CAMBO REPORT

Popup Advertising5 seconds

ដំណើរ​កំសាន្ត​នៅ​លើ​ឋាន​អាវកាស នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ 2022 ខាង​មុខ​នេះ! ចង់​សាក​ល្បងទេ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីឆ្នាំទៅ ខេមបូរីផត ធ្លាប់បានបង្ហើបម្ដងរួចទៅហើយ ជុំវិញដំណើរកំសាន្តកប់ស៊េរី មិនធ្លាប់មាននៅក្នុង ប្រវត្តិសាស្ត្រភពផែនដី ជាមួយនឹងការនាំយក មហាជនទៅលេងនៅ ឋានអាវកាសជាលើកដំបូង។ មកដល់ពេលនេះ ដំណឹងជុំវិញគម្រោងដ៏ធំមួយនេះ បានមកដល់ហើយ ដោយប្រភពព័ត៌មានរបស់ Slash Gear បានចេញផ្សាយឲ្យដឹងថា ស្ថានីយ៍អាវកាសសម្រាប់ ភ្ញៀវទេសចរណ៍ ធ្វើដំណើរទៅកំសាន្តនៅលើឋានអាវកាសនោះ មានឈ្មោះហៅជា ផ្លូវការថា Aurora Station ត្រៀមនឹងបញ្ចប់គម្រោង របស់ខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខ នឹងចាប់ផ្ដើម បើកសេវាកម្មទេសចរណ៍នេះ នៅឆ្នាំ 2022។

ប្រភពដដែលបន្តទៀតថា ទេសចរណ៍អាវកាសនេះ ធ្វើឡើងជាលក្ខណៈ Hotel ដែលអាចទទួលភ្ញៀវទេសចរណ៍ចំនួន 6 នាក់ប៉ុណ្ណោះ ក្នុងមួយលើក ដោយពួកគេអាចស្នាក់នៅ លើសណ្ឋាគារអាវកាស នោះបានរយៈពេល 12 ថ្ងៃ ដោយក្នុងនោះមានភ្ជាប់ មកជាមួយនឹង Wifi ល្បឿនលឿនកប់លំហ សម្រាប់ប្រើប្រាស់ ក៏ដូចជាឧបករណ៍ VR បន្ថែមសម្រាប់ការកំសាន្ត ឬការឆ្លើយឆ្លងជាមួយនឹង សាច់ញាតិ ក្រុមគ្រួសារ មិត្តភក្ដិ នៅផែនដី។ មិនតែប៉ុណ្ណោះទេសចរណ៍នេះ នឹងឲ្យអ្នកទេសចរណ៍លេង ឬបណ្ដែតខ្លួន ដែលគ្មានទំនាញផែនដី ក៏ដូចជាសកម្មភាព ដាំដំណាំ ជាដើម ដែលមិនធ្លាប់មាន ពីមុនមក។

ដើម្បីអាចទៅទេសចរណ៍នៅលើឋានអាវកាសនោះបាន អតិថិជនរបស់ Aurora Station ទាំងអស់ត្រូវធ្វើការកក់ សាច់ប្រាក់ចំនួន 80,000$ ជាមុនសិន ដោយតម្លៃសរុប ជាក់ស្ដែងគឺលោតដល់ទៅ 9.5 លានដុល្លារ សម្រាប់មនុស្សម្នាក់ ពិតជាថ្លៃហួសនិស្ស័យ ដែលមានតែមហាសេដ្ឋីប៉ុណ្ណោះ ដែលហ៊ាន ជះសាច់ប្រាក់ដ៏ច្រើន សន្ធឹកសន្ធាប់បែបនេះ ដើម្បីទៅលេងលើលំហ រយៈពេល ១២ ថ្ងៃបែបនេះ។ ម្យ៉ាង បើចង់ទៅលេងបាន ទៀតនោះ គឺត្រូវធ្វើការលត់ដំ ហ្វឹកហាត់រយៈពេល 3 ខែជាមុនសិន ជាមួយនឹងកម្មវិធី បង្ហាត់អំពីរបៀបរបបនានា ដែលចាំបាច់ តាមរយៈ Online និងហ្វឹកហាត់ ដោយផ្ទាល់ជាមួយ អ្នកជំនាញ នៅក្នុងរដ្ឋ Texas មិនមែនកក់លុយ ហើយរង់ចាំថ្ងៃ ហោះហើរនោះទេ។

ហេតុដូច្នេះតើប្រិយមិត្តអ្នកអានគិតយ៉ាងណាដែរ ជាមួយនឹងទេសចរណ៍ អាវកាសមួយនេះ? តើអ្នកចង់សាកល្បង ទៅលេងខាងលើ នោះឬទេ? មានមនុស្សមិនតិចនោះទេ ដែលចង់ទៅ តែវាមិនមែន ជាបញ្ហានោះទេ អ្វីដែលសំខាន់ គឺគ្មានថវិកា ចំនាយលើទេសចរណ៍ ថ្លៃខ្លាំងបែបនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 2 weeks ago
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ