CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ Instagram បាន​ដាក់​ចេញ​មុខងារ​ថត​ព្រាល នៅ​ក្នុង​កាមេរ៉ា Stories ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ ប្រជាប្រិយភាពនៃការនិយមលេងកម្មវិធី Instagram នៅទូទាំងពិភពលោក គឺមានចំនួនកើនឡើង ច្រើន គួរអោយ កត់សម្គាល់ សូម្បីតែនៅ ប្រទេសយើង ក៏មានអ្នកលេង បណ្តាញសង្គមមួយនេះ ច្រើនគួរសមផងដែរ។ ម្យ៉ាងវិញទៀត Instagram តែងតែ មានកំណែ Update ថ្មីៗរហូត ដែលធ្វើអោយអ្នកប្រើប្រាស់ មានភាពអារម្មណ៍ថាប្លែក នៅក្នុងការ លេងកំសាន្ត។ ហើយរយៈពេល ចុងក្រោយនេះ Instagram គឺកំពុងត្រៀមខ្លួន រួចជាស្រេច ដើម្បីនាំយកនូវ មុខងារថ្មីមួយទៀត ដាក់បញ្ចូល ទៅក្នុងកម្មវិធីរបស់ខ្លួន។ 

ដូចដែលប្រិយមិត្ត បានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍មុន ប្រភពព័ត៌មានពី TechCrunch បានបង្ហើបអោយដឹងថា Instagram កំពុងធ្វើការអភិវឌ្ឍន៍ លើចំនុចពិសេសមួយ ដែលអនុញ្ញាតអោយអ្នក អាចថតរូបបែបព្រាល បាន ចេញពីក្នុង កាមេរ៉ា Stories ដូចទៅនឹងស្មាតហ្វូន កាមេរ៉ាភ្លោះដែរ។ ហើយទីបំផុត អ្វីដែលគ្រប់គ្នា កំពុងទន្ទឹងរង់ចាំ ក៏បានមកដល់ ដោយពេលនេះ Instagram បានដាក់ចេញនូវ មុខងារ Focus ឬមុខងារ ថតបែបព្រាល សម្រាប់ការថត ចេញពីកាមេរ៉ា Stories ដោយចំនុចនេះ នឹងធ្វើអោយអ្នក ប្រើប្រាស់ ទទួលបាននូវភាព ទាន់សម័យបន្ថែមមួយ កម្រិតទៀត។ ចំនុចនេះ វានឹងអាចច្នៃ ប្រឌិតរូបភាព អោយកាន់តែមានភាព លេចធ្លោ បើទោះជាមិនអាច ធ្វើការបានល្អច្រើន ដូចមុខងារលើ កាមេរ៉ាភ្លោះក៏ដោយ តែវានឹងប្រសើរ សម្រាប់ស្មាតហ្វូន ដែលគ្មានកាមេរ៉ាភ្លោះ។ យើងនឹងឃើញប្រអប់ មូលមានពាក្យ Focus ដើម្បីថតរូប បែបព្រាល មុននឹងបង្ហោះចូល ទៅក្នុងកាមេរ៉ា Stories ដោយនេះ គឺជាចំនុចមួយល្អ សម្រាប់ប្រិយមិត្តទាំងអស់ ដែលចូលចិត្តបង្ហោះរូប នៅលើ Stories ក្នុងកម្មវិធី Instagram។ ហើយលើសពីនេះ Instagram ក៏បានបន្ថែមចំនុចពិសេស មួយថ្មីទៀត ដោយអនុញ្ញាតអោយប្រិយមិត្ត អាចធ្វើការ Mention ឈ្មោះមិត្តក្នុង Instagram ជាប្រភេទ Sticker ដាក់លើរូបភាព បានផងដែរ។

សម្រាប់មុខងារ Focus នេះ អាចដំណើរការបានលើឧបករណ៍ iOS បានតែមួយចំនួនប៉ុណ្ណោះ ដូចជា iPhone SE, 6S, 6S Plus, 7, 7 Plus, 8, 8 Plus និង iPhone X ចំណែកស្មាតហ្វូន Android ទើបតែបាន ដំណើរការលើ Galaxy S9+ និង Google Pixel 2 នៅឡើយទេ។ តែនៅយ៉ាងណា មុខងារដែល Instagram បានបញ្ចេញមកនេះ គឺមានប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តបង្ហោះ រូបនៅលើ Stories ផងដែរ។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលប្រើស្មាតហ្វូន ដូចមានខាងលើ អាចចូលទៅពិនិត្យ និងសាកល្បងបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម