CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​លេង​ហ្គេម​ពី Samsung ទាំង​ស្រស់​ស្អាត ប្រើ​ស៊ីភីយូ​ជំនាន់​ទី ៨ និង​ក្រាហ្វិច NVIDIA GTX1060!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីនេះក្រុមហ៊ុន Samsung ទើបនឹងបានប្រកាសចេញនូវកុំព្យូទ័រយួរដៃ សម្រាប់លេងហ្គេម មួយម៉ូឌែល ដែលស្ថិត នៅលំដាប់បង្គួរមួយ មានរចនាបថស្រស់ស្អាត បែបអ្នកលេងហ្គេម។ វាមានឈ្មោះថា Samsung Odyssey Z ដែលជាកុំព្យូទ័រលេងហ្គេម មានកម្រាស់ស្ដើង ស្រដៀងនឹងពពួក Zephyrus GX501 របស់ ASUS ROG និងស្ថិតនៅក្នុង ខ្នាតអេក្រង់ ១៥ អ៊ីញ ហើយក៏មានកម្លាំងម៉ាស៊ីន ខ្លាំងជំនាន់ចុងក្រោយ ផងដែរ។

រូបរាងរបស់ Odyssey Z ពិតជាស្អាតទាក់ទាញ់មែនទែន វាត្រូវប្រើប្រាស់នូវ ពណ៌ប្រាក់ (Titan Silver) បែបមនុស្សយន្ដ មានកម្រាស់ស្ដើង ផ្ទៃខាងលើប្រើប្រាស់នូវ សារធាតុចាំង រលោងបែបទឹករលក រំលេចដោយឡូហ្គោ Odyssey និងមានកម្រាស់ត្រឹម ១៣.៥ មីលីម៉ែត្រប៉ុណ្ណោះ ឯទំងន់ប្រមាណ ២.៥ គីឡូក្រាម។ បើកគម្រប Laptop យើងនឹងឃើញមាន អេក្រង់បង្ហាញទំហំ ១៥.៦ អ៊ីញកម្រិត Full HD 1920 x 1080 ភិចស៊ែល ចំណែកក្ដារចុចវិញ ត្រូវបានលើទៅដាក់ ខាងក្រោយ ដើម្បីរក្សាផ្ទៃខាងមុខ ដើម្បីដាក់កង្ហារស្រូបកម្ដៅ ក៏ដូចជារន្ធបំពងសម្លេង និងមានរំលេចនូវឡូហ្គោ Odyssey ពណ៌ក្រហមផងដែរ។ ក្ដារចុចនេះ ត្រូវបានប្រើប្រាស់ នូវភ្លើង Backlit ពណ៌ក្រហមប៉ុណ្ណោះ មិនមែនភ្លើង RGB នោះទេ អញ្ចឹងវានៅស្ទើរជាង ក្រុមហ៊ុនដទៃបន្ដិច សម្រាប់ការលេងស្ទីលភ្លើង ពណ៌នៅលើ Keyboard។ ចំណែក Track Pad ត្រូវបានលើក ទៅដាក់ខាងស្ដាំ និងដើរតួរជា Num Key ផងដែរ។

មកដល់ផ្នែកកម្លាំងម៉ាស៊ីន Odyssey Z ប្រើប្រាស់ នូវបន្ទះឈីបស៊ីភីយូរបស់ Intel ជំនាន់ទី ៨ Coffee Lake ប្រភេទ Core i7-8750H ដែលមាន ៦ Core និង ១២ threads វាជាស៊ីភីយូ លំដាប់ខ្ពស់មួយ ប៉ុន្តែមិនមែនជាស៊ីភីយូ លំដាប់កំពូលទេ។ នៅក្នុងនោះ ក្រុមហ៊ុនក៏បានបំពាក់ នូវឈីបជីភីយូ NVIDIA GeForce GTX 1060 ជំនាន់ថ្មីហៅថា Max-P ដែលឈីបនេះ រត់បានល្អជា Max-Q ប្រមាណ ១០% និងមាន VRAM ទំហំ ៦ ជីកាបៃ។ ចំពោះរ៉េមវិញ វាមានទំហំ ១៦ ជីកាបៃភ្ជាប់មកជាស្រេច ជាប្រភេទរ៉េម DDR4 ល្បឿន Bus ២,៤០០ មេហ្គាហឺត និងមាន អង្គផ្ទុកទិន្នន័យ HDD ២.៥ អ៊ីញទំហំ ១ តេរ៉ាបៃ ក៏ដូចជាមាន Slot សម្រាប់ដាក់ SSD M.2 NVMe បន្ថែមផងដែរ។ ថាមពលថ្មរបស់ Odyssey នេះមានទំហំ ៥៤ វ៉ាត់ម៉ោង និងប្រើប្រាស់នូវ ដុំសាកថាមពល (Adapter) កម្លាំង ១៨០ វ៉ាត់។

រន្ធដោតដែលយើងទទួលបានមានដូចជា៖ USB 2.0 ចំនួន ១, USB 3.1 ចំនួន ២, USB-C 3.1 ចំនួន ១, រន្ធ HDMI, Gigabit LAN, និងរន្ធដោតកាស ក៏ដូចជារន្ធដោត Mic ស្រូបសម្លេង។ កុំព្យូទ័រនេះ នឹងបញ្ចេញលក់ នាត្រីមាសទី ៣ ឆ្នាំ ២០១៨ ឯណោះ ហើយក៏មិនមែនសម្រាប់ទីផ្សារ អាស៊ីនោះដែរ ព្រោះក្រុមហ៊ុន Samsung នឹងវាយលុក វាទៅតែទីផ្សារ អាមេរិចខាងជើងប៉ុណ្ណោះ ចំណែកតម្លៃវិញ នៅមិនទាន់ដឹង នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Digital Trends Tag: កុំព្យូទ័រ