CAMBO REPORT

Popup Advertising5 seconds

Intel Core i9 សម្រាប់​ម៉ាស៊ីន Laptop ជា​ឈីប​ខ្លាំង​ជាង​គេ ដែល Intel មិន​ធ្លាប់​បាន​បង្កើត​ពី​មុនមក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយពីក្រុមហ៊ុន Intel បានប្រកាសចេញនូវកំពូលឈីប CPU ស៊េរីថ្មីរបស់ខ្លួន ដែលទើបនឹងចាប់ កំណើតកាល ពីចុងឆ្នាំ 2017 កន្លងទៅ ដែលយើងរាល់គ្នា ស្គាល់ថា Core i9 នោះ ទីបំផុតវាបាន ធ្វើដំណើរមកដល់ទីផ្សារ កុំព្យូទ័រយួរដៃដែរហើយ ដោយឈីប Core i9 នេះ នឹងចេញជាលើកដំបូង សម្រាប់បំពាក់នៅលើម៉ាស៊ីន កុំព្យូទ័រយួរដៃ ដែលមានកម្លាំងខ្លាំង ដូចជាម៉ាស៊ីន សម្រាប់លេងហ្គេម កាត់ត ឌីហ្សាញ និង Render ជាដើម។

យោងតាមការប្រកាសចេញថ្មីនូវឈីប CPU របស់ Intel Core i9 ខាងលើនេះ ក្រុមហ៊ុន Intel បានប្រកាសឲ្យដឹងថា Core i9 ថ្មីនេះ មានលេខសម្គាល់ 8950HK ជាឈីប CPU មានកម្លាំងខ្លាំងជាងគេ មិនធ្លាប់បានបង្កើតពីមុនមក ដែលបំពាក់មក ជាមួយគ្រាប់ Core ដល់ទៅ 6 និងមាន Threads ចំនួន 12 គ្រាប់ អាចរត់បានក្នុងល្បឿនលឿន បំផុតលោតដល់ 4.8GHz ធានាថា ល្បឿនប៉ុណ្ណេះ នឹងធ្វើឲ្យម្ចាស់ Laptop សោយសុខ ជាមួយល្បឿន ដ៏លឿនរបស់វា។ ជាងនេះទៅទៀត ឈីបថ្មីនេះផងដែរ ត្រូវបានអះអាងពី Intel ទៀតថា វាអាចធ្វើការ Edit ឬកាត់តវីដេអូកម្រិត 4K បានរលូនជាងឈីប Core i7 ស៊េរី HK ជំនាន់ទី 7 ដល់ទៅ 59% ពិសេសមានល្បឿនទូទៅ ខ្លាំងជាង 29 ភាគរយ និងកាន់តែលឿន នៅពេលលេងហ្គេម ដល់ទៅ 41 ភាគរយ។

លក្ខណៈសម្បត្តិទូទៅនៃ Core i9-8950HK:

 

•    ថ្ងៃប្រកាសចេញ ត្រីមាសទី 2 នៃឆ្នាំ 2018
•    ទំហំ 14 ណាណូម៉ែត្រ
•    ចំនួន Cores 6
•    ចំនួន Threads 12
•    ល្បឿនរត់ទូទៅ 2.9GHz
•    ល្បឿនរត់កប់ 4.8GHz
•    ទំហំ Cache 12MB
•    ល្បឿន Bus Speed 8GT/s DMI
•    កម្លាំងភ្លើង 45W
•    អាចប្រើជាមួយ RAM ធំបំផុតទំហំ 64GB
•    ភ្ជាប់មកជាមួយក្រាហ្វិច Intel Graphics 630 ថ្មី
•    កម្ដៅក្ដៅបំផុត 100oC

 

កម្លាំងប៉ុណ្ណេះគឺកប់ហើយសម្រាប់ល្បឿននៅលើកុំព្យូទ័រយួរដៃ សម្រាប់យកទៅលេងហ្គេម ឬកុំព្យូទ័រយកទៅធ្វើការ ធ្ងន់ជាមួយនឹងកម្មវិធីយក្ស ដោយបច្ចុប្បន្នឈីប Core i9 នេះត្រូវបានបំពាក់នៅលើ កុំព្យូទ័រតម្លៃថ្លៃៗ មួយចំនួនរួចទៅហើយ ដូចជា Dell, MSI និង ASUS ដែលត្រៀមនឹងចេញលក់ នៅក្នុងឆ្នាំនេះ។ សម្រាប់តម្លៃវិញ Intel លក់មួយបន្ទះ 580$ ឬធូរថ្លៃជាងនេះ សម្រាប់ក្រុមហ៊ុន កុម្ម៉ង់ទិញ យកទៅតម្លើងនៅក្នុង រោងចក្ររបស់ខ្លួន ព្រោះថាវាមិនមាន ដាក់លក់តាមហាង ឬទីផ្សារ Online ដូចឈីប CPU របស់ម៉ាស៊ីន Desktop នោះទេ។

 

 

ដូច្នេះសម្រាប់ប្រិយមិត្ត ដែលនិយមដេញស៊េរីម៉ាស៊ីន Laptop ខ្លាំងៗ ស៊េរីចុងក្រោយនោះ បើរង់ចាំបានគួរតែ រង់ចាំទៅល្អជាង ព្រោះបច្ចុប្បន្ន បើទោះបី ជាមួយឈីប CPU ជំនាន់ទី 8 បានធ្លាក់មកដល់ ទីផ្សារស្រុកខ្មែរយើងក្ដី តែបើអ្នកចាំទិញ យកម៉ាស៊ីនមក ជាមួយនឹងឈីប Core i9 វិញ គឺប្រសើរជាជាង តែតម្លៃវិញក៏មិន ធម្មតាដែរ ដោយវាមានបំពាក់ តែនៅលើកុំព្យូទ័រ តម្លៃថ្លៃកប់ ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 month ago
ប្រភព: DP Review Tag: កុំព្យូទ័រ