CAMBO REPORT

Popup Advertising5 seconds

កប់​ហ្មង! បើ​សិន​គម្រូ​កាស​ក្តោប​ត្រចៀក​ឥត​ខ្សែ​របស់ Apple មាន​លាយ​រចនាបថ HomePod បែបនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីមួយរយៈមុន យើងបានឃើញនូវព័ត៌មានមួយ បង្ហាញពីក្រុមហ៊ុន Apple កំពុងតែសម្ងំ ផលិតកាសក្តោបត្រចៀក ជាប្រភេទ Wireless ដែលវាអាចនឹងជំនួស កាសក្តោបត្រចៀក Bose និង Beats ដែល Apple តែងតែដាក់នៅក្នុង Promotion ផ្សេងៗ នាពេលកន្លងមក។ គេក៏បានបញ្ជាក់ថា វាមិនខុសគ្នាប៉ុន្មានពីកាស ត្រចៀក AirPods នោះទេ ប៉ុន្តែវាអាចនឹងមានអ្វី ដែលនឹងល្អជាង និងចំនុចពិសេស ច្រើនជាង ទៅលើកាស ក្តោបត្រចៀកនេះ។

យ៉ាងណា កាសគម្រូដែលបានឃើញលើកមុននោះ ត្រូវបាន មតិជាច្រើនបាន និយាយថា វាមានចំនុចប្លែកគ្នាតែបន្តិចបន្តួច ពីកាស Bose និង Beat ព្រោះថាវាមានរូបរាង និងរចនាបថស្រដៀងគ្នា ខុសតែត្រង់ការប្តូរ Logo ចេញប៉ុណ្ណោះ។ ហើយសម្រាប់នៅពេលនេះ យើងក៏ទទួលបានដំណឹងថ្មី មកមួយទៀត ជាមួយគំនិតថ្មីនៃ Concept កាសក្តោបត្រចៀក ដែល ត្រូវបានឌីហ្សាញ ដោយលោក Martin Hajek។ បើនិយាយពី រូបរាងរបស់វា គឺមានការច្នៃបញ្ចូលគ្នា ជាមួយរចនាបថ របស់កូនបាសឆ្លាតវៃ HomePod ជាមួយឡួហ្គូ 6 ពណ៌ ចំកណ្តាលដូចគ្នា នៃផ្នែកខាងលើ ចុះមកក្រោមបន្តិច ដែលមើលទៅ ពិតជាប្លែក ខុសពីកាសដទៃទៀត។ ចំពោះលក្ខណៈសម្បត្តិ ដែលគេបានឌីហ្សាញ មកនេះ គឺវាអាចអោយអ្នក ប្រើទាំងអស់ បញ្ជាដោយការ Touchscreen បាន, អាចប្រើជាមួយមុខងារ Siri បាន, ជាកាសប្រភេទ Wireless និងចំនុចពិសេស ផ្សេងៗទៀត។ ហើយនេះ ជារូបភាព ដែលអ្នកអាចទស្សនា អោយកាន់តែ ច្បាស់បាន៖

សរុបមក ចំពោះការឌីហ្សាញជាមួយគំនិតបែបថ្មីពីលោក Martin Hajek ហាក់ដូចជាមានចំនុច ទាក់ចិត្តខ្ញុំច្រើន ព្រោះថា ការរចនាចេញមក មានភាពច្នៃប្រឌិតប្លែក និងមើលទៅ ខុសពីកាសក្តោបត្រចៀក របស់ក្រុមហ៊ុនផ្សេងៗផងដែរ។ យ៉ាងណា នេះគ្រាន់តែជាគំនិត ស្រមើស្រមៃមួយប៉ុណ្ណោះ ប៉ុន្តែបើវាកើតឡើង នៅថ្ងៃណាមួយ ពិតមែន ខ្ញុំជឿជាក់ថា មានប្រិយមិត្ត Apple មិនតិចនោះទេ ដែលពេញចិត្តវា។

 

ទស្សនាវីដេអូនេះ ដើម្បីអោយកាន់តែច្បាស់មួយកម្រិតទៀត៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 weeks ago
ប្រភព: 9to5mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ