CAMBO REPORT

Popup Advertising5 seconds

ស្រាយ​ចម្ងល់​នៃ​ភាព​ខុស​គ្នា​រវាង​ស្មាតហ្វូន​របស់ សាមសុង ទាំង​បី​ប្រភេទ (Korean Vs Company Vs USA)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលកន្លងមកនេះ ប្រហែលជាមានប្រិយមិត្តមិនតិចនាក់នោះទេ ដែលធ្លាប់បានដឹងនូវ គន្លឹះផ្សេងៗ និងល្អៗជាច្រើន ពាក់ព័ន្ធនឹងស្មាតហ្វូន តាមរយៈការ ចុះផ្សាយ ពីក្រុមការងារ ខេមបូ របស់យើង ចំណែកថ្ងៃនេះ ក៏ប្រហែលជាមានអ្នក ចង់ដឹងដូចគ្នា ថាយើងនឹងណែនាំ នូវគន្លឹះអ្វី សម្រាប់ចែករំលែក ទៅដល់អ្នកទាំងអស់គ្នា អោយបានដឹង។ នៅក្នុងថ្ងៃនេះដែរ ក្រុមការងារយើងនឹង បកស្រាយចម្ងល់របស់អ្នក ទាំងអស់គ្នា ទាក់ទិនទៅនឹង ស្មាតហ្វូនរបស់ Samsung ទាំង 3 ប្រភេទ រួមមាន  Samsung សម្រាប់ប្រទេសកូរ៉េ, ក្រុមហ៊ុន និងអាមេរិច ថាតើវាខុសគ្នា យ៉ាងណាខ្លះ?

ដូចនេះ យើងនឹងធ្វើការឆ្លើយ នូវសំណួរខាងលើ ពាក់ព័ន្ធនឹងភាពខុសគ្នា រវាងស្មាតហ្វូន Samsung សម្រាប់ប្រទេសកូរ៉េ, ក្រុមហ៊ុន និងអាមេរិច ដូចតទៅ៖

1. Samsung សម្រាប់ប្រទេសកូរ៉េខាងត្បូង (Korean Version នៅក្នុងអេក្រង់ ផ្ទាំង Menu សុទ្ធតែអក្សរកូរ៉េ)

កូរ៉េខាងត្បូង គឺជាប្រទេសដើមកំណើតរបស់ក្រុមហ៊ុន Samsung ដែលបានផលិតឧបករណ៍ អេឡិចត្រូនិចជាច្រើន ក្នុងនោះ ក៏មានផលិតផល ជាស្មាតហ្វូនផងដែរ។ ការផលិតស្មាតហ្វូន Samsung សម្រាប់ប្រទេសកូរ៉េ គឺមានន័យថា ឧបករណ៍នោះ អាចបម្រើការប្រើប្រាស់ និងនិយាយទាក់ទងគ្នា បានតែនៅក្នុងប្រទេស របស់ពួកគេប៉ុណ្ណោះ អាចនិយាយបានថា ជាផលិតផលផ្តាច់មុខ ក្នុងស្រុក មិនអាចប្រើ នៅក្នុងតំបន់ ឬប្រទេសផ្សេង បានឡើយ ព្រោះវាមានជាប់ Locked ម៉ាស៊ីន និងមានអក្សរដើម Set នៅក្នុងម៉ាស៊ីនស្រាប់ ជាភាសាកូរ៉េ ប៉ុន្តែប្រសិនបើអ្នក ចង់យកស្មាតហ្វូននោះ មកប្រើនៅក្នុង ប្រទេសយើង គឺទាមទារអ្នក ទៅជួបអ្នកជំនាញ ខាងទូរសព្ទ ដើម្បីដោះ Locked នោះចេញ ជាមុនសិន ទើបអាចប្រើបាន រីឯការប្រើប្រាស់ ក៏មិនប្រាកដថាល្អដែរ ជាពិសេស ទាក់ទងនឹងផ្នែក សេវាតែម្តង។ 

2. Samsung សម្រាប់តំបន់អាស៊ី ឬហៅថាផលិតផលក្រុមហ៊ុន (Company Version មានអក្សរ Duos នៅខាងក្រោយ ខ្នងទូរសព្ទ សម្រាប់ម៉ូដែលខ្លះ និងខ្លះទៀតពុំ មានអក្សរតំណាង អ្វីទាំងអស់)

ដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយថា ក្រៅពីការផលិតស្មាតហ្វូន ដើម្បីប្រើប្រាស់នៅក្នុង ប្រទេសកូរ៉េខាងត្បូងនោះ Samsung ក៏មានផលិតផល សម្រាប់ដាក់អោយប្រើ លើប្រទេសក្នុង តំបន់អាស៊ាន ផងដែរ។ ស្មាតហ្វូននោះ មិនមាន ជាប់ Locked អ្វីទាំងអស់ និយាយរួមទៅ អោយតែប្រទេស ឬតំបន់នៅក្នុងអាស៊ី សុទ្ធតែអាច ប្រើប្រាស់បានទាំងអស់ ហើយវាក៏ជាប្រភេទ ដែលក្រុមហ៊ុន Samsung នៅក្នុងប្រទេសកម្ពុជា យើងមានអញ្ញាបណ្ណ នាំចូលលក់ស្រប ច្បាប់ផងដែរ។ សម្រាប់ Company Version នេះ សេវារបស់វាមានភាព ប្រសើរជាងគេ បើប្រើប្រាស់វានៅក្នុង ប្រទេសរបស់យើង។ ចំនុចដែលពិសេសនោះ គឺវាអនុញ្ញាតអោយអ្នក ប្រើប្រាស់ អាចដាក់ស៊ីមកាត បានដល់ទៅ 2 ដោយស៊ីមទីមួយ គឺស្ថិតនៅកន្លែង ដាក់ស៊ីមជាធម្មតា និងមួយទៀត ស្ថិតនៅត្រង់កន្លែង បន្ថែម microSD (មានន័យថា បើដាក់ស៊ីមទីពីរ គឺមិនអាចមេម៉ូរី បន្ថែមបានទេ ប៉ុន្តែបើបន្ថែម មេម៉ូរី គឺមិនអាចដាក់ស៊ីម ទីពីរ បានឡើយ) ដែលទូទៅ គេហៅ Slot ទីពីរនេះថា Dedicated Slot ។ ចំពោះបន្ទះឈីបវិញ Samsung Company Version នេះ គឺប្រើប្រាស់ ជាទូទៅឈីបប្រភេទ Exynos ប៉ុន្តែវាមានជំនាន់ របស់វា ទៅតាមស៊េរី នៃស្មាតហ្វូនដែរ។

3. Samsung សម្រាប់អាមេរិច (USA Version, AT&T និង Spring មាន Logo តំណាងនៅក្រោយខ្នងទូរសព្ទ, សម្រាប់លក់ទូទៅ មានអក្សរតំណាងម៉ូឌែល របស់ ទូរសព្ទនីមួយៗ នៅក្រោយ ខ្នងទូរសព្ទ)

បើចំពោះស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលដាក់លក់នៅ សហរដ្ឋអាមេរិចវិញ បែងចែកជាពីរទៀត គឺទីមួយជា របស់ជាប់ Locked ដោយក្រុមហ៊ុន មានសហការ ជាមួយនឹង ក្រុមហ៊ុនសេវាទូរសព្ទ នានានៅក្នុងតំបន់ របស់ខ្លួន ដូចជា Spring, AT&T និងផ្សេងៗ ទៀតជាដើម ដោយវាត្រូវអោយ អ្នកអតិថិជន អាចប្រើបានតែ នៅក្នុងតំបន់នៃសហរដ្ឋ អាមេរិចប៉ុណ្ណោះ ជាមួយស៊ីមកាតជាក់លាក់ របស់ក្រុមហ៊ុន មិនអាចប្រើ នៅក្នុងតំបន់ ឬប្រទេសផ្សេងបានឡើយ ប៉ុន្តែប្រសិនបើអ្នក ចង់យកស្មាតហ្វូននោះ មកប្រើនៅក្នុង ប្រទេសយើង គឺទាមទារអ្នក ទៅជួបអ្នកជំនាញខាងទូរសព្ទ ដើម្បីដោះ Locked នោះចេញ ជាមុនសិនដូចគ្នា ទៅនឹងស្មាតហ្វូន ពីប្រទេសកូរ៉េខាងត្បូង អញ្ចឹង ទើបអាចប្រើបាន។ ដោយឡែក មួយប្រភេទផ្សេងទៀត វាសម្រាប់លក់ទូទៅ (World-Wide) តែម្តង មិនមានជាប់ Locked អ្វីនោះទេ ដែលយើងអាច ដាក់ស៊ីមកាតប្រើ បានទូទៅ មិនភ័យព្រួយពេល ទៅដល់ទីណានោះទេ។ ទាំងពីរប្រភេទ នៃផលិតផលពី សហរដ្ឋអាមេរិចនេះ សុទ្ធតែអាចប្រើប្រាស់ បានស៊ីមកាត តែមួយប៉ុណ្ណោះ និង Slot ទីពីរប្រើសម្រាប់ ដាក់ Micro-SD ធម្មតាមិនមាន ជម្រើសដូចប្រភេទ Company Version ឡើយ។ ចំពោះបន្ទះឈីបវិញ Samsung សម្រាប់អាមេរិច គឺប្រើប្រាស់ ឈីបប្រភេទ Snapdragon ខុសពីឈីបសម្រាប់ ប្រើនៅអាស៊ាន ប៉ុន្តែវាមាន ជំនាន់របស់វា ទៅតាមស៊េរី នៃស្មាតហ្វូនដូចគ្នាដែរ។

សរុបមក នេះជាចំនុចមួយ ដើម្បីដោះស្រាយចម្ងល់ របស់អ្នកទាំងអស់គ្នា អោយបានដឹង និងបានស្វែងយល់ បន្ថែមមួយកម្រិតទៀត ពាក់ព័ន្ធនឹងភាព ខុសគ្នារវាងស្មាតហ្វូន Samsung សម្រាប់ប្រទេសកូរ៉េ, ក្រុមហ៊ុន និងអាមេរិច… កុំអោយមានការ យល់ច្រឡំគ្នា។ យ៉ាងណា ចំនុចនេះ គឺបកស្រាយ សម្រាប់ប្រិយមិត្ត មួយចំនួន ដែលមិនទាន់បានដឹង តែសម្រាប់អ្នក ដែលបានដឹងរួចហើយ ក៏អាចធ្វើការ ចែករំលែកបន្ត បានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ