CAMBO REPORT

Popup Advertising5 seconds

Eaton Micro Data Center ម៉ាស៊ីន​រក្សា​ទិន្នន័យ​សុវត្ថិភាព ដែល​ជួយ​ឲ្យ​កិច្ច​ការ​អ្នក​រួច​រាល់​រហ័ស និង​ចំនេញ​ពេលវេលា

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Eaton គឺជាក្រុមហ៊ុន UPS មួយ សម្រាប់រក្សាទុកទិន្នន័យ ដែលមានសុវត្ថិភាពខ្ពស់ អាចរក្សាទុកនូវព័ត៌មាន និងទិន្នន័យរបស់អ្នក បានយ៉ាងមានសុវត្ថិភាព ផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ ជាមួយនឹងសុវត្ថិភាពខ្ពស់ ទៅដល់បរិស្ថានជុំវិញ។ Eaton Micro Data Center ទីបំផុត មានវត្តមាននៅក្នុង ទីផ្សារស្រុកខ្មែរយើងហើយ ដែលវាបង្ហាញខ្លួន ចំពេលទីផ្សារ កំពុងមាន តម្រូវការខ្ពស់ អាចជួយសម្រួល ទៅដល់កិច្ចការ របស់ក្រុមហ៊ុន ស្ថាប័ន វិទ្យាស្ថាន មន្ទីរ រោងចក្រ សហគ្រាស របស់អ្នក ឲ្យទទួលបាននូវល្បឿនទាញ និងទុកដាក់ ទិន្នន័យបានលឿន ចំនេញពេលវេលា ជួយឲ្យកិច្ចការ បញ្ចប់បានរហ័ស។

Eaton Micro Data Center ឈលើមូលដ្ឋានសំខាន់ៗ 6 ចំនុច ដែលអតិថិជនចង់បានដូចជា៖

 

•    Rapid Deployment៖ ងាយស្រួលក្នុងការតម្លើង តភ្ជាប់ទៅកាន់ឧបករណ៍ សំខាន់ៗផ្សេងទៀត ដោយភ្ជាប់ មកជាមួយនឹងប្រព័ន្ធ ការពារមានសុវត្ថិភាពខ្ពស់។
•    Environmental Protection៖ ភ្ជាប់មកជាមួយប្រព័ន្ធខ្យល់ សម្រួលទៅដល់ការ ប្រើប្រាស់មានប្រសិទ្ធិភាពខ្ពស់ បន្ថយកម្ដៅ បានប្រសើរ កាត់បន្ថយ និងមានសម្លេង រំខានតិចបំផុត។
•    Remote Access, Operational Security៖ ងាយស្រួលក្នុងការគ្រប់គ្រង ដោយប្រព័ន្ធ Network អាចដាក់លេខ កូដសម្ងាត់ កត់ត្រាទុកព្រឹត្តិការណ៍ នៃការប្រើប្រាស់ និងជាច្រើនទៀត។
•    High Reliability៖ ផលិតផលមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរ បង្កើតឡើងពីវត្ថុ ធាតុដើមមានគុណភាព ជាមួយនឹងការធានា ត្រឹមត្រូវពីក្រុមហ៊ុន ប្រចាំនៅស្រុកខ្មែរ។
•    Low Total Cost of Ownership៖ ចំនាយថវិកាតិចក្នុងការតម្លើង មិនត្រូវការទីតាំងធំ ដើម្បីរៀបចំដំណើរការ និងចំនាយថវិកាតិច សម្រាប់អាជីវកម្ម ឬដំណើរការមុខងារ។
•    Attractive, High-Tech Design៖ ងាយស្រួលប្រើប្រាស់ សម្រាប់ទីតាំងការងារ ការិយាល័យ រោងចក្រ សហគ្រាស គ្រឹះស្ថានតូចធំ និងជាច្រើន ផ្សេងទៀត ជាមួយម៉ាស៊ីន មានភាពងាយស្រួលតម្លើង ទុកដាក់ និងបញ្ជា ដែលមានសុវត្ថិភាពខ្ពស់។

សរុបមក Eaton Micro Data Center គឺជាម៉ាស៊ីនរក្សាទិន្នន័យ ដែលមានភាពងាយស្រួល ក្នុងការប្រើប្រាស់ រក្សាទុកដាក់ តម្លើង គ្រប់គ្រង ថែមទាំងមាន សុវត្ថិភាពខ្ពស់ សម្រាប់អាជីវកម្ម ឬកិច្ចការងារ តាមគ្រឹះស្ថានតូចធំ ដែលមានតម្រូវការ ម៉ាស៊ីនរក្សាទិន្នន័យ សម្រាប់គ្រប់គ្រងឯកសារ ទិន្នន័យសំខាន់ៗ ដែលម៉ាស៊ីនល្មមៗ មិនអាចធ្វើទៅបាន។ ជាក់ស្ដែង Eaton Micro Data Center នេះមានលក់ នៅក្នុងទីផ្សារស្រុកខ្មែរ យើងហើយ ដែលប្រិយមិត្ត អាចស្វែងរកទិញវាបាន នៅតាមបណ្ដាហាង ចែកចាយ ទូទាំងប្រទេស ក្នុងតម្លៃ សមរម្យ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Eaton Cambodia Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ