CAMBO REPORT

Popup Advertising5 seconds

Sticker ការពារ​ស្មាតហ្វូន​បាន​គ្រប់​ជ្រុង​និង​កាន់​មិន​ទើសដៃ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ក្រុមហ៊ុនតូចតាចមួយចំនួន តែងតែបោះគំនិត និងដាក់ផលិតផល របស់ពួកគេ ចូលក្នុង វេបសាយ Kickstarter ដើម្បីស្រង់ពីស្ថិតិ និងការកក់ លុយទុកមុន សម្រាប់អ្នក ដែលចង់បានផលិតផល របស់ពួកគេ ទើបពួកគេធ្វើការផលិត និងចែកចាយតាមពេល ដែលបានកំណត់ ដូចជាអ្នកផលិត Sticker បិតការពារ ស្មាតហ្វូននេះអញ្ចឹង។ គោលបំណងគេ សុំត្រឹមតែចំនួន ទឹកប្រាក់កក់ ដល់ខ្ទង់ 6,143 ដុល្លារប៉ុណ្ណោះ ពួកគេនឹងផលិតជូន ដល់អ្នកកក់មុននោះ តែនៅពេលនេះ ដោយសារមានការ ពេញចិត្តខ្លាំងពីមហាជន ចំនួនទឹកប្រាក់ នៃការកក់មុន បានឡើងដល់ខ្ទង់ 34,659 ដុល្លារហើយ ដូច្នេះការផលិតរបស់ពួកគេ គឺច្រើនមែនទែន សម្រាប់ដំណាក់កាលដំបូងនេះ។

ផលិតផលរបស់ពួកគេជា Sticker ម៉្យាង ដែលកម្រាស់ស្តើងត្រឹមតែ 0.2 មីលីម៉ែត្រ ពណ៌ថ្លា មានមកជាមួយផ្ទាំងបិត ទាំងផ្នែកខាងក្រោយ និងលើអេក្រង់ របស់ស្មាតហ្វូន ដូច្នេះការ ការពារបានគ្រប់ជ្រុង ដោយ Sticker នេះ ផលិតឡើងពីជ័រតាន់ មួយប្រភេទ និងតាម បច្ចេកវិទ្យា Nano Technology ដែលអាចប្រែក្លាយ Sticker នេះ ទៅជារូបរាង ដូចដើមវិញ បន្ទាប់ពីមានការ ឆ្កូតលើវារួច ហើយអ្នកដែលចង់ឲ្យវា មានសភាពដូចដើមវិញ កាន់តែលឿននោះ អាចយកម៉ាស៊ីនផ្លុំសក់ មកផ្លុំឲ្យវាឆាប់ ដូចដើមបាន។ ប្រសិនបើយើង ប្រើប្រាស់ស្រ្គីន ការពារនោះ វាបិតទៅមើល ឃើញប៉ោង និងក្រាស់ជាងដល់ 0.3 មីលីម៉ែត្រឯណោះ រីឯស្រោមការពារវិញ មានកម្រាស់ដល់ 1.5 មីលីម៉ែត្រ ដូច្នេះនឹងធ្វើឲ្យ ស្មាតហ្វូនរបស់អ្នក កាន់តែមាន កម្រាស់ក្រាស់ និងមើលទៅ ទើសភ្នែក តែបើ Sticker នេះ មានរូបរាងស្តើងបំផុត តាន់ មិនដាច់រហែក នោះឡើយ។

បើនិយាយពីការបិតនោះ កាន់តែងាយស្រួលទៅទៀត អ្នកប្រើប្រាស់គ្រាន់តែ យកទឹកសាប៊ូបាញ់ លាងកញ្ចក់ មកពីលើ Sticker នេះ ត្រង់កន្លែងស្អិតៗ រួចបិតស្មាតហ្វូន ដើម្បីងាយស្រួលរំ កិលវាតាមទីតាំង ដែលត្រឹមត្រូវ ព្រោះ Sticker នេះ មានរូបរាងត្រូវម៉ាច់ ជាមួយស្មាតហ្វូន ដែលអ្នកបានជ្រើសរើស តែម្តង មិនចាំប្រើប្រាស់ឡាម មកកាត់អ្វីបន្ថែមទៀតទេ ដូច្នេះអ្នកទិញ អ្នកបិតបាន ដោយខ្លួនឯង។ អ្នកចង់បាន ក៏អាចធ្វើការស្វែងរក Sticker ដែលត្រូវនឹងស្មាតហ្វូន របស់អ្នកបាន ដោយចូលទៅកាន់ វេបសាយ នេះ។ ក្នុងឱកាសសម្រាប់ អ្នកកក់មុន នឹងទទួល បានតម្លៃពិសេស ត្រឹម 25 យ៉ូរូ ខ្ទង់ 30 ដុល្លារ តែបើទិញពេលក្រោយ នឹងឡើងដល់ 45 យ៉ូរូ ខ្ទង់ 55 ដុល្លារ។

សរុបមក នារីស្អាតចំនួន 2 នាក់ បានសហការគ្នា បង្កើត និងច្នៃប្រឌិតឡើងនូវ Sticker ប្រភេទថ្មីនេះ សម្រាប់ការពារស្មាតហ្វូន ដែលមាន ភាពតាន់ ទោះបីជាវាមាន កម្រាស់ស្តើងក៏ដោយ រួមទាំងប្រើប្រាស់ បច្ចេកវិទ្យា Nano Technology ដែលអាចធ្វើឲ្យ Sticker ប្រែជាសភាព ដូចដើមវិញ បន្ទាប់ពីមានស្នាម ឆ្កូតខ្លាំងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ