CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន OnePlus អាចនឹងបញ្ចេញ​កាស​ឥត​ខ្សែ​ជំនាន់​ថ្មី​មួយ​ស៊េរី តំណាល​គ្នា​ជាមួយ OnePlus 6

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្ត បានដឹងហើយថា ក្រុមហ៊ុន OnePlus បាននឹងកំពុងសម្ងំ ផលិតស្មាតហ្វូនជំនាន់ថ្មី ដែលត្រៀមដាក់បង្ហាញ នា​ពេល​ខាង​មុខនេះ នោះគឺ OnePlus 6 ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏មានបណ្តាព័ត៌មានជាច្រើន បានចេញផ្សាយជាហូរហែរ មិនថា​ជារចនាបថថ្ងាសឆក រូបរាងមុខក្រោយ រួមទាំងលក្ខណៈសម្បត្តិមួយចំនួន ដែលបានលេចធ្លាយ។ ក្នុងនោះ ក្រុមការងារយើង ក៏បានចុះផ្សាយពាក់ព័ន្ធនឹងស្មាតហ្វូនមួយនេះ សម្រាប់ចែករំលែក អោយអ្នកទាំងអស់គ្នា បានដឹងបណ្តើរៗផងដែរ។


 


ស្របពេលហ្នឹងដែរ ក៏ស្រាប់តែមានព័ត៌មានលេចធ្លាយថ្មីមួយទៀត បង្ហាញពីកាស Bluetooth ជំនាន់ថ្មី បន្តពីកាសស៊េរី Bullets V2 ដែលក្រុមហ៊ុន OnePlus បានចេញកាលពីជាង 2 ឆ្នាំមុន ហើយក៏ផ្អាក។ យ៉ាងណា សម្រាប់កាសជំនាន់ថ្មីរបស់ OnePlus ដែលបាន​លេច​ធ្លាយ​មកនេះ មានឈ្មោះ OnePlus Bullets Wireless មានលេខម៉ូដែល BT31B ដោយវាជាប្រភេទកាសត្រចៀកឥតខ្សែ មិន​តែប៉ុណ្ណោះ វត្តមាននៃកាសឥតខ្សែនេះ ក៏បានធ្វើឱ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលផងដែរ។ ប្រភពមួយ បានបង្ហើបឱ្យដឹងថា កាស Bullets Wireless អាចនឹងបង្ហាញខ្លួនស្របពេលគ្នា ជាមួយនឹងការដាក់ប្រកាសកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OnePlus ប៉ុន្តែមិន​ទាន់ដឹង​ថា វានឹងមាននៅក្នុងប្រអប់ ឬទិញក្រៅនោះទេ តែសម្រាប់ខ្ញុំ គិតថាវានឹងដាក់លក់ក្រៅប្រអប់ ដូចទៅនឹង AirPods របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។ ចំពោះតម្លៃវិញ មិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយយើងនឹងរង់ចាំមើលបន្តទៀត ថាវាពិតប្រាកដ ឬយ៉ាងណា?



គួររំលឹកដែរថា ក្រុមហ៊ុន OnePlus ត្រូវបានគេរំពឹងថា អាចនឹងធ្វើការដាក់បង្ហាញស្មាតហ្វូន OnePlus 6 របស់ខ្លួន ជាផ្លូវការ  នៅ​ថ្ងៃទី 27 ខែមេសា ឆាប់ៗខាងមុននេះ ឬអាចមុន និងក្រោយថ្ងៃទី 27 ផងក៏មិនដឹង។ ទោះយ៉ាងណា សម្រាប់​កាល​បរិច្ឆេទ​ច្បាស់​លាស់ យើងនឹងបញ្ជាក់នៅពេលក្រោយ ហើយចំពោះវត្តមានកាស Bullets Wirelss នេះ អ្នកអាចជឿ 50/50 សិនបាន និងរង់ចាំ​មើល​បន្តទៀតជាមួយគ្នា (ថាវាមានមែន ឬអត់?)។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ