CAMBO REPORT

Popup Advertising5 seconds

អត់​យល់​ថា LG ចង់​លេង​ស្ទីល​យ៉ាង​ម៉េច​ទេ លើ​អេក្រង់​ឆក G7 ThinQ នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្មីនេះ យើងបានឃើញព័ត៌មានលេចធ្លាយអំពីថ្ងៃដាក់បង្ហាញ LG G7 រួចមកហើយ ដែលវាមិនមែន មានឈ្មោះ G7 ធម្មតានោះទេ ប៉ុន្តែត្រូវបានថែមពាក្យ ThinQ នៅពីក្រោយទៀត ដើម្បីបញ្ជាក់ថា បច្ចេកវិទ្យា បញ្ជាសម្លេង ThinQ នៅលើ G7 នឹងអាចប្រើប្រាស់ ជាមួយផលិតផល Ecosystem របស់ក្រុមហ៊ុន LG ដទៃទៀតបាន។ ប៉ុន្តែអ្វីដែលជា តារាចែងចាំង ទាញចំណាប់អារម្មណ៍ ពីប្រិយមិត្តខ្លាំងជាងគេពី LG G7 ThinQ គឺប្រាកដជា Notch ឆកខាងលើនេះ ព្រោះពេលនេះ អេក្រង់ឆក មានស្ទើរគ្រប់ ក្រុមហ៊ុនហើយ ដើម្បីពង្រីក សមាមាត្រអេក្រង់។ យ៉ាងណាមិញ អេក្រង់របស់ LG មានបញ្ហាខុសគេបន្ដិច បើតាមមើលទៅលើ រូបរាង Render ចុងក្រោយ ដែលចេញផ្សាយដោយ Android Headline នេះ។

ទៅលើអេក្រង់របស់ LG G7 ត្រូវបានបញ្ជាក់ឡើងវិញ ម្ដងទៀតថា វាមិនត្រូវបន្ដ បំពាក់អេក្រង់ OLED ដូចជា V30 ពីមុននោះទេ ដែលប្រិយមិត្តអាចនឹង យល់ហើយថា វាមានបញ្ហានៅលើ Pixel 2 និង V30 រួចមកហើយ ជាក់ស្ដែងក្រុម ការងារខេមបូ ក៏បានជួបផ្ទាល់ដែរ អញ្ចឹងក្រុមហ៊ុនត្រូវសំរេច បំពាក់អេក្រង់ថ្មីហៅថា M+ LCD ដែលជាបច្ចេកវិទ្យា អេក្រង់ថ្មី។ ប៉ុន្តែបញ្ហានៅតែមិនទាន់ អស់នៅឡើយទេ ព្រោះបើមើលទៅលើរូបរាង Render ចុងក្រោយនេះ បង្ហាញថា អេក្រង់ឆករបស់ LG G7 គឺមិនមែន Bezel less នោះទេបើ ពិនិត្យឲ្យគៀក យើងនឹងឃើញថា គែមសងខាងរបស់វា លាតខ្លីស្អាតហើយ ប៉ុន្តែគែមខាងលើគឺនៅមាន Bezel ច្រើនដដែល ហើយថែមទាំងមាន Notch ឆកចូលទៀត។ អញ្ចឹងបានន័យថា បើទោះជា LG G7 មាន Notch ក៏ដោយ ប៉ុន្តែគែម Bezel ខាងលើរបស់វា នៅតែមានដដែល។ មើលទៅវា មិនក្រាស់ពេកទេ ប៉ុន្ដែ LG G7 នៅតែមាន Bezel ធំជាង ទូរសព្ទអេក្រង់ឆក របស់ក្រុមហ៊ុនដទៃដដែល។

នេះនៅជាប្រធានបទ ដែលប្រិយមិត្តមួយចំនួន អាចនឹងកាន់តែអន់ចិត្ត ជាមួយនឹងក្រុមហ៊ុន LG បន្ថែមទៀត ព្រោះយើងជា អ្នកគាំទ្រ LG យូរមកហើយ ប៉ុន្តែក្រុមហ៊ុន LG ដើរទៅមុខ និងការរចនានៅមានកម្រិតច្រើន ជាងក្រុមហ៊ុនទូរសព្ទចិន មួយចំនួនទៅទៀត។ យ៉ាងណាមិញ នេះគ្រាន់តែរូបភាព លេចធ្លាយប៉ុណ្ណោះ ហើយវាក៏អាចជា ការពិតដែរ ប៉ុន្តែវាក៏មាន ចំណុចល្អដែរ ព្រោះអេក្រង់ឆករបស់វា នឹងប្លែកពីគេ គឺមាន Bezel បន្ថែមទៀត ដើម្បីបង្ហាញថាវាជា LG G7 ThinQ មិនឲ្យ ច្រលំគេទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Mr Who The Boss Tag: ទូរស័ព្ទ