍ថា Google នឹងបញ្ចេញកំណែ អាប់ដេតផ្ទៃប្រើប្រាស់ថ្មី សម្រាប់ Gmail នោលើ Web ដែលយើងបើក ប្រើដោយ Chrome, Firefox ឬ Browser ដទៃទៀត។

Gmail គឺជាសេវាកម្ម Email ដ៏ល្បីល្បាញនិងប្រើប្រាស់ច្រើនជាងគេ ហើយវាក៏ត្រូវបានគេ ប្រើប្រាស់ច្រើនផងដែរ ក្នុងចំណោម ផលិតផល G Suite ទាំងអស់ ដែលមានដូចជា Google Translate, Drive, Photo, Play, Maps ជាដើម។ ទៅលើកំណែ អាប់ដេតថ្មីនេះ Google នៅមិនទាន់ប្រកាសចេញ ជាផ្លូវការនោះទេ ប៉ុន្តែបានបង្ហើបមកថា វានឹងអាប់ដេត មុខមាត់ថ្មីនាពេល ២ ៣ ក្រោយនេះ ដោយយើងនឹងបានឃើញនូវ រូបរាងថ្មីរបស់ Gmail ស្អាតជាងមុន និងបានបន្ថែមមុខងារថ្មីៗ មួយចំនួនផងដែរ ដូចជាមុខងារ Smart Reply មានលក្ខណៈ ដូចកម្មវីធី Gmail នៅលើ Platform ទូរសព្ទដែរ និងមុខងារ Snooze email ជាដើម។ ម្យ៉ាងទៀត វាក៏នឹងមាន មុខងារធំថ្មីមួយ គឺការ Back up ទិន្នន័យទុក អាចឲ្យយើងបើកប្រើប្រាស់ និងមើល Inbox, Draft, Archive ដោយការប្រើប្រាស់ offline បានផងដែរ។

 

អញ្ចឹងទាំងនេះគឺជាគម្រោងអាប់ដេត ផ្ទៃប្រើប្រាស់ថ្មីរបស់ Gmail នៅលើ Web ដែលនឹងមកដល់នាប៉ុន្មានសប្ដាហ៍ ខាងមុខនេះហើយ ប៉ុន្តែព័ត៌មាន ផ្លូវការ Google នៅមិនទាន់បញ្ចេញ នៅឡើយទេ ដែលនឹង ផ្លាស់មុខមាត់ថ្មី ឲ្យងាយស្រួលមើល ជាងមុន យ៉ាងមិចខ្លះ? និងមានមុខងារអ្វីខ្លះ? ដូចនេះយើងនឹងចាំ ប្រើប្រាស់នូវផ្ទៃមុខមាត់ថ្មី ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម