CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Western Digital ទើប​បញ្ចេញ SSD ថ្មី មាន​ល្បឿន​លឿន ល្អ​បំផុត​ក្នុង​ការ​លេង​ហ្គេម​កម្រិត 4K!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលនេះក្រុនហ៊ុន Western Digital បានបញ្ចេញនូវទំហំផ្ទុកទិនន្នន័យ SSD ស៊េរីថ្មី ដែលប្រើប្រាស់នូវគុណភាព ផលិតថ្មី ហើយអះអាងថា វាផលិតជាពិសេស សម្រាប់ការលេងហ្គេម ក្នុងកម្រិត Resolution 4K ដែលមានល្បឿន Performance លឿន និងជាជំនួយមួយផ្នែកធំ ទៅដល់ក្រាហ្វិច។ វាមានឈ្មោះថា Black 3D NVMe SDD ដែលមានចំនួន ៣ ទំហំដូចជា ២៥០ ជីកាបៃ, ៥០០ ជីកាបៃ, និងលោតទៅដល់ ១ តេរ៉ាបៃឯណោះ។

នេះគឺជា SSD លំដាប់ខ្ពស់ ដែលត្រូវបានប្រើប្រាស់ Architecture និង Controller ជាប្រភេទអ៊ីនធើហ្វេស NVMe ដែលមានល្បឿន Random-read ដល់ទៅ ៥០០,០០០ IOPs (Input/output operations per second) ហើយក៏បានភ្ជាប់ ជាមួយនឹងបច្ចេកវិទ្យា 3D NAND ផងដែរ អនុញ្ញាតឲ្យវា អាចតម្លើងកម្រិត Performance បានខ្ពស់បំផុត ព្រមទាំងមាននូវ បច្ចេកវិទ្យា Advanced power management ដើម្បីរក្សាថាមពល បានយ៉ាងល្អ អាចឲ្យវារត់នូវកម្មវីធី ក៏ដូចជាហ្គេម ក្រាហ្វិចធំៗដល់ 4K ក្នុងរយៈពេលយូរ បានប្រសើរ មិនឡើងកម្ដៅ ធ្វើឲ្យធ្លាក់ហ្វ្រេមនោះទេ ដូចនេះវាល្អសម្រាប់ ការកាត់ត វីឌីអូកម្រិត Resolution ធំៗរបស់អ្នក បានប្រសើរជាងការ រត់នៅលើ HDD SATA ធម្មតាច្រើន ព្រមទាំងជួយសម្រួលដល់ការ រត់ហ្គេមផងដែរ។ ចំណែកការ Read ទិន្នន័យវាមានល្បឿន ៣,៤០០ មេកាបៃក្នុងមួយវិនាទី និងការ Write ទិន្នន័យវាមានល្បឿន ២,៨០០ មេកាបៃក្នុងមួយវិនាទី ដែលលឿនជា SSD PCIe របស់ Samsung ទើបនឹង បញ្ចេញទៅទៀត។

 

ទស្សនាវីឌីអូខាងក្រោម៖

 

 

Black 3D NVMe SDD នេះនឹងត្រូវចេញលក់នៅចុងខែមេសា ខាងមុខនេះហើយ ដែលវាក៏មានទទួលស្គាល់នូវ រយៈកាលប្រើប្រាស់ ដល់ ៦០០ TBW (Terabytes Written) ព្រមទាំងមាន ការធានា ៥ ឆ្នាំចេញពីរោងចក្រ តែម្តង ចំណែកឯតម្លៃរបស់វា ខុសគ្នាទៅតាមទំហំ ម៉ូឌែលដូចជា៖

 

•    ទំហំ ២៥០ ជីកាបៃ (តម្លៃ ១២០ ដុលា្លរ)
•    ទំហំ ៥០០ ជីកាបៃ (តម្លៃ ២៣០ ដុលា្លរ)
•    ទំហំ ១ តេរ៉ាបៃ (តម្លៃ ៤៥០ ដុលា្លរ)

 

នេះគឺជាតម្លៃដ៏ល្អមួយ ហើយប្រសិនបើមានលក់នៅក្នុង ស្រុកខ្មែរយើង ក្នុងតម្លៃប្រហែលនេះ អ្នកអាចពិចារណាទៅ លើវាបាន ព្រោះវាគឺជា SSD ស៊េរីថ្មី ដែលមានប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយ អាចបំពេញការងាររបស់អ្នក បានរលូនល្អ លឿនជាង HDD ២.៥ អ៊ីញក៏ដូចជា SSD ជំនាន់មុនៗ ដែលមានល្បឿនទាបជាងវា ហើយក៏ជាជំនួយដល់ការ រត់ហ្គេមក្នុងកម្រិត 4K បានយ៉ាងប្រសើរ ទៀតផង បើទោះជាអ្នកប្រើក្រាហ្វិចល្អ ហើយក៏ដោយ ក៏ត្រូវគិតគូរ ចំណុចនេះបន្ថែមផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: WCCF Tech Tag: កុំព្យូទ័រ