CAMBO REPORT

Popup Advertising5 seconds

Samsung បញ្ចេញ​កុំព្យូទ័រ Notebook ស៊េរី​ថ្មី​ច្រើន​ម៉ូឌែល ប្រើ​ប្រាស់​សុទ្ធ​តែ​ស៊ីភីយូ​ជំនាន់​ទី ៨!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Samsung មិនសូវជាផ្ដោតទៅលើវិស័យកុំព្យូទ័រប៉ុន្មានទេ ដូចនេះការបញ្ចេញកុំព្យូទ័រ ស៊េរីថ្មីរបស់ខ្លួន គឺមិនសូវទៀតទាត់ប៉ុន្មានឡើយ អ្វីដែលគេផ្ដោតខ្លាំង គឺការផ្គត់ផ្គង់គ្រឿងបន្លាស់ ទៅដល់ក្រុមហ៊ុននានា ដើម្បីផ្គុំឡើងជា Hardware របស់កុំព្យូទ័រមួយ ដូចជារ៉េម និងឈីបជីភីយូជាដើម។ ប៉ុន្តែយ៉ាងណាក៏ក្រុមហ៊ុន បានបញ្ចេញកុំព្យូទ័រ យួរដៃរបស់គេ ស៊េរីថ្មីៗ ជារៀងរាល់ឆ្នាំផងដែរ ដើម្បីឲ្យអ្នកគាំទ្របានទទួល បាននូវបទពិសោធន៍ ថ្មីប្រសើរជាងមុន។ 

ហើយនេះគឺជា Samsung Notebook 5 និង Notebook 3 ដែលទើបបង្ហាញខ្លួនថ្មីៗនេះ វាគឺជាកុំព្យូទ័រយួរដៃ ដែលមានរចនាបថស្រស់ស្អាត និងមានកម្លាំងម៉ាស៊ីន ខ្លាំងផងដែរ ប៉ុន្តែមិនមែនសម្រាប់ លេងហ្គេម និងប្រើកិច្ចការ ធ្ងន់ៗនោះទេ។ កុំព្យូទ័រនេះ មានរូបរាងស្រស់ស្អាត បែបសាមញ្ញ ដែលតួខ្លួន ត្រូវប្រើប្រាស់សារធាតុ លោហៈរលោង មានពណ៌ប្រផេះ, ពណ៌មាស, និងពណ៌ស មានកម្រាស់ ១៩ មីលីម៉ែត្រ និងទំងន់ ១.៩៧ គីឡូក្រាមប៉ុណ្ណោះ ហើយអ្វីដែលពិសេស គឺក្ដារចុច របស់វាក៏មាន Key Num Pad ភ្ជាប់មកជាមួយដែរ ងាយស្រួលដល់ការ ចុចលេខរបស់យើង។ រីឯលក្ខណៈសម្បត្តិ របស់វា គឺខុសៗគ្នាទៅតាមម៉ូឌែល ព្រោះម៉ូឌែល Notebook 3 ត្រូវបានបែកចែក ចេញជា ២ គឺម៉ូឌែលអេក្រង់ ១៤ អ៊ីញ និង ១៥ អ៊ីញ។

ចំពោះម៉ូឌែល Notebook 5 មានទំហំអេក្រង់ ១៥.៦ អ៊ីញ តែមួយម៉ូឌែលទេ វាបានបំពាក់នៅអេក្រង់ IPS មានកម្រិតបង្ហាញ Full HD (1920 x 1080 ភិចស៊ែល) បំពាក់នូវស៊ីភីយូ ជំនាន់ទី ៨ ប្រភេទ Core i7 Kaby Lake R ជាប្រភេទស៊ីភីយូ Quad-Core (វាក៏មានម៉ូឌែលប្រើ ស៊ីភីយូជំនាន់ទី ៧ ផងដែរ មានតម្លៃទាបជាង) ចំណែកឯជីភីយូវិញ ប្រើប្រាស់នូវ NVIDIA MX150 មាន VRAM ទំហំ ២ ជីកាបៃប្រភេទ GDDR5 ដូចគ្នា ដែលជាឈីបបង្គួរមួយ ក្នុងចំណោមឈីបខ្លាំង និងមានកម្លាំង ប្រហាក់ប្រហែល ក្រាហ្វិចកាត GTX1030 របស់ Desktop។ ឯរ៉េមត្រូវប្រើប្រាស់ នូវប្រភេទ DDR4 ដែលយើងអាចជ្រើសរើស ទំហំបានពី ៨ ជីកាបៃ ទៅដល់ ៣២ ជីកាបៃ ហើយវាក៏បាន Slot សម្រាប់ដាក់ HDD និង SSD ពពួកជើងដោត PCI Express បានព្រមគ្នា និងមានថាមពលថ្ម ៤៣ វ៉ាត់ម៉ោង។

ដោយឡែក ម៉ូឌែល Notebook 3 ត្រូវបានបែងចែកច្រើនបន្ដិច ដោយវាមានម៉ូឌែល អេក្រង់ ១៥.៦ អ៊ីញ វាបានបំពាក់ នៅអេក្រង់ IPS ដូចគ្នា មានកម្រិតបង្ហាញ Full HD (1920 x 1080 ភិចស៊ែល) ឬ HD (720 x 1280 ភិចស៊ែល)។ វាប្រើប្រាស់នូវ ស៊ីភីយូជំនាន់ទី ៨ ប្រភេទ Core i7 Kaby Lake R ជាប្រភេទស៊ីភីយូ Quad-Core (វាក៏មានម៉ូឌែលប្រើ ស៊ីភីយូជំនាន់ទី ៧ ផងដែរ) ចំណែកឯជីភីយូវិញ ប្រើប្រាស់នូវ NVIDIA MX110 មាន VRAM ទំហំ ២ ជីកាបៃ ប្រើប្រាស់នូវប្រភេទ DDR4 ហើយវាក៏បាន Slot សម្រាប់ដាក់ SSD ពពួកជើងដោត PCI Express ដែរប៉ុន្តែ មិនអាចដាក់ HDD បានទេ និងមានថាមពលថ្ម ៤៣ វ៉ាត់ម៉ោងដូចគ្នា។
ចំណែម៉ូឌែលទាបជាងគេ គឺម៉ូឌែល Notebook 3 ទំហំ ១៤ អ៊ីញ ដែលមានកម្រិត បង្ហាញត្រឹម 720 HD ប៉ុណ្ណោះ ប្រើប្រាស់នូវស៊ីភីយូ ជំនាន់ទី ៨ ឬទី ៧ ជាប្រភេទ Quad-Core ដូចគ្នា ប៉ុន្តែមិនមាន ក្រាហ្វិច NVIDIA បន្ថែមនោះទេ គឺប្រើប្រាស់ Intel Graphic ដែល Integrate ចេញពីស៊ីភីយូ ប៉ុណ្ណោះ និងប្រើប្រាស់នូវរ៉េម DDR4 និង SSD ដូចគ្នា ហើយក៏គ្មាន Slot សម្រាប់ដាក់ HDD ដែរ។ 

អញ្ចឹងទាំងនេះ គឺជាលក្ខណៈសម្បត្តិត្រួសៗ របស់កុំព្យូទ័រយួរដៃ Samsung Notebook ទាំង ៣ ស៊េរីនេះ ដែលវាសុទ្ធតែមាន រូបរាងស្អាតបែបសាមញ្ញ និងមានកម្លាំងម៉ាស៊ីន ខ្លាំងផងដែរ ជាមួយនឹងឈីប ស៊ីភីយូជំនាន់ទី ៨ និងទី ៧ ទាំងនេះ។ ចំណែកតម្លៃរបស់វា យើងនៅមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែវានឹងចេញលក់ នៅប្រទេសកូរ៉េ ក្នុងខែមេសា នេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: GSM Arena Tag: កុំព្យូទ័រ