CAMBO REPORT

Popup Advertising5 seconds

ចាប់​ផ្តើម​មាន​ដំណឹង​ពី​ខ្សែ​ដៃ Xiaomi Mi Band 3 បណ្តើរ​ៗ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន Xiaomi ព្រមទាំង ស៊េរីម៉ូឌែលពពួក ខ្សែដៃឆ្លាតវៃ ត្រកូល Mi Band ពិតជាមានការរង់ចាំ យូរណាស់ដែរហើយ ចំពោះ Mi Band ជំនាន់ទី 3 ព្រោះខ្សែដៃនេះ ជំនាន់ទី 2 ចេញតាំងពីឆ្នាំ 2016 មកម្លេះ។ ដោយនាពេលថ្មីៗនេះ មានដំណឹងលេចធ្លាយអំពី មុខងារថ្មីដោយអាចឲ្យ អ្នកប្រើប្រាស់ ថាច់លើអេក្រង់បាន និងថែមទាំងមាន កម្មវិធីថ្មីៗមួយ ចំនួនភ្ជាប់ក្នុង ខ្សែដៃនោះតែម្ដង។

Xiaomi Mi Band ជាស៊េរីខ្សែដៃឆ្លាតវៃ ដែលមានតម្លៃ ថោកសមរម្យ បើប្រៀបធៀបទៅនឹងពពួក ខ្សែដៃម៉ូឌែល Huami ឬ Amazfit ដូច្នេះធ្វើឲ្យមានអ្នក ប្រើប្រាស់ខ្សែដៃ Mi Band ច្រើនជាង។ ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញ Mi Band 2 តាំងពីជិត 2 ឆ្នាំមុនទៅហើយ ដោយថ្មីៗលោក Lei Jun ដែលជា CEO របស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថាក្រុមការងារ ខ្លួនកំពុងដំណើរលើ Mi Band 3 ប៉ុន្ដែមិនបានប្រាប់ពី ព័ត៌មានណាមួយ អំពីខ្សែដៃ ឆ្លាតវៃនេះឡើយ។ បន្ទាប់មកក៏បានលេច រូបភាព ព្រមទាំងវីដេអូបង្ហាញ អំពី Xiaomi Mi Band 3 នេះទៅលើអនឡាញ។ បើមើលទៅលើការ លេចធ្លាយនេះ អ្នកអាចឃើញបានថា វាមិនមានរាងអ្វី ខុសខ្លាំងជាង Mi Band 2 នោះឡើយ ដោយលើកនេះអ្នកអាច ថាច់ស្គ្រីនបាន ពីផ្ទាំងអេក្រង់មួយ ទៅផ្ទាំងមួយ គឺមិនដូចថាច់មាន នៅក្នុង Mi Band 2 នោះឡើយទេ។ ប៊ូតុងមួយមាន នៅពីក្រោម គឺត្រូវបានរក្សាទុកដដែល ដោយមើលទៅប្រើទុក សម្រាប់ថយក្រោយ ឬត្រឡប់ម៉ឺនុយវិញ ហើយអេក្រង់របស់វា ក៏រក្សាទុក ការបង្ហាញជា លក្ខណៈស ខ្មៅដដែល។ សម្រាប់ពេលដែល Xiaomi ដាក់បង្ហាញជាផ្លូវការ ឬតម្លៃយើង មិនទាន់ដឹង នៅឡើយនោះទេ ដូច្នេះសូមតាមដានបន្ដ ទាំងអស់គ្នា។

សូមចូលទស្សនាវីដេអូខាងក្រោម ដែលជាការដាក់បង្ហាញ Software ដែលមាននៅក្នុងនាឡិកា ឆ្លាតវៃថ្មីនេះ៖

 



សរុបមក អ្នកគំាំទ្រភាគច្រើនប្រាកដជាចាំមើល ដំណឹងអំពី Mi Band ជំនាន់ថ្មីមួយនេះ យូរណាស់ ដែរហើយ ដោយឥឡូវនេះបាន មកដល់ហើយ និងអ្វីដែល សំខាន់នោះ គឺវាមានការ អាប់ដេតច្រើនដែរ ពីជំនាន់មួយ ទៅជំនាន់មួយ ហើយតើតម្លៃអាច នឹងរក្សាដូច Mi Band មុនៗដែរឬទេ? ដើម្បីជ្រាបកាន់តែច្បាស់ មានតែរង់ចាំដំណឹង បន្តបន្ទាប់នៅពេល ក្រោយទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Tech Radar Tag: នាឡិកាវៃឆ្លាត