CAMBO REPORT

Popup Advertising5 seconds

Vivo XL3 Plus មាន​អេក្រង់​លាត​ធំ លក្ខណៈ​សម្បត្តិ​ល្អ ឯ​តម្លៃ​មិន​ដល់ 200 ដុល្លារផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលថ្មីៗនេះ យើងបានចុះផ្សាយម្តងរួចមកហើយ ពាក់ព័ន្ធនឹងស្មាតហ្វូន ម៉ូឌែល Vivo XL3 របស់ក្រុមហ៊ុន BLU ដោយស្មាតហ្វូននេះ មានលក្ខណៈសម្បត្តិល្អ មានរូបរាងរចនាបថ មើលទៅទាក់ទាញម្យ៉ាង ឯតម្លៃត្រឹមតែ 180 ដុល្លារប៉ុណ្ណោះ។ លើសពីនេះ BLU ក៏នៅមានស្មាតហ្វូនម៉ូឌែល ផ្សេងមួយទៀត នោះគឺ Vivo XL3 Plus ដែលមានវាមាន ទំហំធំជាង និងមានលក្ខណៈសម្បត្តិ ល្អលើស XL3 បន្តិច ហើយរូបរាងផ្នែក ខាងក្រោយ ក៏ខុសពីគ្នាដែរ។

សម្រាប់ Vivo XL3 Plus មានអេក្រង់លាតធំទំហំ 6 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD+ ឬ 720 x 1440 ភិចស៊ែល ជាមួយទំហំ Aspect Ratio 18:9 និងមានដង់ស៊ីតេ អេក្រង់ 268 ppi។ ស្មាតហ្វូននេះ មានបំពាក់នូវបន្ទះឈីប Snapdragon 425 (ខណៈ Vivo XL3 ប្រើប្រាស់ឈីប MediaTek លេខ MT6737) និងមានអមមកនូវ RAM ទំហំ 3GB ជាមួយអង្គ ចងចាំទំហំ 32GB ហើយវាក៏មាន រន្ធបន្ថែម microSD បានដល់ទំហំ 64GB ថែមទៀតផង។ BLU បានបំពាក់កាមេរ៉ា ខាងក្រោយលើ Vivo XL3 Plus ជាមួយទំហំ 13 មេហ្គាភិចសែល អមជាមួយភ្លើង Flash LED មួយគ្រាប់ ទុកសម្រាប់ថតរូប និង វីដេអូ នៅទីកន្លែងងងឹត ឬ ពេលយប់ជាដើម ម្យ៉ាងវិញទៀត វាក៏មានស៊េនស័រ ស្កេនម្រាមដៃ ដែលស្ថិតនៅផ្នែក ខាងក្រោមកាមេរ៉ា និងភ្លើង Flash។ ចំពោះកាមេរ៉ា ខាងមុខវិញ គឺទំហំដល់ទៅ 16 មេហ្គាភិចសែល (លើស XL3 ដល់ទៅ 3 មេហ្គាភិចសែល) តែវាមាន ភ្លើង Flash ជំនួយថែមទៀតផង  ដែលអាចអោយអ្នក ប្រើប្រាស់ការថតរូប Selfie នៅពេលយប់ បានយ៉ាងងាយស្រួល ដូចគ្នា។ ប៉ុន្តែវាមាន ចំនុចមិនទាក់ចិត្តមួយ ដោយស្មាតហ្វូននេះ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.1.2 ចេញពីប្រអប់ស្រាប់ ខណៈ Vivo XL3 ដំណើរការដល់ Android 8.0 Oreo ចេញពីប្រអប់ឯណោះ! ហើយខ្ញុំក៏អត់យល់ ដែរ ថាមិចបានក្រុមហ៊ុន BLU ធ្វើអញ្ចឹង។

យ៉ាងណា Vivo XL3 Plus ក៏អាចប្រើប្រាស់ស៊ីមកាត បានដល់ទៅ 2 និងប្រើជាសេវា 4G LTE និងមានកម្លាំងថ្មទំហំ 3000mAh ដូច XL3 ផងដែរ ដោយអាចអោយ អ្នកប្រើប្រាស់ សម្រាប់ការនិយាយ និងលេង បណ្តាញសង្គមផ្សេងៗ បានយូរគួរសម  តែថ្មវាមិនអាចដោះចេញ ចូលបានទេ។ ចំពោះតម្លៃ Blu Vivo XL3 Plus ត្រូវបានចេញលក់ នៅក្នុងទីផ្សារអន្តរជាតិ មួយចំនួនហើយ ក្នុងតម្លៃដើម ត្រឹមតែ 199.99$ ប៉ុណ្ណោះ ហើយអ្នកក៏អាចស្វែងរក ទិញវាបាន ចាប់ពីថ្ងៃនេះតទៅ នៅក្នុងទីផ្សារ Online Amazon ដោយចុចត្រង់នេះ ហើយឥលូវ វាក៏កំពុងមាន Promotion ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 months ago
ប្រភព: Blu Production Tag: ទូរស័ព្ទ