CAMBO REPORT

Popup Advertising5 seconds

ម៉ាក​ល្បី LV ចេញ​ឧបករណ៍​តាម​ដាន សម្រាប់​ប្រើ​ជាមួយ​កាបូប​ថ្លៃៗ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីម៉ាកល្បី LV ហៅឈ្មោះពេញថា Louis Vuitton ពិតជាសម្បូរណាស់ ក្នុងស្រុកយើង ជាផលិតផលខ្សែក្រវ៉ាត់ និងកាបូបស្ពាយ ឬកាបូបដាក់លុយ ជាផលិតផលក្លែងក្លាយ ជាច្រើន ព្រោះនេះជា ផលិតផលម៉ាកល្បី និងមានតម្លៃថ្លៃ ដូច្នេះទើបឈ្មួញក្នុងស្រុកយើង យកតែរបស់ក្លែងក្លាយ មកលក់បែបនេះ។ ដោយសារផលិតផល របស់ម៉ាកសញ្ញានេះ មានតម្លៃថ្លៃ ទើបហាង LV បង្កើតឡើងឧបករណ៍ តាមដានមួយប្រភេទ សម្រាប់ដាក់ឲ្យ អ្នកឲ្យប្រើប្រាស់របស់ខ្លួន អាចតាមដានកាបូប របស់ពួកគេ។

ឧបករណ៍នេះ មានសមត្ថភាពតាមដាន ចលនា និងទិសតំបន់បាន នៅពេលដែលអ្នកប្រើប្រាស់ យកវាជាប់ខ្លួន ទៅកន្លែងណាមួយ ដូច្នេះគេប្រើប្រាស់វា ដើម្បីលាក់ក្នុងកាបូប ឬវ៉ាលី របស់ LV ដែលមានតម្លៃ រាប់ពាន់ដុល្លារ ដើម្បីចាប់ចលនា និងទីតាំង នៃកាបូបនោះ ដើម្បីជៀសវាងការបាត់ និងអាចរក មកវិញបាន ប៉ុន្តែអ្នកប្រើប្រាស់ត្រូវទិញ ឧបករណ៍នេះ ក្នុងតម្លៃប្រមាណ 370 ដុល្លារបន្ថែម។ អ្នកប្រើប្រាស់ទាំងស្មាតហ្វូន ដំនើរការ Android និង iOS អាចទាញយកកម្មវិធី LV Pass app ពីក្នុង Store ដើម្បីភ្ជាប់ជាមួយឧបករណ៍នេះ និងចាប់ទីតាំង ដែលឧបករណ៍នេះ កំពុងស្ថិតនៅបាន។ អ្វីដែលកាន់តែ ពិសេសនោះ LV បានសហការជាមួយ ក្រុមហ៊ុន Sigfox អាចឲ្យអ្នកប្រើប្រាស់ ស្វែងរក ទីតាំងបានគ្រប់ គៀនកោះ សូម្បីទាំងក្នុង ព្រលានយន្តហោះ។

ឧបករណ៍នេះ មានរាងទ្រវែង តូចល្មមងាយដាក់តាមខ្លួន ប៉ុននឹងក្រែមលាបមាត់, មានឡូហ្គូ LG នៅចំពីមុខ និងសាកបញ្ចូលថ្មតាមរន្ធ Micro USB ។ ហាង LV បានឈានជើងចូលវិស័យ បច្ចេកវិទ្យាតាំងពីឆ្នាំមុន បន្ទាប់ពីពួកគេ បញ្ចេញនូវនាឡិកា ឆ្លាតវៃ ដែលមានតម្លៃដល់ 2,450 ដុល្លារ ទើបមក ដល់ពេលនេះ បញ្ចេញនូវឧបករណ៍ តាមដានមួយទៀត គឺសុទ្ធតែទាក់ទង នឹងបច្ចេកវិទ្យា។

សរុបមក ហាងម៉ាកល្បី LV ដែលយើងគ្រប់គ្នា លក់ផលិតផលសុទ្ធ ដែលមានតម្លៃថ្លៃៗនោះ ទើបតែបញ្ចេញនូវ ឧបករណ៍តាមដាន ចលនា និងទីតាំងថ្មីមួយ សម្រាប់ឲ្យអ្នកប្រើប្រាស់ កាបូបតម្លៃ រាប់ពាន់នោះ ទិញយកទៅ ប្រើប្រាស់បាន ដើម្បីអាចងាយស្រួល រកមកវិញ នៅពេលដែលបាត់ ដោយចៃដន្យជាដើម ដោយតម្លៃ របស់វាខ្ទង់ 370 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ