CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Micro Data Center ម៉ាស៊ីន​គ្រប់​គ្រង​ថាមពល​បំរុង​ទុក​ដ៏​ថ្មី​សន្លាង​របស់ EATON!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាយើងកាន់តែកើនឡើងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យទីក្រុងភ្នំពេញ និងបណ្ដាទីរួមខេត្តត្រូវការរីកមាឌ ក៏ដូចជាប្រើប្រាស់នូវថាមពលខ្លាំងជាមុនផងដែរ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។ ទន្ទឹមនឹងការ រីកលូតលាស់នេះ យើងក៏តែងតែជួបនូវបញ្ហាមួយចំនួន ដែលកើតមានឡើងជាញឹកញាប់ ជាពិសេសនៅរដូវក្ដៅនេះតែម្ដង គឺការដាច់ចរន្តអគ្គិសនីដោយចៃដន្យ ដែលបណ្តាលមកពីការប្រើប្រាស់លើសពីការផ្គត់ផ្ទង់ ឬមានធុរៈអ្វីជាដើម។ ប្រសិនបើនៅក្នុងផ្ទះ មិនសូវចោទជាបញ្ហានោះទេ ប៉ុន្តែបើជាក្រុមហ៊ុនវិញ គឺប្រាកដជាពិបាក ដោយរាំងស្ទះការងារជាក់ជាមិនខាន ជាពិសេសគ្រឿងបរិក្ខារ IT ធំ តូច ឆាប់ខូចនៅពេល ដែលចរន្តត្រូវបានផ្តាច់ភ្លាមៗ ដោយមិនបានត្រៀមរៀបចំបិទវាតាមលំដាប់លំដោយទេនោះ។ អាស្រ័យហេតុនេះហើយទើបធ្វើឲ្យមានការសំរេចចិត្តប្រើប្រាស់ ឧបករណ៍បំរុងថាមពល ហៅកាត់ថា UPS (Uninterruptable Power Supply) ដែលភាគច្រើនប្រើប្រាស់សម្រាប់ជួយសង្គ្រោះយ៉ាងល្អ ប៉ុន្តែវាប្រើសម្រាប់កុំព្យូទ័រ ឬ ឧបករណ៍តូចៗតែប៉ុណ្ណោះ។ ដូច្នេះថ្ងៃនេះ យើងមកស្គាល់ Micro Data Center ដែលជាឧបករណ៍បំរុងថាមពលខ្នាតធំ មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសជាច្រើន លើសពី UPS ធម្មតា។

Eaton ជាក្រុមហ៊ុនឈានមុខដ៏ធំមួយក្នុងការផ្តល់ដំណោះស្រាយក្នុងការគ្រប់គ្រងថាមពល (Power Management) ដែលអតិថិជនហៅកាត់ថា UPS (Uninterruptable Power Supply) បានពង្រីកទីផ្សារ មកដល់ប្រទេសមួយចំនួនធំ នាក្នុងតំបន់ អាស៊ីយើងនេះ។ បច្ចុប្បន្នក្រុមហ៊ុន Eaton បានដាក់ចេញ នូវដំណោះស្រាយ បច្ចេកវិទ្យាថ្មីមួយហៅថា Micro Data Center ដែលជាបច្ចេកវិទ្យាកំពុងមានតម្រូវការយ៉ាងខ្លាំង ពីបណ្តាអតិថិជនទូទាំងសកលលោក ពិសេសគឺបណ្ដាក្រុមហ៊ុន និងសហគ្រាសតែម្ដង ដើម្បីទ្រទ្រង់ គ្រឿងបរិក្ខារ IT និងប្រតិបត្តិការ ដែលមានតម្លៃលើសលប់ ពុំអាចអាក់ខានបានសូម្បី១នាទី។ លក្ខណៈពិសេសរបស់ ដំណោះស្រាយបច្ចេកវិទ្យា Micro Data Center រួមមាន៖

 

1-    UPS (Uninterruptable Power Supply) ជាឧបករណ៍ផ្ទុកថាមពលបំរុងទុក និងទប់ស្កាត់នូវថាមពលភ្លើងខុសធម្មតា ដែលអាចបណ្តាលអោយមានការប៉ះពាល់ ឬ ខូចខាតដល់ឧបករណ៍ IT ដូចជា Firewall, Router ជាពិសេសគឺ Server ដែលជាឧបករណ៍ផ្ទុកនូវទិន្នន័យយ៉ាងសំខាន់សំរាប់ស្ថាប័ននីមួយៗ។
2-    Cooling System ក៏ជាផ្នែកមួយនៃដំណោះស្រាយរបស់ Micro Data Center ផងដែរ ។ Cooling System មានតួនាទីក្នុងការគ្រប់គ្រងសីតុណ្ហភាពដើម្បីបញ្ជៀសនូវហានិភ័យ ដែលបណ្តាលមកពីកំដៅ ដែលបង្ករឡើងពីឧបករណ៍ IT ផ្សេងៗ។
3-    Sensor ជាផ្នែកមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ពត៌មានទៅដល់អ្នកគ្រប់គ្រងអោយបានដឹងពីស្ថានភាពនៅក្នុង Micro Data Center ងាយស្រួលក្នុងការគ្រប់គ្រង និងបញ្ចៀសរាល់ហានីភ័យ ដែលអាចកើតមានជាមុនបាន។

Micro Data Center បានក្លាយជាជម្រើសដ៏ចាំបាច់ របស់អតិថិជនដោយផ្អែកលើកត្តា ៦ យ៉ាងដូចខាងក្រោម៖

 

1-    ងាយស្រួលក្នុងការតម្លើង និងពុំត្រូវការទីតាំងធំ (Rapid Deployment)។
2-    មានប្រព័ន្ធការពារយ៉ាងពេញលេញ ដូចជា UPS, Cooling System និង Sensor ជាដើម(Environmental Protection)។
3-    មានភាពងាយស្រួលក្នុងការបញ្ជា គ្រប់គ្រងប្រតិបត្តិការដោយផ្ទាល់ និងពីចម្ងាយទៅលើ Micro Data Center (Remote access, Operational Security)។
4-    មានគុណភាពខ្ពស់ និងអាចជឿទុកចិត្តបាន (High Reliability)។
5-    កាត់បន្ថយការចំណាយថវិការបស់ស្ថាប័នដើម្បីបាននូវ ដំណោះស្រាយបច្ចេកវិទ្យា នេះមកប្រើប្រាស់ Lower Total Cost of Ownership (TCO)។
6-    រចនាឡើងដោយរូបរាងទាន់សម័យ និងទាក់ទាញ (Attractive, High-tech design)។

សូមបញ្ជាក់ថា ដំណោះស្រាយបច្ចេកវិទ្យា Micro Data Center បានមកដល់ទីផ្សារកម្ពុជាហើយ ដែលនាំចូល ដោយ ក្រុមហ៊ុន T.O Group ជាក្រុមហ៊ុន តែមួយគត់ ដែលទទួលបានសិទ្ធិចែកចាយផលិតផលគ្រប់គ្រងថាមពលបំរុងទុកទាំងអស់របស់ក្រុមហ៊ុន Eaton នៅកម្ពុជា៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Eaton Cambodia Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ