CAMBO REPORT

Popup Advertising5 seconds

Vivo បញ្ចេញ​ស្មាត​ហ្វូន​ធុន​មធ្យម​ជំនាន់​ក្រោយ​របស់​ខ្លួន ម៉ូឌែល​ Y71!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា Vivo គឺជាក្រុមហ៊ុនមួយ ដែលមានប្រភពមក ពីប្រទេសចិន ហើយរហូតមក ដល់ឥលូវ ផលិតផលស្មាតហ្វូន របស់ក្រុមហ៊ុនមួយនេះ ក៏កំពុងទទួលបាន ប្រជាប្រិយភាព កើនជាងមុន  ដោយសារតែវា លក្ខណៈសម្បត្តិល្អ កម្លាំងម៉ាស៊ីនអាច ទទួលយកបាន និងការប្រើប្រាស់ទូទៅ រីឯតម្លៃវិញក៏ល្មមនឹង ទទួលយកបានផងដែរ ។

ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុន Vivo ក៏បញ្ចេញស្មាតហ្វូន កម្រិតមធ្យមមួយម៉ូឌែល ដែលមានឈ្មោះថា Vivo Y71 ដោយវាទើបតែមាន វត្តមាននៅក្នុងប្រទេស ឥណ្ឌានៅឡើយទេ។  បើនិយាយពី លក្ខណៈសម្បត្តិ ស្មាតហ្វូននេះ អេក្រង់លាតធំមានទំហំ 5.99 អ៊ីញ ប្រភេទ IPS-LCD ជាមួយកំរិតបង្ហាញ 720 x 1440 ភិចសែល និងមាន Aspect Ratio 18: 9 ផងដែរ។ ទូរសព្ទនេះ ប្រើប្រាស់បន្ទះឈីប Snapdragon 45០,មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.8GHz, មាន RAM ទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងមានទំហំ 16GB និង 32GB ហើយវាក៏ អនុញ្ញាតអោយម្ចាស់ របស់វា អាចបន្ថែមម៉េម៉ូរីកាត micro SD សម្រាប់ពង្រីក បន្ថែមដល់ 128GB ដោយមិនចាំបាច់ បារម្ភពីការឆាប់ ពេញនោះទេ។ Vivo Y71 នឹងមានភ្ជាប់មក ជាមួយកាមេរ៉ា ខាងមុខទំហំ 5 មេហ្គាភិចសែល និងមានកាមេរ៉ា ខាងក្រោយទំហំ 13 មេហ្គាភិចសែល មានអមមក ជាមួយភ្លើង Flash មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមាន ពន្លឺទាបផងដែរ។ ចំពោះថាមពលថ្មវិញ គឺមានទំហំ 3360 mAh ដែលអាចអោយ ប្រើប្រាស់បានយូរគួរសមដែរ ទាំងការនិយាយ និង លេងបណ្តាញ អនឡាញផ្សេងៗ។ យើងសង្គេតឃើញថា វាមិនមានភ្ជាប់នូវ ស៊េនស័រសម្រាប់ ស្កេនម្រាមដៃ នៅលើស្មាតហ្វូននេះទេ ដោយវាប្រហែលជា មានមុខងារដោះសោរ ដោយសម្គាល់មុខ (Face Unlock) ជំនួសវិញ។

Vivo Y71 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់ តែម្តង និងអាចប្រើប្រាស់ សេវាបាន 4G LTE ផងដែរ។ ស្មាតហ្វូននេះ គឺមាន តម្លៃខ្ទង់ 17០ ដុល្លារប៉ុណ្ណោះ ដែលអ្នកអាចពិចារណា សម្រាប់ការទិញយក ទៅប្រើប្រាស់បាន ជាមួយជម្រើស 2 ពណ៌គឺ ពណ៌មាស និង ពណ៌ខ្មៅ។ ហើយសម្រាប់ថ្ងៃ ចេញលក់ ទៅតាមទីផ្សារ ប្រទេសផ្សេងៗ ត្រូវបានគេនិយាយថា នឹងមកដល់ នាពេលឆាប់ៗ ខាងមុខនេះ (យ៉ាងយូរ ក្នុងអំឡុងខែ ឧសភាតែម្តង)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 months ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ