CAMBO REPORT

Popup Advertising5 seconds

នៅ​ឌូបៃ​ត្រៀម​ប្រើប្រាស់​ស្លាក​លេខ​ឡាន​ឌីជីថល​នៅ​សប្តាហ៍ក្រោយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹងថា រថយន្តពីមួយឆ្នាំទៅមួយឆ្នាំ មានការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ឡើង កាន់តែ ទំនើបទាន់សម័យ តែស្លាកលេខវិញ នៅដដែល ច្រើនឆ្នាំ ដូចជាគ្មាននរណា មានគំនិតអភិវឌ្ឍន៍ វាឲ្យកាន់តែទំនើបសោះ ទើបមកដល់ពេលនេះ មានដំណឹងថ្មីមួយ នៅឌូបៃ បានចាប់ផ្តើមដាក់ស្លាក លេខឡានប្រភេទ ឌីជីថលឲ្យប្រើប្រាស់ នៅសប្តាហ៍ក្រោយ។  តាមយើងធ្លាប់បានឮ កាលពីពេល ប៉ុន្មានឆ្នាំមុនមក ពីគំរោងបង្កើត ស្លាកលេខនេះ តែទើបមកឥលូវនេះ ប្រកាសជាផ្លូវការ។

កាន់តែមិនឆ្ងល់ទៀត ព្រោះនៅឌូបៃ សម្បូរដោយអ្នកមាន ឡូយឆាយ សូម្បីតែឡានរបស់ពួកគេជិះ ក៏មានតម្លៃថ្លៃៗ ហើយបើស្លាកលេខ សាមញ្ញពិតជាមិនសម ដូច្នេះរាជរដ្ឋាភិបាលពួកគេ បានចាប់ផ្តើមសាកល្បង ប្រើស្លាកលេខឌីជីថល ប្រភេទថ្មី។

 

តិចទៀតអ្វីគ្រប់យ៉ាង ដែលល្ងង់ និងទៅជាឆ្លាត ទាំងអស់ ដោយលើកនេះ យើងអាចដឹងថា សូម្បីស្លាកលេខ ក៏មានប្រភេទឆ្លាតវៃដែរ នៅឌូបៃ។ បើយោងតាមសារព័ត៌មាន ល្បីឈ្មោះមួយ របស់ប្រទេសអង់គ្លេស បានចេញផ្សាយ ពីការចាប់ផ្តើម ប្រើប្រាស់នូវស្លាកលេខឆ្លាត វៃដំបូង ដោយវានឹងផ្តល់ភាព ងាយស្រួលច្រើន ដល់សមត្ថកិច្ច នៅពេលដែលរថយន្ត ប្រើប្រាស់ស្លាកលេខនោះ ជួបគ្រោះថ្នាក់ ចរាចរណ៍ បុកគេ ឬត្រូវចោរ លួចឡាន នឹងមានការជូន ដំណឹងភ្លាមៗ ដល់សមត្ថកិច្ច។ ស្លាកលេខនេះ ភ្ជាប់មកជាមួយ ប្រព័ន្ធ GPS តាមដានទីតាំង របស់រថយន្តនោះ ដូច្នេះត្រូវការ សុំសិទ្ធិ និងជូនដំណឹងជាមុនសម្រាប់ អ្នកបើកបរ។ អ្វីដែលកាន់តែ ងាយស្រួលទៀតនោះ ប៉ូលីសអាចតាម ចាប់ជនល្មើស បានកាន់តែរហ័ស តាមរយៈស្លាកលេខ ផងដែរ តែនៅមាន កំហុសបន្តិច ត្រង់ស្លាកលេខ អាចនឹង Hack បាន ដូច្នេះរាជរដ្ឋាភិបាល ត្រូវការអភិវឌ្ឃន៍បន្ថែម លើស្លាកលេខនេះ។ កាលពីឆ្នាំ 2013 នៅតំបន់ កាលីហ្វរញ៉ា ក៏បានដាក់ឲ្យអ្នក ប្រើប្រាស់មួយចំនួន សាកល្បងប្រើប្រាស់ ស្លាកលេខឌីជីថល នេះដែរ ប៉ុន្តែត្រូវផ្អាកទៅវិញ និងទើបចាប់ផ្តើម បន្តទៀត នៅដើមឆ្នាំនេះដែរ។

សរុបមក នៅឌូបៃ រាជរដ្ឋាភិបាល បានប្រកាសជា សាធារណៈថា នឹងចាប់ផ្តើមនូវ ការប្រើប្រាស់ ស្លាកលេខឆ្លាតវៃ ប្រភេទឌីជីថល នាសប្តាហ៍ក្រោយនេះ ដូច្នេះសង្ឃឹមថា ប្រជាជន របស់ពួកគេ បានដឹង ពីអត្ថប្រយោជន៍ នៃស្លាកលេខថ្មីនេះ និងព្យាយាមគោរពច្បាប់ ចរាចរណ៍ ទាំងអស់គ្នា ព្រោះស្លាកលេខថ្មីនេះ នឹងធ្វើឲ្យការចាប់ជនល្មើស បានកាន់តែរហ័ស ជាងមុនទៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត