CAMBO REPORT

Popup Advertising5 seconds

ឡើង Rank បាន​ខ្ពស់​ហើយ ថែម​ទាំង​មាន​រង្វាន់​ពី Vainglory ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដំណឹងល្អ បានមកដល់ទៀត សម្រាប់ប្រិយមិត្ត ដែលនិយម និងចូលចិត្តលេងហ្គេម យុទ្ធសាស្រ្ត នៅលើស្មាតហ្វូន ដែលមានឈ្មោះថា Vainglory នេះ ដោយគ្រាន់តែ ធ្វើអោយបានប៉ុន្មាន ចំណុចនេះ នឹងអាចទទទួលបាន នូវ Skin ថ្មីរបស់ Hero Ardan ដែលត្រៀមនឹងចេញ ក្នុងពេលឆាប់ៗនេះ ដោយស្វ័យប្រវត្តិតែម្តង។ តើចំណុចទាំងនោះ មានអ្វីខ្លះ?

 

វិធីងាយៗ គឺគ្រាន់តែ៖

 

•    លេង Rank អោយបាន 'Credible Threat' Bronze នៅក្នុងរដូវកាល Spring នេះដើម្បីទទួលបាន Skin របស់ Ardan ដែលមិនទាន់ចេញ។
•    អោយតែឡើងដល់ 'Credible Threat' Bronze ដឹងតែទទួលបានរង្វាន់ បើទោះបីជាធ្លាក់វិញ ក៏ដោយ
•    Skin Ardan នេះនឹងផ្តល់ជូននៅពេលបញ្ចប់រដូវកាល
•    បើអ្នកស្ថិតក្នុង 'Credible Threat' រួចហើយ ក៏ទទួលបានដែរ អោយតែនៅក្នុង រដូវកាល Spring នេះ
•    Rank ទាំង 5v5 ឬ 3v3 រាប់បញ្ចូលទាំងអស់


ដូចនេះ បើអ្នកទាំងអស់គ្នា ជាពិសេស ប្រិយមិត្ត ដែលគាំទ្រ Ardan កុំភ្លេច ឆក់ក្តោបឱកាសនេះ កុំអោយរំលងអោយ សោះណា ព្រោះឱកាសបែបនេះ មិនសូវជាមានឡើយ អញ្ចឹងកុំភ្លេច Team Up ជាមួយនឹង ដៃគូ របស់អ្នក Fight ដើម្បីឡើង Rank ទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai 2 months ago
ប្រភព: Vainglory Game Tag: កម្មវិធី-ហ្គេម