CAMBO REPORT

Popup Advertising5 seconds

Apple បានបញ្ចេញ​វីដេអូ​គន្លឹះ​ខ្លីៗ​ជាមួយ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីរាត្រីថ្ងៃទី 27 ចុងខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញថេប្លេតជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍ “Let’s Take a Field Trip” ដែលប្រារព្ធនៅទីក្រុង Chicago នោះគឺ iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018 ឬជំនាន់ទី 6) ដោយចំពោះ iPad នេះវាមានលក្ខណៈប្រសើរច្រើនជាងមុន ទាំងការប្រើប្រាស់ទូទៅ និងលក្ខណៈសម្បត្តិ ប៉ុន្តែអ្វីដែលកាន់តែពិសេស សម្រាប់​ថេប្លេត​ថ្មីនេះ  គឺវាអាចប្រើប្រាស់ជាមួយនឹង Apple Pencil បានដូចនឹង iPad Pro អញ្ចឹងដែរ។


 


យ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញវីដេអូចំនួន 2 Clips នៅលើ Channel YouTube របស់ពួកគេ ដោយ​ពាក់ព័ន្ធនឹងគន្លឹះ នៃការប្រើប្រាស់ iPad ជំនាន់ទី 6 នេះ ប៉ុន្តែមុននឹងចូលដល់ការបង្ហាញនូវវីដេអូទាំង 2 Clips នេះ យើងសូមរំលឹក​ត្រួសៗ ពីលក្ខណៈសម្បត្តិខ្លះៗ របស់ថេប្លេតជំនាន់ថ្មីនេះបន្តិចសិន៖ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ មិនមានអ្វីប្លែក និងខុសគ្នាពី iPad 9.7 អ៊ីញ ជំនាន់មុនឡើយ គ្រាន់តែវាអាចប្រើប្រាស់ជាមួយនឹង Apple Pencil បាន, នៅរក្សា RAM ទំហំ 2GB ជាមួយ​អង្គផ្ទុក​ទិន្នន័យ 32GB និង 128GB ដដែល។ ហើយអ្វីដែលបានអាប់ដេតថ្មីនោះ គឺវាបានបំពាក់នូវបន្ទះឈីបថ្មី Apple A10 Fusion ប្រភេទ Quad-core អាចរត់ក្នុងល្បឿន 2.34 GHz ចំពោះទំហំកាមេរ៉ាវិញ វាមិនមានផ្លាស់ប្តូរនោះទេ។ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.3 ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់តែម្តង មិនចាំបាច់ធ្វើការ​តម្លើងទៀតនោះទេ។ តោះ… កុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំង 2 នេះដូចតទៅ៖


1.    របៀបប្រើ និងគូរពីលើរូបភាពដែលបាន Screenshots ជាមួយ Apple Pencil

 


2.    របៀបប្រើប្រាស់កម្មវិធី 2 ក្នុងពេលតែមួយលើ iPad

 



តាមពិតចំនុចទាំង 2 ខាងលើ អាចនឹងមានអ្នកបានដឹងពីការប្រើប្រាស់វារួចមកហើយ តែក៏នៅមានអ្នកខ្លះ ដែលមិនទាន់បាន​ដឹង​ដូចគ្នា ហើយការបង្កើតវីដេអូនេះឡើង គឺក្នុងគោលបំណងបង្ហាញពីចំនុចល្អៗ ដែលអ្នកប្រើ iPad ទាំងអស់គួរតែដឹង។ ដូច្នេះ ក្រោយ​ពី​ទស្សនាវីដេអូគន្លឹះខ្លីៗទាំងនេះ ប្រិយមិត្តដែលមិនទាន់បានដឹង នឹងកាន់តែយល់បន្ថែមទៀត ហើយសូមបញ្ជាក់បន្តិចថា iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នឹងមានវត្តមាននៅលើទីផ្សារប្រទេសផ្សេងៗ ក្រៅពីអាមេរិច នាពេលឆាប់ៗខាងមុននេះ ហើយបើអ្នក​ចាប់​អារម្មណ៍ មានតែត្រូវរង់ចាំសិន ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: Apple Tag: ថេប្លេត