CAMBO REPORT

Popup Advertising5 seconds

NASA នឹង​បង្ហោះ​រ៉ូបូត​ឃ្មុំ ដើម្បី​ទៅ​ស្រាវ​ជ្រាវ​នៅ​លើ​ភព​ព្រះអង្គារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះអង្គការណាសា ទើបតែបានបោះលុយពង្រីកនូវសក្ដានុពលថ្មី ដើម្បីទៅរុករកនៅភព ព្រះអង្គារ (Mars) ឬហៅថា Red Planet ព្រោះវាគឺជាភព ដែលមានសណ្ឋានដីក្រហម ភាគច្រើន។ កន្លងមកនេះ ការរុករក នៅលើភពព្រះអង្គារ បានទៅមុខយ៉ាង ប្រសើរហើយ ដោយគេបានរកឃើញ មានប្រភពទឹកមួយចំនួនតូច ដែលអាចនឹងធ្វើឲ្យ មានរុក្ខជាតិដុះ ដើម្បីបង្កើតបានជា អុកស៊ីស៊ែនផងដែរ សម្រាប់ភាវរស់ មាន ជីវិតរស់នៅ។ ប៉ុន្តែកត្ដាចំបងមួយ ចំនួនតូចទាំងនេះ គឺនៅខ្វះខាត ច្រើនណាស់ ប្រសិនបើជា គេចង់យកមនុស្ស ទៅរស់នៅមែន ហេតុដូចនេះហើយ ទើបការស្រាវជ្រាវរុករក គឺនៅតែធ្វើជាច្រើន ទសវត្សទៀត។

អង្គការណាសា បានធ្វើការចំណាយបន្ថែមទៀត ទៅលើការស្រាវជ្រាវរុករក នៅលើភពព្រះអង្គារ ដែលម្ដងនេះ គេបានចេញគំនិតថ្មី មួយទៀតគឺប្រើប្រាស់ នូវឃ្មុំយន្ដ ឬហៅថា Marsbee (ឃ្មុំភពព្រះអង្គារ) ដែលមានរូបរាងដូចជា សត្វឃ្មុំអញ្ចឹងដែរ មានស្លាបសម្រាប់ហោះ ហើយវានឹងធ្វើ ការហោះហើរ នៅលើភពព្រះអង្គារនោះ ដើម្បីប្រមូលយកទិន្នន័យ ដែលរកឃើញអ្វីប្លែកៗ។ ដំណើរការរបស់ Marsbee នេះគឺដូចជាការប្រើ ទូរសព្ទអញ្ចឹងដែរ ក៏ដូចជា Drone ដែរ ដោយគេនឹងមាន ស្ថានីយ៍ថាមពលមួយ ដើម្បីវាធ្វើការសាកថ្ម ចាប់ Signal ដើម្បីបញ្ជា ។ល។

តាមពិតទៅ ការផលិតឃ្មុំយន្ដបែបនេះ ត្រូវបានក្រុមវិស្វ័ករជប៉ុនរកឃើញគំនិតនេះ រួចមកហើយ ដែលបានបង្ហោះលេង នៅលើផែនដីយើង គេឲ្យឈ្មោះថា “Hummingbird micro-air vehicle” ហើយប្រសិនបើអ្នក ទាំងអស់គ្នាធ្លាប់ទស្សនា ខ្សែភាពយន្ដ Transformers វគ្គ Age of Extinction ប្រាកដជាស្គាល់ឧបករណ៍ បង្ហោះនេះ។ អញ្ចឹង NASA គ្រាន់តែត្រូវការកែច្នៃ បន្ថែមតែប៉ុណ្ណោះ ប៉ុន្តែបើតាមការស្រាវជ្រាវ របស់លោក Chang-kwon Kang ដែលជាវិស្វ័ករ ផ្នែកអាកាស របស់សាកល វិទ្យាល័យ Alabama បានឲ្យដឹងថា ភពព្រះអង្គារ គឺមិនមែនអាច បង្ហោះបានស្រួល ដូចជានៅលើភពផែនដី យើងឡើយ ដោយសារតែស្រទាប់ អាកាសនៅទីនោះ គឺជាបរិយាកាស ដែលពោរពេញទៅដោយ ឧស្ម័នហ្គាស និងកាបូន ដែលគេហៅថា Martian Atmosphere ដូចនេះ NASA នឹងត្រូវគណនា កែច្នៃប្រើប្រាស់នូវកម្លាំង ដែលទប់ទំនាញ ក៏ដូចជាកម្មវីធី បញ្ជានានាឲ្យចាប់ Signal បានល្អបន្ថែម។

 

ទៅលើការកែច្នៃនេះ NASA ក៏បានដាក់នូវការប្រកួត ស្រាវជ្រាវបច្ចេកវិទ្យា ដើម្បីរកវីធីផលិតនូវ Robot Marsbee នេះផងដែរ ដោយទុកពេលឲ្យអ្នក ចូលរួមប្រកួតរយៈពេល ៩ ខែ ដើម្បីស្រាវជ្រាវរកវិធី ផលិត Marsbee ដែលមានកម្លាំងហោះ បាននៅលើ ភពព្រះអង្គារ ហើយអ្នកឈ្នះពីការ ប្រកួតទទួលបានជោគជ័យ នឹងទទួលរង្វាន់ ១២៥,០០០ ដុល្លារអាមេរិច។
អញ្ចឹងទាំងនេះ គឺជាការច្នៃប្រឌិតស្រាវជ្រាវភពព្រះអង្គារ បន្ថែមពីអង្គការ ណាសា ដែលគេរំពឹងថា គេនឹងរកឃើញ នូវអ្វីៗ ដែលគេមិនធ្លាប់ បានឃើញ មិនធ្លាប់បានទៅ ដល់កន្លងមក ដោយការប្រើប្រាស់ Marsbee នេះ។ ហើយគម្រោង ក្រោយទៀត ក៏នឹងបង្កើត Drone បែប Robot ហោះដើម្បីទៅ សិក្សានៅភពសៅរ៍ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 weeks ago
ប្រភព: Cnet Tag: វិទ្យាសាស្ត្រ