CAMBO REPORT

Popup Advertising5 seconds

NVIDIA នឹង​បញ្ចប់​ការ Support ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ 32-bit

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចអ្វីដែល ខេមបូរីផត បានរៀបរាប់កាលពីអត្ថបទមុនអញ្ចឹងថា ប្រព័ន្ធប្រតិបត្តិការរបស់ Microsoft Windows ក៏ដូចជា MacOS ត្រូវបែងចែកចេញជា ២ ប្រភេទគឺ 32-bit និង 64-bit។ ចំពោះប្រព័ន្ធប្រតិបត្តិការ 32-bit កម្រមានអ្នកប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ ដោយសារតែវាមិនអាច ទ្រទ្រង់ជាមួយនឹងកម្មវីធី ដែលផលិតមកសម្រាប់ 64-bit នោះទេ ផ្ទុយទៅវិញអ្នក ដែលប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ 64-bit យើងអាចតម្លើងកម្មវីធីសម្រាប់ 64-bit ក៏បាន 32-bit ក៏បានដែរ។ មូលហេតុដែលមនុស្សមួយចំនួន នៅប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ 32-bit មានតែ ១ ប៉ុណ្ណោះ គឺដោយសារតែ Hardware របស់កុំព្យូទ័រគាត់ កម្រិតទាប ដូចជាប្រើប្រាស់ឈីប ស៊ីភីយូកម្រិតទាប ឧទាហរណ៍ Intel Pentium M ឬ Intel Atom -ល-។ យ៉ាងណាមិញ សម្រាប់អ្នកប្រើ Windows 32-bit មកដល់ឆ្នាំ ២០១៨ នេះ ដំណឹងអាក្រក់មកដល់ហើយ ដោយសារតែថ្មីនេះ NVIDIA ប្រកាសថានឹងឈប់ Support ទៅលើប្រព័ន្ធ 32-bit នាពេលខាងមុខ នេះហើយ។

ពាក្យថាបញ្ឈប់ការ Support របស់ក្រុមហ៊ុន NVIDIA នេះមានន័យថា ក្រុមហ៊ុននឹងឈប់ បញ្ចេញនូវ Driver ថ្មីៗរបស់ខ្លួន ជាប្រភេទ 32-bit ទៀតហើយ ដូចនេះកុំព្យូទ័រទាំងអស់ ដែលប្រើប្រាស់ OS 32-bit និងមានផ្នែករឹង GPU របស់ NVIDIA ទាំងអស់ នឹងមិនអាចទាញយក ដំឡើង Graphic Driver ថ្មីៗចេញពីគេហទំព័រ NVIDIA នោះទេ ប៉ុន្តែប្រសិនបើអ្នកធ្លាប់ Backup Driver ទុកហើយ យកមកតម្លើងឡើងវិញនោះ វានៅតែស្គាល់ អាចប្រើបាន ធម្មតាអញ្ចឹង តែអ្នកនឹងមិនទទួលបាន ការធានា Bug fix ក៏ដូចមុខងារ Security updates នោះទេ។ ក្រុមហ៊ុន NVIDIA បញ្ជាក់ថាការ Support នេះនឹងត្រូវបញ្ចប់ ត្រឹមខែមករា ឆ្នាំ ២០១៩ នេះ។ អញ្ចឹងមធ្យោបាយគឺមានតែ ១ គត់គឺឈូស Windows ថ្មីប្រើប្រាស់ OS 64-bit វិញ (សម្រាប់កុំព្យូទ័រ ដែលមានផ្នែករឹង GPU របស់ក្រុមហ៊ុន NVIDIA) ដើម្បីឲ្យវាស្គាល់ Graphic Driver បានត្រឹមត្រូវល្អ និងទទួលបាន កំណែអាប់ដេតថ្មី។ ប៉ុន្តែប្រសិនបើ កុំព្យូទ័ររបស់អ្នក មិនមានប្រើក្រាហ្វិចរបស់ NVIDIA ទេនោះ អ្នកចង់ប្រើ OS អ្វីក៏បានដែរ មិនមាន បញ្ហានោះទេ។

នេះគឺជារឿងសមហេតុផលហើយ ដោយសារតែផ្នែករឹង ដូចជាស៊ីភីយូ ជីភីយូ គឺគេឈប់ផលិត ជាប្រភេទ 32-bit តាំងពីជាង ១០ ឆ្នាំមុនមកម្ល៉េះ ដោយតាំងពី Core i Series ជំនាន់ទី ១ មកត្រូវបានប្រើឈីប 64-bit ទាំងអស់។ សូម្បីតែឈីប GPU ដែលបំពាក់នៅលើ ក្រាហ្វិចកាត (រូបខាងលើ) និងឈីប GPU ដែលបំពាក់នៅលើ កុំព្យូទ័រយួរដៃ ក៏សុទ្ធតែ 64-bit ដែរ។ អញ្ចឹងការប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ 32-bit នាពេលបច្ចុប្បន្ននេះ គឺជារឿងខុស ប្រក្រតីទៅវិញទេ។ យ៉ាងណាមិញ វាក៏នៅតែមានអ្នក ប្រើដែរ ដោយសារតែវាតូច ដំណើរការបានលឿនល្អ សម្រាប់អ្នកប្រើប្រាស់ ការងារធម្មតា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: NVIDIA Tag: កុំព្យូទ័រ