CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​អេក្រង់​ធំ កំពុង​តែ​ពេញ​និយម​ទូទាំង​ពិភព​លោក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ មិនថាអ្នកណានោះទេ តែងតែចង់បាននូវអេក្រង់ធំៗ ទាំងទូរសព្ទ អេក្រង់ម៉ូនីទ័រ ក៏ដូចជាទូរទស្សន៍ជាដើម ទើបក្រុមហ៊ុន ផលិតជាច្រើន បានចាប់ផ្ដើមផលិតនូវ អេក្រង់ធំៗ និងមានគុណភាពខ្ពស់ ដើម្បីឲ្យអ្នកទស្សនា ទទួលបាននូវ បទពិសោធន៍ ល្អប្រសើរ អាចទស្សនាបានច្បាស់ ត្រជាក់ភ្នែកជាងការឃើញ ផ្ទាល់ភ្នែកទៅទៀត។ កម្រិតបង្ហាញរបស់ទូរទស្សន៍ នាពេលនេះ នៅក្នុងកម្រិត 4K និងលោតទៅដល់ 8K និងមានបច្ចេកវិទ្យា HDR ថ្មីៗជាដើម ប៉ុន្តែ Content វីឌីអូភាគច្រើន នៅក្នុងកម្រិត 4K ដែលវាពេញនិយម ខ្លាំងនាពេលបច្ចុប្បន្ន និងច្បាស់កប់ សមល្មមផងដែរ។

បើតាមការស្ទង់មតិរបស់ AVS Forum ដែលមានអ្នកចូលរួម ឆ្លើយតបជាង ៧០០នាក់ បានបង្ហាញថា មានមនុស្សជាង ៩០% នៃអ្នកចូលរួមបានឆ្លើយថា ពួកគេនឹងជ្រើសរើស ទូរទស្សន៍ទំហំ ៦០ អ៊ីញឡើងទៅ។ ហេតុផលគឺងាយ យល់បំផុត គឺពួកគាត់ត្រូវការ ទូរទស្សន៍ដែលមិនធំពេក សម្រាប់ដាក់ក្នុងផ្ទះ ប៉ុន្តែមិន ក៏មិនតូចពេកដែរ ព្រោះបច្ចុប្បន្ននេះ ទូរទស្សន៍មិនមែនជា ឧបករណ៍សម្រាប់តែមើល ព័ត៌មាន និងការកម្សាន្ដប៉ុណ្ណោះទេ តែវាក៏ជា ឧបករណ៍ម្យ៉ាងដែល មិនអាចខ្វះបាន នៅតាមគេហដ្ឋាននីមួយៗ ដោយសារវាបានបំពាក់ នូវប្រព័ន្ធដំណើការទំនើបៗ ដើម្បីកម្សាន្ដ និងមានភាពច្នៃប្រឌិត ជាច្រើនបន្ថែមទៀត។ បច្ចុប្បន្ននេះអេក្រង់ទំហំ ៦០ អ៊ីញឡើងទៅ មិនធំប៉ុន្មាននោះទេ សម្រាប់ទូរទស្សន៍ ដោយសារតែវាធំល្មម ក្នុងការដាក់នៅក្នុង បន្ទប់ទទួលភ្ញៀវ ដែលអាចទស្សនា បានទូលាយ ជាមួយសមាជិកច្រើន។

ចំណែកឯកម្រិតបង្ហាញរូបភាព ដែលពេញនិយមបំផុត នាពេញបច្ចុប្បន្ន សម្រាប់ទូរទស្សន៍ គឺត្រឹម UHD ជាកម្រិតបង្ហាញ ប្រសើរបំផុត។ កាលពីជំនាន់មុន កម្រិតបង្ហាញ Full HD សម្រាប់ទូរទស្សន៍ គឺមានភាពទាន់សម័យ ប៉ុន្តែការវិវត្តន៍ បានប្រែប្រួលអេក្រង់ ទូរទស្សន៍កាន់តែ ធំទៅៗ ដូចនេះកម្រិតបង្ហាញ UHD ដែលធំជាង Full HD ១.៥ ដងនេះ គឺច្បាស់ល្អគ្រប់គ្រាន់ និងមានដង់ស៊ីតេ បង្ហាញច្បាស់ល្អ។

ចំណែកឯប្រភេទអេក្រង់របស់ទូរទស្សន៍ ដែលមានការគាំទ្រ ក៏ដូចជាទទួលស្គាល់ច្រើន ជាងគេបច្ចុប្បន្ននេះ គឺប្រភេទអេក្រង់ QLED ដែលក្រុមហ៊ុន Samsung បានបំពាក់កន្លងមក វាគឺជាអេក្រង់ ស្រដៀងនឹងពពួក OLED ដែរ ប៉ុន្តែបច្ចេកវិទ្យា Quantum របស់វាបង្ហាញ ពណ៌ បានមុតល្អ ដែលសម្រាប់ភ្នែក របស់អ្នក មានជម្ងឺខ្វាក់ពណ៌ មិនអាចបែកចែក ពណ៌នៅលើអេក្រង់ផ្សេង អ្នកនឹងអាចទស្សនាបាន ច្បាស់តែម្ដងនៅលើអេក្រង់ QLED។ ជាពិសេស វាមានកម្រិតភាពច្បាស់ នៃពណ៌ដល់ ១០០% ឯណោះ និងមានបច្ចេកវិទ្យា HDR ក៏ដូចជាកម្រិត ពន្លឺច្បាស់ដល់ ១៥០០ នីត ដែលសភាព នៃរូបភាពច្បាស់ មានពណ៌ក៏ដូចជាពន្លឺល្អ គ្រប់គ្រាន់សម្រាប់ ការទស្សនា។

 

ម្យ៉ាងទៀតអេក្រង់ប្រភេទនេះ ក៏សុទ្ធសឹងតែជាទូរទស្សន៍ស្ដើង ងាយស្រួលតម្លើង ក៏ដូចជាងាយស្រួលទុកដាក់រៀបចំ ដោយមិនមាន ខ្សែភ្ជាប់រញ៉េរញ៉ៃឡើយ។ ទូរទស្សន៍នេះ យើងអាចភ្ជាប់ ជាមួយនឹងឧបករណ៍ដទៃទៀត បានជាមួយនឹង One Connect Box គឺប្រើតែខ្សែ Optical Cable ដែលមានទំហំតូចស្តើង និងមានប្រវែង ៥ ម៉ែត្រ ជាការស្រេច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍