CAMBO REPORT

Popup Advertising5 seconds

HP បញ្ចេញ​ថេប្លេត​ជំនាន់​ថ្មី មាន​អេក្រង់​ទំហំ 12.3 អ៊ីញ និង​អាច​បញ្ជា​ដោយ​ប៊ិច Active Pen បានទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រៅពីធ្វើការវាយលុកក្នុងការបង្កើតកុំព្យូទ័រហើយនោះ ក្រុមហ៊ុន HP ក៏បានធ្វើការវាយសម្រុកខ្លាំងណាស់ដែរ ក្នុងការបង្កើតថេប្លេត ដើម្បីជំនួយដល់ការ ប្រើប្រាស់ទូទៅ និងការប្រើប្រាស់ នៅតាមការិយាល័យ អោយមាន ភាពងាយស្រួលជាងមុន។ ដោយឡែកនៅថ្ងៃនេះ ក្រុមហ៊ុន HP បានធ្វើការដាក់បញ្ចេញ ថេប្លេតជំនាន់ថ្មី មួយម៉ូឌែល នោះគឺ HP Chromebook x2 ដោយវាមានលក្ខណៈពិសេស និងរូបរាងគួរអោយ ទាក់ទាញផងដែរ។

Chromebook x2 មួយនេះមានអេក្រង់ធំទំហំ 12.3 អ៊ីញប្រភេទ IPS អាចបង្ហាញរូបភាព បានក្នុងកម្រិត 2400 x 1600 ហើយអេក្រង់ វាមានវិមាត្រទទឹងវែង ជាងថេប្លេត Android ដទៃទៀត។ លក្ខណៈពិសេស របស់ HP Chromebook x2 នេះគឺអេក្រង់ របស់វា អាច Support ការប្រើជាមួយប៊ិច HP Active Pen ប្រភេទ Stylus ជំនាន់ថ្មី ដែលអ្នកអាចគូស វាសនៅលើ ផ្ទៃអេក្រង់ថេប្លេតបាន ក្នុងនោះវាក៏មានកន្លែង សម្រាប់ភ្ជាប់ជាមួយ Keyboard ស្រាប់ ដោយមិនចាំបាច់ ប្រើខ្សែនោះទេ ហើយវាក៏មានភ្ជាប់មកជាមួយ ប្រព័ន្ធបំពងសំលេងប្រភេទ B&O ផងដែរ។ សម្រាប់ការប្រើប៊ិច អាចបញ្ជាលើអេក្រង់បែបនេះ វាក៏អំណោយផល ទៅដល់អ្នក ដែលមានកិច្ចការងារ មុខជំនួញ អ្នកសិក្សា និងវិចិត្រករជាដើម។ កម្លាំងម៉ាស៊ីនរបស់ថេប្លេតនេះ គឺស្ថិតនៅលំដាប់ល្អមួយ ដោយវាមានរ៉េមទំហំ 4GB ប្រើប្រាស់ស៊ីភីយូ Intel Core m3 និងមានអង្គផ្ទុក ទិន្នន័យទំហំ 32GB ហើយវាក៏អាច បន្ថែម microSD បានថែមទៀតផង។ ក្រៅពីនេះ វាក៏មានរន្ធ សម្រាប់ដោត USB-C ចំនួន 2 រន្ធ និងមានរន្ធ សម្រាប់ដោតកាសមួយ។ ចំពោះ Chromebook x2 នេះ វាមានកម្លាំង ថាមពលថ្ម អាចអនុញ្ញាតអោយអ្នក អាចប្រើបានដល់ទៅជិត 10 ម៉ោង ឯណោះ។

លក្ខណៈសម្បត្តិប៉ុណ្ណោះ វាក៏ជាជម្រើសមួយ ដែលអ្នកអាច ពិចារណាបាន ហើយទំហំរបស់វា ក៏ងាយស្រួល ក្នុងការយកទៅ តាមខ្លួនផងដែរ។ សម្រាប់តម្លៃវិញ ក្រុមហ៊ុន HP បានបង្ហាញ អោយដឹងថា Chromebook x2 មានតម្លៃចាប់ពី 599 ដុល្លារ ហើយវានឹងត្រូវ ដាក់លក់ជាផ្លូវការ នៅថ្ងៃទី 10 ខែមិថុនា នាពេល ខាងមុខនេះ។ ដូច្នេះ ប្រសិនបើអ្នក មានចំណាប់ អារម្មណ៍លើវា គឺត្រូវរង់ចាំបន្តិច សិនហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: GSM Arena Tag: ថេប្លេត