CAMBO REPORT

Popup Advertising5 seconds

តើ​មុខងារ Battery Health លើ iOS 11.3 មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់ iPhone?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលមិត្តអ្នកអាន iOS បានដឹងហើយថា សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.3 ដែលក្រុមហ៊ុន Apple ទើបតែបញ្ចេញ កាលពីប៉ុន្មានថ្ងៃមុននេះ វាមានបន្ថែមនូវមុខងារថ្មី និងកែប្រែទៅ រកចំនុចល្អជាច្រើន ក្នុងនោះក៏មានមុខងារ ថ្មីមួយគឺ Battery Health ដោយវាដំណើរចាប់ពី iPhone 6 រហូតមកដល់ iPhone X ប៉ុណ្ណោះ ហើយក្នុងនោះ ក៏ មានប្រិយមិត្ត iOS មួយចំនួន បានសួរបញ្ជាក់មក ក្រុមការងារយើងថា មុខងារសុខភាពថ្មនេះ មានអត្ថប្រយោជន៍អ្វីខ្លះ? ហេតុអ្វីវានៅ លោតពាក្យ Beta អញ្ចឹង?

ជាការពិតណាស់ Battery Health នេះគឺជាមុខងារថ្មីមួយ ដែលក្រុមហ៊ុន Apple ទើបតែបញ្ចេញមក នៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.3 តាំងពីជំនាន់ សាកល្បងដំបូង ដោយវាមានតួនាទី សម្រាប់ជួយពិនិត្យ សុខភាពថ្ម iPhone របស់អ្នក ថាតើនៅមាន កម្លាំងថាមពល សល់ប៉ុន្មានភាគរយ? និងចុះខ្សោយ អស់ប៉ុន្មានភាគរយហើយ? ម្យ៉ាងវិញទៀត វាក៏ជួយដាស់តឿន អ្នកប្រើ អោយមានភាព ប្រុងប្រយ័ត្ន កុំប្រើទាល់តែ អស់ថ្មអោយសោះ ឬសល់ថ្មចេញ ពណ៌ក្រហមហើយ នៅបន្តប្រើទៀត។ ឧទាហរណ៍៖ អ្នកបានទិញ iPhone X ស៊េរីថ្មី ទើបតែបានជិត 2 ខែប៉ុណ្ណោះ តែអ្នកក៏មិនដឹងថា កម្លាំងថាមពលថ្ម នៅពេញ 100 ភាគរយ ដដែល ឬធ្លាក់ចុះបន្តិច នោះដែរ និយាយអោយខ្លី គឺដឹងតែប្រើប៉ុណ្ណោះ ប៉ុន្តែពេលមុខងារ Battery Health នេះចេញមក អ្នកអាចចូលឆែកមើល កម្លាំងថ្ម  ស្រាប់តែធ្លាក់អស់ 1 ភាគរយ ឬ 2 ទៅ 3 ភាគរយ! ពេលនោះអ្នកនឹងគិត ខ្លួនឯងថា តើអ្នកប្រើទូសព្ទ ដល់អស់ថ្ម ឬប្រើទាំងកំពុង លោតពណ៌ក្រហម ញឹកញាប់ ដែរទេ? ដូច្នេះហើយ អ្នកនឹងចាប់ផ្តើម ប្រើទូសព្ទ រាងប្រុងប្រយ័ត្ន ជាងមុនផងដែរ។ ខ្ញុំទទួលស្គាល់ថា ការប្រើប្រាស់ ស្មាតហ្វូនរាល់ថ្ងៃ យូរទៅកម្លាំងវា ក៏អាចចុះខ្សោយដែរ ដូចតែមនុស្សយើងអញ្ចឹង ប៉ុន្តែគ្រាន់តែ ចង់បញ្ជាក់ថា ការប្រើទាំងទូរសព្ទ កំពុងរៀបអស់ថ្ម ញឹកញាប់ នោះវានឹងធ្វើអោយថាមពលថ្ម ឆាប់ធ្លាក់ចុះ ជាងការប្រើមិនអោយ លោតដល់ថ្ម ពណ៌ក្រហម។

ចំពោះរឿងលោតពាក្យ Beta នៅត្រង់កន្លែង Battery Health វាមិនជាបញ្ហាអីនោះទេ ហើយអ្នកក៏មិន ចាំបាច់ទៅខ្វល់លើ ចំនុចហ្នឹងដែរ ព្រោះថា Apple បានសាកល្បង លើវា 7 ដង រួចមកហើយ មុននឹងបញ្ចេញ iOS 11.3 ជាផ្លូវការនេះ។ សរុបមក សង្ឃឹមថាប្រិយមិត្ត អ្នកអាន iOS មួយចំនួន នឹងយល់ពី មុខងារ Battery Heath (សុខភាពថ្ម) នេះជាងមុន តាមការបង្ហាញ ពីខាងលើ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ