CAMBO REPORT

Popup Advertising5 seconds

Transcend បញ្ចេញ​នូវ SD Card និង MicroSD ដែល​មាន​ទំហំ​ធំ និង​ល្បឿន​លឿន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយពីក្រុមហ៊ុន Transcend អ្នកទាំងអស់អាចដឹងហើយថា វាគឺជាក្រុមហ៊ុនផលិតនូវ ឧបករណ៍ផ្ទុកទិន្នន័យ ដែលមានគុណភាពខ្ពស់ និងល្បីល្បាញឈ្មោះ ឈានមុខគេផងដែរ ដោយបញ្ចេញនូវមេម៉ូរីកាត គ្រប់ប្រភេទ, មានទាំង HDD, និង USB Flash ជាដើម។ ហើយថ្មីៗនេះ Transcend បានបញ្ចេញនូវមេម៉ូរីកាតថ្មី របស់ខ្លួនទៀតហើយ ចែកចេញជា ២ ស៊េរីគឺ 500S (ពណ៌មាស) និង 300S (ពណ៌ស) មានទាំងខ្នាត SD និង MicroSD ដែលមានទំហំដល់ ៥១២ ជីកាបៃ និងមានល្បឿនបញ្ចូនទិន្នន័យ លឿនផងដែរ។

មេម៉ូរីកាតទាំងនេះ គឺជាប្រភេទ UHS ដែលយើងហៅពាក្យពេញថា Ultra High Speed ជាមេម៉ូរីកម្រិតលេខ ១ ដែលមានគុណភាពផលិតល្អ តាមស្ដង់ដារ ត្រឹមត្រូវ ពិសេសគឺល្បឿនដំណើរការ របស់វាតែម្ដង ដោយសារតែវាប្រើប្រាស់នូវ បច្ចេកវិទ្យា Speed Class កម្រិត ៣ (U3) និងល្បឿន Video Speed Class 30 (V30) ល្អបំផុត Videographer ដែលពួកគាត់អាចទិញយក វាទៅប្រើប្រាស់ជាមួយ កាមេរ៉ាកម្រិតថ្លៃ ដែលអាចថតវីឌីអូ ក្នុងកម្រិត Ultra HD 4K បានយ៉ាងរលូនល្អ និងផ្គល់នូវសាច់វីឌីអូ ក៏ដូចជាល្បឿនហ្វ្រេម បានប្រសើរផងដែរ។ ចំពោះម៉ូឌែល 500S ទាំង SD និង MicroSD មានល្បឿន Read ចាប់ពី ៩៥ មេហ្គាបៃ ក្នុងមួយវិនាទី ចំណែកល្បឿន Write វិញគឺ ៦០ មេហ្គាបៃ ក្នុងមួយវិនាទី។

ចំណែកម៉ូឌែល 300S ទាំង SD និង MicroSD ក៏មានល្បឿនលឿន មិនធម្មតាដែរ គឺវាមានល្បឿន Response ចេញចូលរហូតដល់ 1,500 IOPS (Input/Output operations per second) សម្រាប់ការ Read និងល្បឿន 500 IOPS សម្រាប់ល្បឿន Write ល្បឿននេះ ប្រមាណនឹង ៩៥ មេហ្គាបៃ ក្នុងមួយវិនាទី សម្រាប់ល្បឿន Read និង ៤៥ មេហ្គាបៃក្នុងមួយវិនាទី សម្រាប់ល្បឿន Write។

 

ចំណែកភាពធន់របស់វាវិញ គឺមានប្រព័ន្ធការពារកំដៅចាប់ពី -២៥ អង្សាសេ ទៅដល់ ៨៥ អង្សាសេដោយគ្នាបញ្ហា ហើយក៏មាន Waterproof និង X-ray proof ផងដែរ ថែមទាំង Shock proof ធន់នឹងការធ្លាក់ រំញ័រ បានយ៉ាងប្រសើរ។ អញ្ចឹងបើធ្លាក់ទៅដី ដើរជាន់ ឬចូលទឹកល្មមៗ អ្នកមិនបាច់បារម្មណ៍ នោះទេ ម្យ៉ាងទៀតវា ក៏មានល្បឿនបញ្ចូនទិន្នន័យ លឿនផងដែរ ងាយស្រួលក្នុងការ ដោតប្រើប្រាស់ ជាមួយនឹងកាមេរ៉ា, Drone, ទូរសព្ទដៃ, និងកុំព្យូទ័រ ប្រើប្រាស់បានយ៉ាងរលូន មិនបារម្មណ៍រឿង មេម៉ូរីដើរយឺត ធ្វើឲ្យគាំង ដំណើរការឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: WCCF Tech Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ