CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​បន្ទះ​សាក​ថ្ម​ស្មាតហ្វូន​ឥត​ខ្សែ​ម៉ូត​ថ្មី បាន​ទាំង​បញ្ឈរ​និង​ផ្តេក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកទល់ពេលនេះ សម្រាប់នៅទីផ្សារស្រុកយើង គឺមានបន្ទះសាកថ្មឥតខ្សែ ជាច្រើនម៉ាក ច្រើនម៉ូត ដែលអាចសាកថ្មរបស់ ស្មាតហ្វូនបាន ដោយមិនចាំបាច់ប្រើខ្សែ ម្យ៉ាងវិញទៀត វាក៏បានផ្តល់នូវ ភាពងាយស្រូល ដល់អ្នកប្រើប្រាស់ ថែមទៀតផង។  កន្លងមក យើងក៏ធ្លាប់បានចុះផ្សាយ ជាច្រើនរួចមកហើយ ពាក់ព័ន្ធនឹងបន្ទះសាក ថ្មឥតខ្សែ របស់ក្រុមហ៊ុនផ្សេងៗ ប៉ុន្តែសម្រាប់ថ្ងៃនេះ យើងនឹងបង្ហាញ ផលិតផលបែបថ្មី មួយទៀតមកបង្ហាញ អ្នកទាំងអស់គ្នា។ 

ជាការពិតណាស់ពេលនេះ យើងនឹងណែនាំមិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវបន្ទះសាកថ្ម ឥតខ្សែមួយប្រភេទ មានឈ្មោះថា Case-Mate ដែលវាមានសមត្ថភាព មិនចាញ់បន្ទះសាកថ្ម របស់ក្រុមហ៊ុនដទៃទៀត នោះទេ លើសពីនេះ វាក៏មានចំនុច ពិសេសមួយ ដែលគួរអោយចាប់អារម្មណ៍ ថែមទៀតផង។ វាត្រូវបានបំពាក់នូវ បច្ចេកវិទ្យា Qi ដែលអាចសាកថ្ម បានលឿន និង អាចផ្តល់ថាមពល អតិបរិមាចំនួន 7.5 វ៉ាត់ទៅកាន់ iPhone X, iPhone 8 & 8 Plus មិនចាញ់បន្ទះ សាកថ្មរបស់ Apple នោះទេ ព្រោះថា AirPower ក៏អាចផ្តល់ថាមពល សាកថ្មដល់ទៅ 7.5 វ៉ាត់ រួមជាមួយការ បំពាក់បច្ចេកវិទ្យា Qi ដូចគ្នា។ លើសពីនេះ វាក៏អាចផ្តល់ ថាមពលដល់ទៅ 9 វ៉ាត់ សម្រាប់ការ សាកថ្មលើឧបករណ៍ Android ដូចជា ស្មាតហ្វូនរបស់ Samsung និងក្រុមហ៊ុន ផ្សេងៗជាដើម។ ចំនុចចុងក្រោយនោះ គឺថាបន្ទះសាកនេះ អាចអោយអ្នក សាកស្មាតហ្វូន បានទាំងបញ្ឈរ និង ផ្តេកបាន តាមតំរូវចិត្តរបស់អ្នក ដែលមើលទៅ ពិតជាទាក់ទាញ មែនទែន។

នេះក៏ជាដំណឹងល្អមួយផងដែរ ដែលផលិតបន្ទះសាកថ្ម ទាំងឥតខ្សែនេះ បានលេចរូបរាងឡើង ដើម្បីអោយ មនុស្សក្នុងពិភពលោក អាចទិញយក ទៅប្រើប្រាស់បាន។ បន្ទះសាកថ្ម ឥតខ្សែជំនាន់ថ្មី Case-Mate នេះមានតម្លៃប្រហែល 60ដុល្លារ (ឥលូវនេះ វាកំពុងតែមានការ បញ្ចុះតម្លៃផងដែរ នៅសល់ខ្ទង់ 47 ដុល្លារប៉ុណ្ណោះ) ហើយបើអ្នក ចាប់អារម្មណ៍ ចង់ទិញ បន្ទះសាកស្មាតហ្វូន បានទាំងបញ្ឈរ និងផ្តេកនេះ គឺរកបាន លើគេហទំព័រ Amazon។ នេះជាតំណរភ្ជាប់ ចូលទៅទិញ បន្ទះសាកឥតខ្សែ Case-Mate ដោយ ចុចត្រង់នេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: 9to5mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ