CAMBO REPORT

Popup Advertising5 seconds

អ្នក​វិទ្យា​សាស្ដ្រ​បាន​រក​ឃើញ​សារធាតុ​អាសូត​មួយ​ផ្នែក​ធំ នៅ​ក្នុង​ថ្ម​ស្រទាប់​ខាង​លើ​នៃ​ផែនដី​ទៅ​វិញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អាសូត ឬភាសាអង់គ្លេសហៅថា Nitrogen គឺជាសារធាតុគីមីម្យ៉ាង តាងដោយអក្សរ N ស្ថិតនៅលំដាប់ទី ៧ ក្នុងតារាងខួបគីមី ហើយជាកូនអាតូម តូចៗប៉ុណ្ណោះ មិនមានរូបរាង ច្បាស់លាស់ឡើយ ដោយពេលខ្លះវាស្ថិត នៅជាមួយអង្គធាតុរាវ និងភាគច្រើន គឺជាឧស្ម័ននៅលើ លំហរអាកាស ក្នុងស្រទាប់អូហ្សូន ដែលវាក៏ដើរតួ ជាអ្នកបង្កើត ប្រតិកម្មបង្កជា វដ្ដនៃទឹកភ្លៀង និងភ្លៀង អាស៊ីតជាដើម។ ប៉ុន្តែថ្មីនេះ ការស្រាវជ្រាវថ្មី បានរកឃើញថា សារធាតុអាសូត មួយចំនួនធំដល់ទៅ ១ ភាគ ៤ នៃអាសូតសរុប នៅលើផែនដីយើងនេះ គឺស្ថិតនៅក្នុងថ្ម Bedrock ដែលជាស្រទាប់ថ្ម រឹងខាងលើ របស់ភពផែនដី ទៅវិញ។

ទៅលើការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ដ្របានបង្ហាញថា មានសារធាតុអាសូត ប្រមាណ ២៦% ដែលមិនមែនស្ថិតនៅលើ ស្រទាប់អាកាសទេ ប៉ុន្តែវាបែរជាស្ថិតនៅ ជាមួយនឹងស្រទាប់រឹងទី ១ របស់ភពផែនដី ដែលស្រទាប់នោះ មានឈ្មោះថា Bedrock វាគឺជាស្រទាប់ថ្ម ហើយថ្មនោះ រាបស្មើៗល្អ មិនមែនរាងស្មុគស្មាញ ដូចថ្មភ្នំ ឬថ្មកំអែល ភ្នំភ្លើងនោះទេ។ ហើយពេលខ្លះ ថ្មប្រភេទនេះ អាចដុះមកដល់ ស្រទាប់ខាងលើ ប៉ុន្តែភាគច្រើន វានៅខាងក្រោម កប់ជ្រៅក្នុងដី និងបាតសមុទ្រ ជាដើម។

តាមការសិក្សាកន្លងមកបង្ហាញថា សារធាតុអាសូត វាក៏ជាអាហាររូបត្ថម្ភ ជំនួយមួយផ្នែកធំផងដែរ ទៅលើជីវជាតិនៃដី ដូចជាដីមួយ ដែលមានសំណើម និងមានជីវជាតិ អាចឲ្យដាំដុះ ដំណាំបានល្អ សុទ្ធសឹងតែ ជាដីមាន សារធាតុអាសូតច្រើន ព្រោះដី វានឹងត្រជាក់ល្អ ម្យ៉ាងទៀតអាសូត ក៏ជាចំណីបំប៉ន របស់រុក្ខជាតិ ដើម្បីស្រូបយក ផងដែរ។ ជាលទ្ធផល គេក៏ទាញសម្មតិកម្មបានថា នៅតំបន់ ដែលមានថ្ម Bedrock នៅស្រទាប់ ខាងលើច្រើន តំបន់នោះ គឺនឹងមានសារធាតុ អាសូតច្រើន ដូចនេះវាក៏អាចកំណត់ អាកាសធាតុនៅតំបន់ នោះផងដែរ ពីព្រោះតំបន់ដី មានអាសូតច្រើន គឺមានន័យថា តំបន់នោះជាដីត្រជាក់ អញ្ចឹងអាកាសធាតុ ក៏អំណោយផលល្អ ផងដែរ ម្យ៉ាងទៀត សារធាតុអាសូត ក៏បានចូលរួម មួយផ្នែកធំ ជាមួយនឹងប្រតិកម្ម ទឹកភ្លៀង អញ្ចឹងវាអាចនឹងធ្វើ ឲ្យតំបន់នោះ ងាយនឹងមានរុក្ខជាតិ អាចដុះច្រើន -ល-។ ជាក់ស្ដែង គឺសណ្ឋានដីនៅតំបន់ ជួរភ្នំហិមាល័យ ដែលជាតំបន់ ដីត្រជាក់ សំបូរទៅដោយសារធាតុអាសូត នៅក្នុងដី ព្រោះតែដីតំបន់នោះ សំបូរទៅដោយថ្ម Bedrock នេះ ដុះមកដល់ផ្ទៃ ខាងលើនៃផែនដី តែម្ដង។

ផ្ទុយទៅវិញ សម្រាប់តំបន់ដែលមានសណ្ឋានដីមិនសូវមាន សារធាតុអាសូតនោះទេ វាក៏ជះឥទ្ធិពលដល់អាកាសធាតុ ឲ្យខុសពីតំបន់ដី មានអាសូតច្រើន ទៅតាមហ្នឹងដែរ។ ជាក់ស្ដែងតំបន់ដី នៅក្នុងទ្វីបអាហ្វ្រិច ដូចជា វាលស្មោង គឺពិបាកនឹងមាន រុក្ខជាតិលូតលាស់ បានណាស់ ដោយសារតែវា ជាដីក្ដៅ មិនមែនមកពី ព្រះអាទិត្យ នៅជិតទ្វីបនោះ ជាងទ្វីបដទៃទេ ប៉ុន្តែវាបណ្តាល សណ្ឋានដីវាជះឥទ្ធិពល ច្រើនជាង ព្រោះដីនោះ ខ្វះខាត សារធាតុអាសូតច្រើន មិនអាចបង្កើតប្រតិកម្ម វដ្ដទឹកភ្លៀង និងពិបាកឲ្យរុក្ខជាតិដុះ ផងដែរ ដែលមានតែរុក្ខជាតិ កម្រប៉ុណ្ណោះ ដែលអាចដុះបាន ទើបធ្វើឲ្យ តំបន់នោះក្ដៅ និងខ្វះទឹក ប្រើប្រាស់ជាដើម។ 

 

សរុបមក យើងអាចនិយាយជារួមបានថា សារធាតុអាសូតនៅលើភពផែនដី យើងនេះ វាមានចំនួន ២៦% គឺស្ថិតនៅក្នុង ស្រទាប់ថ្ម Bedrock។ ហើយសារធាតុ អាសូតនោះ វាក៏ជាអ្វីដែល ជះឥទ្ធិពលទៅដល់ធាតុអាកាស ក្នុងតំបន់នោះ ផងដែរ ជាក់ស្ដែងបើដីមានថ្ម Bedrock នៅស្រទាប់ខាងលើច្រើន វានឹងបង្កើតជាដីត្រជាក់ ងាយស្រួលអោយ រុក្ខជាតិដុះ លូតលាស់ល្អ និងមានទឹកភ្លៀង គ្រប់គ្រាន់។ ផ្ទុយទៅវិញ ប្រសិនបើ ស្រទាប់ថ្ម Bedrock នៅកប់ជ្រៅ ក្នុងស្រទាប់ផែនដី វាក៏ធ្វើឲ្យដី តំបន់នោះ ខ្វះសារធាតុអាសូត និងធ្វើឲ្យដី ពិបាកមានរុក្ខជាតិ លូតលាស់ និងពិបាកមាន ភ្លៀងធ្លាក់ផងដែរ។ អញ្ចឹង សណ្ឋានដី គឺជះឥទ្ធិពល មួយផ្នែកធំ ទៅលើអាកាសធាតុ នៃតំបន់នោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: i4u Tag: វិទ្យាសាស្ត្រ