CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់​ស៊ីភីយូ ARM នឹង​អាច​ទ្រ​ទ្រង់​ជាមួយ​នឹង​កម្មវិធី 64-bit នា​ខែ​ឧសភា​ខាង​មុខនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគ្រាន់តែអានចំណងជើងពត៌មាន ប្រិយមិត្តអាចនឹងពិបាកយល់បន្ដិច ថាអ្វីជាស៊ីភីយូ ARM ហើយអ្វីជាកម្មវីធី 64-bit? ហើយកុំព្យូទ័រ ប្រើស៊ីភីយូនោះជាអ្វី? អញ្ចឹងខ្ញុំសូមដកឃ្លា រៀបរាប់អំពីវាបន្ដិច វាអាចនឹងវែង ប៉ុន្ដែអ្នកនឹងយល់។ ស៊ីភីយូដែល ប្រើប្រាស់នូវ Architecture ARM គឺជាស៊ីភីយូ ដែលយើងបានឃើញ ជាបន្ទះឈីបបំពាក់ នៅលើទូរសព្ទ ច្រើនមកហើយ ដោយភាគច្រើន គឺបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm តែម្ដង គឺប្រើប្រាស់នូវ ស្ថាបត្យកម្មផលិត ARM ទាំងអស់ ដែលមានស៊ីភីយូពពួក Cortex-A53, A75 -ល-។ វាជាស៊ីភីយូផ្ដោត សំខាន់ទៅលើទូរសព្ទ ប៉ុន្តែបន្ទះឈីប Snapdragon បែបនេះ ក៏អាចបំពាក់នៅលើ កុំព្យូទ័របានផងដែរ ហើយយើងក៏បាន ឃើញកុំព្យូទ័ររបស់ ASUS NovaGo និងមួយចំនួនទៀត បំពាក់វារួចមកហើយ គ្រាន់តែវាដំណើរការ មិនទាន់បានល្អនៅឡើយទេ ព្រោះការទ្រទ្រង់កម្មវីធី 64-bit នៅមិនទាន់ Support នៅឡើយ ទើបមិនសូវមាន ក្រុមហ៊ុនកុំព្យូទ័រ បំពាក់ឈីបប្រភេទនេះ។

ចុះអ្វីទៅជាកម្មវីធី 64-bit? តាមពិតទៅ Windows 10 ដែលយើងប្រើប្រាស់ ក៏ដូចជាប្រព័ន្ធ ដំណើរការ ដទៃទៀត សុទ្ធតែមាន Operating System របស់វា។ ប្រសិនបើយើងប្រប្រាស់ Microsoft Windows ឬ MacOS វាមាន 32-bit និង 64-bit ហើយបើយើង ប្រើប្រាស់ Linux របស់ពពួក Open Source វាលោតទៅដល់ 128-bit ឯណោះ ចំណែកទូរសព្ទដៃ Android យើងវិញ ចាប់ពីជំនាន់ថ្មីៗ Marshmallow ឡើងទៅគឺ 64-bit។ អញ្ចឹងកម្មវីធី (Application) មួយចំនួនធំ គឺវាសុទ្ធតែប្រកាន់នូវ ប្រព័ន្ធប្រតិបត្តិការទាំងអស់ ដូចជាកម្មវីធី សម្រាប់ 64-bit គឺយើងមិនអាចយក ទៅតម្លើងនៅលើ OS ដែលប្រើ 32-bit បាននោះទេ។ ឧទាហរណ៍ ងាយយល់ នៅពេលដែលយើង ប្រើប្រាស់នូវ ទូរសព្ទ Android ត្រឹមជំនាន់ Lollipop (32-bit) យើងប្រាកដជា មិនអាចរកឃើញ នូវកម្មវីធីដែលចេញ ថ្មីជំនាន់ 64-bit នៅក្នុង Play Store ឡើយ ព្រោះវាមិន Support នោះទេ។ ហើយចំពោះ Microsoft Windows ក៏មានដំណើរការ ស្រដៀងគ្នាអញ្ចឹងដែរ គឺ Windows 64-bit ភាគច្រើន អាចដំឡើងកម្មវីធី 32-bit បានមួយចំនួនធំ ដោយវាបង្កើត Program Files (x86) នៅក្នុង Partition សម្រាប់ដាក់ OS ចំណែកឯកម្មវីធី 64-bit នៅក្នុង Program Files ធម្មតា។

ដោយឡែក ចំពោះ Windows 32-bit វិញគឺមិនអាចដំឡើង កម្មវីធីរបស់ 64-bit បានឡើយ (ហេតុនេះហើយ ទើបបច្ចុប្បន្ន គេនិយមប្រើ Window 64-bit ច្រើនជាង ព្រោះងាយស្រួលរក Application Software ប្រើប្រាស់)។

 

អូខេ! បន្ទាប់ពីបានស្វែងយល់នូវប្រព័ន្ធប្រតិបត្តិការណ៍ ខាងលើមួយចំនួនធំមក អញ្ចឹងយើងងាក មកកាន់ព័ត៌មាន របស់យើងវិញ ដោយហេតុថា ពេលនេះក្រុមហ៊ុន Microsoft បានធ្វើការសហការគ្នា ជាមួយ Qualcomm ដើម្បីធ្វើឲ្យ ឈីបប្រើប្រាស់ Architecture ARM ទាំងអស់ នឹងងអាចប្រើប្រាស់ ជាមួយកម្មវិធី នានារបស់ Windows 64-bit បាន។ និយាយឲ្យងាយយល់៖ គេចង់សំដៅថា នាពេលខាងមុខនេះ កុំព្យូទ័រយួរដៃ ដែលប្រើប្រាស់នូវឈីប Snapdragon ក៏ដូចជាឈីប ដែលប្រើប្រាស់ Architecture ARM ទាំងអស់ និងមានសិទ្ធិ អាចប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ Windows 64-bit បាន ដូចនេះ វានឹងអាចតំឡើងកម្មវីធី 64-bit ក៏ដូចជាកម្មវិធី 32-bit នៅលើកុំព្យូទ័រនោះបាន ហើយប្រើប្រាស់ ធម្មតា ដូចជាកុំព្យូទ័រយួរដៃ ដែលបំពាក់ឈីប ស៊ីភីយូរបស់ Intel អញ្ចឹងដែរ។

 

នេះគឺជាដំណឹងដ៏ល្អ ចំពោះប្រិយមិត្ត ដែលចូលចិត្តក្រុមហ៊ុន Qualcomm ដោយហេតុថា នាពេលខ្លីខាងមុខនេះ កុំព្យូទ័រយួរដៃ របស់ក្រុមហ៊ុនជាច្រើន ដូចជា ASUS, Acer, Dell និងមួយចំនួនទៀត អាចនឹងងាកចិត្ត ចេញពីឈីប ស៊ីភីយូរបស់ Intel និងអាចចាប់យក ឈីបរបស់ Qualcomm ក៏ដូចជា ក្រុមហ៊ុនផលិតឈីប Architecture ARM ដទៃទៀត ព្រោះដំណើរការរបស់វា លឿនមិនចាញ់ឈីប Intel ឡើយ ថែមទាំងអាច ប្រើប្រាស់នៅលើ Android ក៏ត្រូវ Windows ក៏ត្រូវ ងាយស្រួលក្នុងការ ផលិតនូវកុំព្យូទ័រកូនកាត់។ ម្យ៉ាងវិញទៀត ឈីបទាំងនោះ ក៏អាចទ្រទ្រង់ ជាមួយនឹងរ៉េមដល់ ៨ ជីកាបៃ និងស៊េនស័រកាមេរ៉ាធំៗ ហើយក៏មាន អង្គក្រាហ្វិច Adreno ដែលធ្វើការបានល្អភ្ជាប់ មកជាស្រេចផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Engadget Tag: កុំព្យូទ័រ