CAMBO REPORT

Popup Advertising5 seconds

នេះកុំព្យូទ័រ Dell ដំបូង​ដែល​ប្រើប្រាស់​ស៊ី​ភីយូ Core i9 ជំនាន់​ទី 8 របស់ Intel

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនបង្អង់យូរទេ ក្រុមហ៊ុន Dell ត្រៀមជាស្រេច បញ្ចេញនូវកុំព្យូទ័រ Laptop ជំនាន់ថ្មី Dell XPS 15 ដែលជាកុំព្យូទ័រដំបូង ប្រើ​ប្រាស់​នូវ​ស៊ីភីយូ​ស៊េរីថ្មីរបស់ Intel គឺ Core i9 ដែលបង្កើតឡើងជំនាន់ដំបូងសម្រាប់ម៉ាស៊ីនកុំព្យូទ័រលេងហ្គេម និងកាត់តវីដេអូជាពិសេស។ បើនិយាយពីកុំព្យូទ័រ Dell នេះ វិញ នៅមានប្រភេទម៉ាស៊ីនតូចជាងនេះ 2 ទៀត ប្រើត្រឹម Core i5 និង Core i7 ជាមួយតម្លៃចាប់ផ្តើម 999 ដុល្លារឡើងទៅតាមកម្លាំងម៉ាស៊ីន។


 


កុំព្យូទ័រ Dell XPS 15 9570 នេះ ប្រើប្រាស់ស៊ីភីយូស៊េរីថ្មី Core i9 ចំនួន 6 គ្រាប់, ជីភីយូ GeForce GTX 1050 Ti និងអង្គចងចាំ​ទំហំ 1TB ប្រភេទ PCle NVMe SSD ។ ការប្រើប្រាស់សាកពេញម្តងៗ Dell ប្រាប់ថា អាចប្រើប្រាស់បានដល់ 21.5 ម៉ោង រួមទាំង​អេក្រង់ទំហំ 15 អ៊ីញហើយ កម្រិត 4K ថាច់ស្រ្គីនបានទៀត។ នៅមានជម្រើសម៉ាស៊ីនមួយទៀត អេក្រង់ត្រឹមកម្រិត 1080 ភិចសែល ថាច់ស្រ្គីនបានដែរ។ ម៉ូឌែលទាំង 2 មានមកជាមួយរន្ធដោត USB Type-A 3.1 ចំនួន 2 រន្ធ, រន្ធ HDMI, រន្ធដោតកាស, រន្ធដាក់ SD Card និងរន្ធ Thunderbolt 3, មានទាំងទ្រនាប់ស្កេនម្រាមដៃ។ កុំព្យូទ័រ នេះនៅតែមានកាមេរ៉ាមុខចម្លែក ដាក់នៅពី​ក្រោម​អេក្រង់​កុំព្យទ័រ​វិញ ដូចទៅនឹងជំនាន់មុន តែបន្ថែមនូវរន្ធ Thunderbolt 3 ដល់ទៅ 4 រន្ធ លើសពីមុន 2 រន្ធឯណោះ។ ថ្ងៃចាប់ផ្តើមឲ្យកុម្ម៉ង់​កុំព្យូទ័រនេះ នៅថ្ងៃទី 16 ខែមេសា ខាងមុខនេះ។


 


សរុបមក ក្រុមហ៊ុន ទើបដាក់បង្ហាញនូវកុំព្យូទ័រស៊េរីថ្មី ដែលមានមកជាមួយស៊ីភីយូជំនាន់ថ្មី Core i9 ក្នុងថ្ងៃតែមួយ ដែលក្រុមហ៊ុន Intel ដាក់បង្ហាញនូវស៊ីភីយូមួយនេះ សម្រាប់ប្រើប្រាស់នៅលើម៉ាស៊ីនកុំព្យូទ័រអ្នកចូលចិត្តលេងហ្គេម និងកាត់តវីដេអូ ជាមួយល្បឿន​លឿនជាងស៊ីភីយូជំនាន់លើស 40 ភាគរយឯណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ