CAMBO REPORT

Popup Advertising5 seconds

ពេញ​ចិត្ត​ទេ? បើ iPhone X ចេញ​ពណ៌​ក្រហម​ដូច iPhone 8 & 8 Plus ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្តដែលនិយមតាមដាន ផលិតផលស្មាតហ្វូនភាគច្រើន ពិតជាបានដឹងហើយថា Apple បានបញ្ចេញពណ៌ក្រហម ឆ្អិនឆ្អៅ លើ iPhone ត្រឹមម៉ូឌែល 7 & 7 Plus ដោយពណ៌នេះ បង្កើតមក គឺដើម្បីយកប្រាក់ ចំណេញមួយចំណែក នៃការលក់នេះ យកទៅបរិច្ចាគ ទៅក្នុងមូលនិធិ RED ដើម្បីប្រយុទ្ធប្រឆាំង ជំងឺអេដស៍ ដែលនេះជាគម្រូ ដ៏ល្អមួយ ដែលក្រុមហ៊ុន Apple បានធ្វើ ម្យ៉ាងវិញទៀត ពណ៌ក្រហមនេះ ក៏មើលទៅលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ ក្រសែភ្នែកអ្នក ជុំវិញខ្លួនផងដែរ។

ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវ iPhone 8 & 8 Plus ដែលមានពណ៌ក្រហម ដូចដែលធ្លាប់បាន ចេញកាលពីឆ្នាំមុន អញ្ចឹងដែរ ប៉ុន្តែសម្រាប់ផ្ទៃខាងមុខវិញ គឺមិនមានពណ៌ស ទៀតនោះទេ ដោយវាបានជំនួសមកវិញ នូវពណ៌ខ្មៅ ដែលធ្វើអោយ ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ កាន់តែឡើងសម្រស់ និងមានអ្នក ពេញចិត្តខ្លាំង ខណៈកាលពីមុន ផ្ទៃពណ៌ស លាយក្រហមនោះ បានទទួលរងនូវការ មិនចូលចិត្តច្រើន។ ចំពោះ iPhone X វិញ ហាក់ដូចជាមិនទាន់ លឺដំណឹង ពាក់ព័ន្ធនឹងការ ចេញពណ៌ថ្មី បន្ថែមពីលើពណ៌ខ្មៅ និងពណ៌ស ដែលកំពុងមាន វត្តមានសព្វថ្ងៃនេះ នៅឡើយទេ ក្នុងនោះ ក៏មានប្រិយមិត្ត មិនតិចនាក់ដែរ ប្រាថ្នាចង់អោយ Apple បញ្ចេញ ពណ៌ក្រហម សម្រាប់ iPhone ថ្ងាសឆកនេះ។ យ៉ាងណា វីដេអូ Concept ថ្មីមួយ ដែលគេបានរចនា លើ iPhone X (រួមទាំងទំហំ iPhone X Plus ដែលមិនទាន់ មានរូបរាង) ជាមួយនឹងពណ៌ក្រហម ឆ្អៅនេះ ដើម្បីអោយប្រិយមិត្ត បានទស្សនា ហើយពិចារណាថា ស្អាត ឬក៏អត់? ដើម្បីអោយ កាន់តែច្បាស់ពី iPhone X ដែលគេឌីហ្សាញ លាយពណ៌ក្រហម នោះប្លែកប៉ុណ្ណា សូមទស្សនា ដូចខាងក្រោម៖

 

 

សរុបមក នេះគ្រាន់តែជា Concept ដាក់ពណ៌ក្រហមលើ iPhone X ប៉ុណ្ណោះ ហើយយើងក៏មិន អាចសន្និដ្ឋានបានដែរថា តើវាអាចនឹងកើតមាន នាពេលខាងមុខដែរ ឬយ៉ាងណា? ហើយប្រសិនបើ វាមានពណ៌នេះមែន ខ្ញុំគិតថា វាពិតជា ស្អាតមែនទែន ថែមទាំងមើល ទៅទាក់ទាញ ជាមួយនឹងអេក្រង់លាត ផងដែរ។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ប្រសិនបើ iPhone X មានចេញលក់ ជាមួយពណ៌ក្រហម ដូចក្នុង Concept វីដេអូនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: iClarified Tag: ទូរស័ព្ទ