CAMBO REPORT

Popup Advertising5 seconds

ឆាប់​ៗ​ខាង​មុខ​នេះ Instagram នឹង​អាច​អោយ​អ្នក​ទាញ​យក​រូបភាព ឬ​វីដេអូ​ចេញ​ពី​ក្នុង​គណនីបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយពី បណ្តាញសង្គម Instagram វាក៏ជាបណ្តាញសង្គមមួយ ដែលស្រដៀងនឹង បណ្តាញសង្គម Facebook វាអាចឆាត វាអាចអោយយើង បង្ហោះចែកចាយ មិនថា រូបភាព ឬវីដេអូ វាអាចអោយយើង បង្ហោះនូវ Stories ប្រចាំថ្ងៃ និងផ្សេងៗ ជាច្រើនទៀត គឺស្រដៀងគ្នាតែម្តង ក៏ប៉ុន្តែអ្វីដែល យើងអាច បែងចែកបាននោះ គឺថា Instagram ជាបណ្តាញសង្គម ដែលរក្សាភាព Private ជាង Facebook។

ហើយកាលពីម្សិលមិញនេះ Instagram បានដាក់ចេញនូវមុខងារ Focus ឬមុខងារ ថតបែបព្រាល សម្រាប់ការថតចេញពី កាមេរ៉ា Stories ដោយចំនុចនេះ នឹងធ្វើអោយ អ្នកប្រើប្រាស់ ទទួលបាននូវភាព ទាន់សម័យបន្ថែមមួយកម្រិតទៀត។ លើសពីនេះ Instagram ក៏បានបន្ថែមចំនុចពិសេសមួយថ្មីទៀត ដោយអនុញ្ញាតអោយ ប្រិយមិត្ត អាចធ្វើការ Mention ឈ្មោះមិត្តក្នុង Instagram ជាប្រភេទ Sticker ដាក់លើរូបភាព បានផងដែរ។ ហើយនៅថ្ងៃនេះ ប្រភពព័ត៌មានពី TechCrunch ក៏បានបង្ហើបអោយ ដឹងទៀតថា Instagram កំពុងធ្វើការអភិវឌ្ឍន៍ លើចំនុចពិសេសមួយ ដែលអនុញ្ញាតអោយអ្នក អាចធ្វើការទាញយក រូបភាព ឬវីដេអូផ្សេងៗ ដែលអ្នកបានបង្ហោះនៅលើគណនី Instagram របស់ខ្លួន ដើម្បីរក្សាទុកឡើងវិញ ដោយវាក៏ស្រដៀងគ្នា ទៅនឹងអ្វីដែល Facebook អនុញ្ញាតលើចំនុចមួយ នេះដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើវាក្លាយ ជាការពិតមែន យើងគិតថា មានប្រិយមិត្ត ដែលជាអ្នកកំពុងលេង បណ្តាញសង្គម IG មិនតិចនាក់នោះទេ ដែលនឹងរីករាយ ជាមួយដំណឹងល្អនេះ។

យ៉ាណា ចំនុចពិសេសថ្មីដែល Instagram ត្រៀមនឹងបញ្ចេញមកនេះ គឺសុទ្ធតែមានប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់ ដែលចង់ទាញ យករូបភាព ឬវីដេអូ ដែលពួកគេបានបង្ហោះ លើគណនី Instagram យកមករក្សាទុក ហើយវាក៏អាចធ្វើអោយ បណ្តាញសង្គមមួយនេះ កាន់តែមានភាព ទាន់សម័យមួយកម្រិត ទៀតផងដែរ។ យើងសង្ឃឹមថា Instagram នឹងខឹតខំ ធ្វើយ៉ាងណា ដើម្បីបញ្ចេញវាអោយ បានឆាប់ៗរហ័ស តាមដែល អាចទៅរួច ដើម្បីផ្តល់នូវភាពងាយស្រួល បន្ថែមទៀត ហើយយើងនឹងរង់ចាំ ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម