CAMBO REPORT

Popup Advertising5 seconds

Remove កម្មវិធីចោលខ្លះចេញពី Facebook ដើម្បី​កុំឲ្យ​មានការលួច​ទិន្នន័យ​ផ្ទាល់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីមានរឿងចម្រោងចម្រាស់ជាច្រើន ទាក់ទងនឹងការលួចទិន្នន័យរបស់អ្នកប្រើប្រាស់ បណ្តាញសង្គម Facebook ទទួល​រងនូវ​ការ​រិះ​គន់​យ៉ាង​ច្រើន សូម្បីតែ​អ្នក​ល្បីៗ ក៏បាន​លុប Page របស់ក្រុមហ៊ុនគេ ចេញពី Facebook ដែរ ដោយនេះបង្ហាញឲ្យឃើញថា ពួកគេ មិនចង់ឲ្យ Facebook ធ្វើឲ្យក្រុមផ្សេងៗ លួចទិន្នន័យរបស់ពួកគេទៀតទេ និយាយរួមអស់ជំនឿចិត្តហ្មង។


 


ទើបបន្ទាប់មក លោក Mark Zuckerberg បានចេញជាសារសូមអភ័យទោស ជាសាធារណៈ នៅលើទំព័រការ​សែត​ល្បី​មួយ​ផ្ទាំង​តែ​ម្តង ដើម្បីឲ្យមហាជនលើកលែងទោស និងឈប់ប្រកាន់ដល់ពួកគេ ព្រោះបញ្ហានេះ កើតឡើងតាំងពីឆ្នាំ 2014 មកម្ល៉េះ ហើយ​បណ្តាញ​សង្គមនេះ បានព្យាយាម បញ្ចេញនូវមុខងារថ្មីៗ។ សម្រាប់ឲ្យអ្នកប្រើប្រាស់គេចផុតពីការលួចទិន្នន័យ ពីកម្មវិធីផ្សេងៗ ដោយ​សារ​កម្មវិធីទាំងនោះ នៅពេលប្រើប្រាស់តម្រូវឲ្យអ្នកប្រើ Log in តាមគណនី Facebook របស់ពួកគេ ដូច្នេះក្រុមអ្នក​ផលិត​កម្មវិធី​ទាំងនោះ មានឱកាសច្រើន ក្នុងការលួចយកទិន្នន័យពី Facebook របស់ពួកគេ តាមរយៈនេះ ទើបបានជា Facebook បន្ថែម​នូវ​ការ Remove ឬលុបកម្មវិធីដែលភ្ជាប់នោះបានច្រើនជាងមុន។


ខាងក្រោមជាការណែនាំសម្រាប់មិត្តអ្នកអាន ដែលគិតថា កម្មវិធីណាមួយដែលអ្នក Log in ជាមួយនោះ មើលទៅមិនប្រក្រតី៖


ការ Remove នៅលើ កុំព្យូទ័រ


•    ចុចសញ្ញាព្រួញត្រង់នេះ បន្តចុចចូល Settings



•    បន្តចុចអក្សរ Apps



•    ពេលនោះ អ្នកនឹងឃើញ កម្មវិធីទាំងអស់ដែលអ្នកបាន Log in ជាមួយ រួចអ្នកអាចធីកជាបានទាំងអស់ និង Remove បានព្រមគ្នាតែម្តង



ការ Remove លើស្មាតហ្វូន Android


•    ចុចលើសញ្ញាទ្រេ 3 រួចបន្តចុច Account Settings
•    បន្តចុចចូលពាក្យ Apps
•    បន្តចុចចូលសញ្ញាព្រួញត្រង់ក្រឡោន Logged in with Facebook
•    រួចធីកបានទាំងអស់ និង Remove បានព្រមគ្នា



សរុបមក នេះជាគន្លឹះមួយ សម្រាប់ឲ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គ្នា អាចធ្វើការលុបនូវកម្មវិធីដែលអ្នកបាន Log in ជាមួយ ចេញបាន ប្រសិនបើអ្នកគិតថា កម្មវិធីទាំងនោះ មិនប្រក្រតី ហើយកំពុងតែលួចទិន្នន័យរបស់អ្នក ដោយនៅពេលខាងមុខទៀត Facebook នឹងប្រកាសពីកម្មវិធីណាមួយ លួចទិន្នន័យរបស់អ្នក ដូច្នេះនៅពេលក្រោយអ្នកអាចលុប​បាន​ដោយ​ខ្លួន​ឯង​បន្ទាប់​ពី​បាន​អាន​ព័ត៌មាននេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 weeks ago
ប្រភព: The Verge Tag: ចំណេះដឹងទូទៅ