CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​មនុស្ស​យន្ត​ដែល​បង្កើត​ឡើង​មក​សម្រាប់​មនុស្យឯកា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តួលេខអ្នករស់នៅម្មាក់ឯង ឬក៏អ្នកដែលមានអារម្មណ៍ថាឯកោ មានការកើនឡើង ក្នុងទូទាំង ពិភពលោក បើយោងទៅតាម ការសិក្សាមក ហើយភាពឯកោ ជាចំនុចមួយដ៏សំខាន់ ក្នុងការ បង្កឲ្យប៉ះពាល់ ដល់សុខភាព និងផ្លូវអារម្មណ៍។ ហេតុនេះហើយ បានជាអ្នកស្រាវជ្រាវមួយក្រុម មកពីប្រទេសកូរ៉េ បានបង្កើតមនុស្សយន្ដ មានឈ្មោះថា Fribo ដែលមានមុខងារ ក្នុងការឆ្លើយតប, និយាយលេង និងកំសាន្តជាមួយ ម្ចាស់ខ្លួនផងដែរ។

Fribo ជាមនុស្សយន្ដ ដែលផលិតឡើង សម្រាប់ដាក់ក្នុង ផ្ទះអ្នករស់នៅម្នាក់ឯង និងដើម្បីឲ្យអ្នកទាំងនោះ មានភាពជិតស្និទ្ធ កាន់តែខ្លាំងជាមួយមិត្តភក្តិ របស់គេ ទោះបីជានៅផ្ទះ ខុសគ្នាក៏ដោយ។ ដើម្បីឲ្យដំណើរការបាន អ្នកប្រើប្រាស់ទាំងអស់ ត្រូវមានមនុស្សយន្ដ មួយនេះ ក្នុងផ្ទះរៀងៗខ្លួន ដោយសមត្ថភាពអំពីវា នេះគឺចាំស្ដាប់ ឬចាប់យកសកម្មភាព ពីមិត្តភក្តិណាម្នាក់ ហើយផ្ញើទៅកាន់ មិត្តភក្ដិដទៃ ដែលបានភ្ជាប់ ជាមួយគ្នា។ ឧទាហរណ៍៖ មិត្ត A បើកទ្វារផ្ទះ ដូច្នេះ Fribo នឹងនិយាយប្រាប់មិត្ត B និង មិត្ត C ថាមិត្ត A បានបើកទ្វារផ្ទះ បែបនេះទាំងមិត្ត B ឬ C ហ្នឹងដឹង ដូចនេះមិត្តទាំងនោះ អាចផ្ញើសាកសួរ ទៅមិត្ត A ថាចង់ទៅណា ឬក៏ធ្វើកាយវិការ ដើម្បីឲ្យ Fribo តបផ្ទាល់តែម្ដង។ និយាយរួម មនុស្សយន្ដនេះ អាចចាប់យក សកម្មភាពពីមិត្ត ណាម្នាក់ ហើយរាយការណ៍ទៅមិត្តដទៃ ដើម្បីធ្វើការ ទំនាក់ទំនង និងមិត្តភាព ឲ្យកាន់តែជិតស្និទ្ធ ទោះបីជា រស់នៅ ដាច់ៗ ពីគ្នាក៏ដោយ។ វាអាចធ្វើឲ្យអ្នក ដូចរស់នៅជាមួយគ្នា ចឹងដោយ ចែករំលែកសកម្មភាព ប្រចាំថ្ងៃជាមួយមិត្តភក្តិអ្នក ប៉ុន្ដែវាក៏អាចធ្វើអ្នក បាត់បង់ភាពឯកជន ដោយសារអ្វី ដែលអ្នកធ្វើ គឺមិត្តដទៃទៀត របស់អ្នក ក៏ដឹងផងដែរ។

ឧបករណ៍នេះ ផលិតឡើង ដោយមានបំពាក់ អេក្រង់ LCD មួយនៅខាងមុខ, ស៊េនស័រពន្លឺ, ស៊េនស័រ រលកសំឡេង, ស៊េនស័រសីតុណ្ហភាព និងសំណើម, បំពង់សំឡេង, ម៉ៃក្រូហ្វូន ហើយនិង Raspberry Pi មួយគឿងផងដែរ ដើម្បីដាក់បញ្ជាឲ្យវាដំណើរការ ជាមួយគ្នាបាន។

សូមទស្សនានូវវីដេអូខាងក្រោមដែលជាការដាក់បង្ហាញអំពីមនុស្សយន្ដ Fribo នេះ៖

 




សរុបមក មនុស្យយន្ដបង្កើតឡើង ក្នុងគោលបំណង សម្រាប់ឲ្យអ្នកដែល រស់នៅម្នាក់ កុំឲ្យមានភាពឯកោ ដោយចែករំលែក សកម្មភាព ពីមិត្តណាម្នាក់ ទៅមិត្តដទៃទៀត ដូច្នេះអ្នកទាំងនោះ ដូចជារស់នៅ ជាមួយគ្នាអញ្ចឹងដែរ។ នេះគ្រាន់តែជា គម្រោងមួយ ដែលបង្កើតឡើង ពីអ្នកស្រាវជ្រាវតែប៉ុណ្ណោះ ដូច្នេះវាមិនទាន់មាន ចេញលើទីផ្សារ នៅឡើយនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ