CAMBO REPORT

Popup Advertising5 seconds

គន្លឹះ​នៃ​ការ​ផ្ទេរ​ឯកសារ​វីដេអូ​គ្រប់​ប្រភេទ ទៅ​កាន់​កម្មវិធី VLC សម្រាប់ iOS តាម​រយៈ Wifi

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

VLC គឺជាកម្មវិធីមួយ ដែលត្រូវបានគេប្រើប្រាស់ សម្រាប់ចាក់វីដេអូ ហើយអ្វីដែលគេ ចាប់អារម្មណ៍ ទៅលើកម្មវិធី នេះនោះ គឺវាអាចចាក់វីដេអូ បានយ៉ាងច្រើនប្រភេទ។ ម្យ៉ាងវិញទៀត វាក៏មានសមត្ថភាព លើសពីកម្មវិធី ចាក់វីដេអូ ដែលមាន តម្លើងមកស្រាប់ នៅក្នុងស្មាតហ្វូន របស់យើង ទាំង iOS និង Android។ ក្នុងនោះ VLC ក៏មានកំណែអាប់ដេតជា បន្តបន្ទាប់ ដែលធ្វើអោយកម្មវិធីនេះ កាន់តែមានភាព ទាន់សម័យផងដែរ។

សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការណែនាំនូវគន្លឹះខ្លីមួយ ពាក់ព័ន្ធជាមួយកម្មវីធី VLC ដោយវាអនុញ្ញាត អោយអ្នកអាចទទួល វីដេអូផ្សេងៗ ដោយការផ្ទេរ ចេញពីកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗទៀត ដែលអាចភ្ជាប់ទៅកាន់ Internet បាន ចូលមកក្នុងឧបករណ៍ iOS របស់អ្នកបាន។ ដើម្បីទទួលបានវីដេអូ នានាពីការផ្ទេរនោះ អ្នកត្រូវមានតម្លើង កម្មវិធី VLC លើស្មាតហ្វូន របស់អ្នកជាមុនសិន បន្ទាប់មកសូមចូល ទៅក្នុងកម្មវីធី VLC ហើយចុចលើរូប ឡូហ្គូ ដែលស្ថិតនៅខាងលើ ផ្នែកខាងឆ្វេង នោះអ្នកនឹងឃើញ ត្រង់កន្លែង Sharing via WIFI ហើយចូរធ្វើការ ចុចលើវា ដើម្បីបើកដំណើរការ ពេលនោះអ្នកនឹងឃើញ លេខសម្គាល់ទាំង 10 ខ្ទង់ (លេខនេះអាចនឹង ផ្លាស់ប្តូរទៅតាម IP address នៃឧបករណ៍ផ្សេងទៀត ចូលមកកាន់ Wifi Router) និងឈ្មោះសម្គាល់ ឧបករណ៍ iOS របស់អ្នកនៅពីក្រោម។ សូមវាយលេខកូដ សម្គាល់នោះ ឬឈ្មាះសម្គាល់ឧបករណ៍ iOS នៅត្រង់កន្លែង URL លើ Browser ណាមួយក៏បាន មិនថាពីឧបករណ៍ iOS, Android ឬពីកុំព្យូទ័រ របស់អ្នក បន្ទាប់មក វានឹងលោតផ្ទាំងកម្មវិធី VLC ដែលមានពាក្យ Sharing via WIFI ដូចគ្នា ហើយជំហ៊ានបន្ទាប់ សូមចុចលើសញ្ញាបូក ដែលស្ថិតនៅខាងលើ ផ្នែកខាងស្តាំ ហើយធ្វើការ Select លើវីដេអូណាមួយ ដែលអ្នកចង់ផ្ទេរ ចូលកម្មវិធី VLC លើស្មាតហ្វូន រួចចុច OK ជាការស្រេច។ ឬអ្នកអាចធ្វើតាមវីធីលឿន មួយទៀត សម្រាប់កុំព្យូទ័រ ដោយអ្នកគ្រាន់តែ ចាប់អូសវីដេអូនោះ មកទម្លាក់ត្រង់កន្លែង Drop Files បានដូចគ្នា។

ចំណាំ: មុងងារនេះអាចដំណើរការ លុះត្រាតែឧបករណ៍ទាំងពីរ របស់អ្នក (ផ្ញើ និង ទទួល) ភ្ជាប់ទៅកាន់ Wifi តែមួយប៉ុណ្ណោះ។ ហើយមុខងារនេះ ក៏មានតែនៅលើ VLC សម្រាប់ iOS ផងដែរ។

 

 

អញ្ចឹង នេះគ្រាន់តែជាគន្លឹះមួយ ពាក់ព័ន្ធនឹងការផ្ទេរវីដេអូ និងទទួលវីដេអូ តាមរយៈកម្មវិធី VLC ដែលយើងចង់បង្ហាញអោយ មិត្តអ្នកអាន បានដឹង។ យ៉ាងណា គន្លឹះខ្លីមួយនេះ គឺសម្រាប់អ្នក ដែលមិនទាន់ដឹង ហើយនឹងចង់ដឹងពីគន្លឹះថ្មីៗ ប៉ុន្តែបើសម្រាប់អ្នក ដែលបានដឹងហើយ ក៏អាចចែករំលែក គន្លឹះមួយនេះ ទៅកាន់មិត្តភក្តិ របស់អ្នកបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ