CAMBO REPORT

Popup Advertising5 seconds

Ford Fiesta រថយន្ដ​តូច​ច្រឡឹង ប៉ុន្តែ​ប្រកប​ដោយ​បច្ចេក​វិទ្យា​ទំនើប​ៗ ដែល​សាក​សម​សម្រាប់​បើក​នៅ​ក្នុងទីក្រុង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ កំណើននៃអ្នកប្រើប្រាស់រថយន្ដកំពុងតែកើនឡើងខ្ពស់ ជាហេតុធ្វើឲ្យចរាចរណ៍ នៅតាមដងផ្លូវកាន់តែមានភាពមមាញឹក អញ្ចឹងហើយទើបធ្វើឲ្យការ ជ្រើសរើសប្រភេទរថយន្ដ ដើម្បីជិះ គឺមិនមែនចេះតែទិញនោះទេ ព្រោះយើងក៏ត្រូវពិចារណា ទៅលើតម្រូវការ សមាជិកគ្រួសារ ទំហំទុកដាក់ និងការស៊ីសាំងរបស់វា ផងដែរ ឧទាហរណ៍ ប្រសិនបើទីក្រុងមាន ការកកស្ទះច្រើន អញ្ចឹងការប្រើសាំង ក៏មិនធម្មតាដែរ សម្រាប់រថយន្ដ។ 

អញ្ចឹងហើយទើបក្រុមហ៊ុន Ford បានបញ្ចេញនូវរថយន្ដមួយម៉ូឌែល ដែលមានឈ្មោះថា Ford Fiesta ដែលមានរូបរាងតូច ច្រឡឹងស្រស់ស្អាត ទាំងខាងក្នុង និងខាងក្រៅ ងាយស្រួលបើកនៅក្នុង ទីក្រុងយ៉ាងទាន់សម័យ ហើយក៏រត់ផ្លូវ ឆ្ងាយបានល្អដែរ ហើយអ្វីដែល ពិសេសនោះ គឺវាបានបំពាក់នូវ បច្ចេកវិទ្យាថ្មីៗលេចធ្លោ ដែលផ្ដល់ភាពងាយស្រួល ដល់ការបើកបរ មានសុវត្ថិភាពខ្ពស់ និងប្រើប្រាស់ ថាមពលតិចបំផុត។

ការរចនារបស់វា អាចនិយាយថាស្រស់ស្អាត ជាមួយនឹងកៅអីអង្គុយ ២ ជួរជិះបានគ្នា ៤-៥ នាក់ជាមធ្យម និងកម្ពស់ទាប បែបរថយន្ដស្ព័រ និងមានទ្វារចំនួន ៥ រាប់ទាំងទ្វារ គូថឡាន និងផ្ទៃខាងក្នុងមាន ប្រព័ន្ធទំនើបៗ ទាន់សម័យ ចំនួន ១១ ចំណុច ដែលសម្រួលដល់អ្នកជិះ កាន់តែទទួលបានបទពិសោធន៍ ខ្ពស់ថែមមួយកម្រិតទៀត។

 

1.    បញ្ឆេះរថយន្ដដោយមិនប្រើសោរ

 

មកដល់ឆ្នាំ ២០១៨ រថយន្ដស៊េរីថ្មីៗ សុទ្ធសឹងតែប្រើប្រាស់សោរ ជាប្រភេទអូតូ ដោយយើងគ្រាន់តែមានសោរ នៅជិតរថយន្ដ យើងអាចបញ្ឆេះរថយន្ដបាន ដោយគ្រាន់តែ ចុចប៊ូតុង Engine Start/Stop ប៉ុណ្ណោះ។

2.    ការភ្ជាប់ជាមួយប្រព័ន្ធ Ford SYNC

 

នៅក្នុងរថយន្ដ យើងក៏ទទួលបាននូវអេក្រង់បញ្ជា ដែលដំណើរការដោយ Android ដែរ ដោយយើងអាចភ្ជាប់ទៅកាន់ មុខងារកំសាន្ដ ជាច្រើនដូចជា ស្ដាប់តន្ដ្រី វិទ្យុ YouTube ពិសេសប្រើសម្រាប់ មើលនូវព័ត៌មានសំខាន់ៗ របស់យន្ដអ្នក ថែមទាំងអាចប្រើប្រាស់ នូវមុខងារ Voice Command បញ្ជាដោយសម្លេងទៀតផង។

3.    បំពាក់ម៉ាស៊ីនជំនាន់ថ្មី

 

នេះគឺជារថយន្ត ដែលបំពាក់ដោយម៉ាស៊ីន 1.0L Eco-boost ជំនាន់ថ្មី គឺជាម៉ាស៊ីនរថយន្ត មួយប្រភេទ ដែលជាបច្ចេកវិទ្យា ចុងក្រោយបំផុត របស់ក្រុមហ៊ុន Ford ត្រូវបានគេទទួលស្គាល់ ជាម៉ាស៊ីនដែលមានកម្លាំងខ្លាំង ស៊ីប្រេងតិច និងជួយកាត់បន្ថយ ផលប៉ះពាល់ ទៅលើបរិស្ថាន។

4.    ប្រព័ន្ធទប់លំនឹង

 

Ford Fiesta ក៏បានបំពាក់មកនូវបច្ចេកវិទ្យា Electronic Stability Program ដែលនឹងទប់លំនឹង រថយន្ដរបស់អ្នក បានល្អបំផុត នៅក្នុងការ បួងចង្កួត ជ្រែគេច បញ្ជៀសការក្រឡាប់។

5.    ប្រព័ន្ធទប់លំនឹង នៅចំណោត

 

ប្រព័ន្ធទប់លំនឹងពេលឡើង ចំណោត (Hill Start Assist with Brake Support) ដែលអាចទប់ រថយន្តនៅលើចំណោត បានរយៈពេល ២ វិនាទី ដោយពុំចាំបាច់ ជាន់ហ្វ្រាំង មិនឲ្យថតក្រោយ។

6.    ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច

 

ប្រព័ន្ធហ្វ្រាំង Electronic Brake Assist គឺជាប្រព័ន្ធទំនើបមួយ ដែលងាយស្រួលជាន់ក្នុង ករណីបន្ទាប់ ដើម្បីបញ្ចៀស នូវគ្រោះថ្នាក់កើតឡើង។

7.    ស៊េនស័រក្រោយ ៤ គ្រាប់សុវត្ថិភាពខ្ពស់

 

ស៊េនស័រនៅខាងក្រោយ មានច្រើនសម្រាប់ជំនួយបង្ហាញ បានយ៉ាងច្បាស់នូវអ្វីៗ ស្ថិតនៅក្រោយ ងាយស្រួលដល់ការ រយ៉ែចូលចំណត បានយ៉ាងប្រសើរ។

8.    ប្រើចង្កូតអេឡិចត្រូនិច

 

នេះគឺជារថយន្ដ ដែលប្រើប្រាស់នូវចង្កូតអេឡិចត្រូនិច ដែលមានភាពធូរ ងាយស្រួលក្នុងការបួង និងទាញទៅមក ក្នុងការបើកបរ ល្អបំផុតនិងងាយស្រួល ដល់សុភាពនារី។

9.    ចង្កៀងខាងមុខអូតូ

 

ចង្កៀងខាងមុខរបស់ វាក៏ត្រូវបានរចនាយ៉ាងស្រស់ស្អាតដែរ មិនតែប៉ុណ្ណោះ វាក៏ជាចង្កៀង ដែលប្រើប្រាស់មុខងារ Automatic Headlamp អាចបិទបើក ដោយស្វ័យប្រវត្តិ។

10.    ផ្លិតទឹកអូតូ

 

ផ្លិតទឹក នៅលើកញ្ចក់ក៏អូតូ ងាយស្រួលសម្រួលទៅដល់អ្នកបើកបរ នៅតំបន់មាន អាកាសធាតុត្រជាក់ និងភាពភ្លៀងធ្លាក់ ឬមានដីហុយ ជាដើម។

11.    មានកន្លែងផ្ទុកឥវ៉ាន់ច្រើន

 

ថ្វីត្បិតតែវាជារថយន្ដខ្នាតតូចមែន ប៉ុន្តែវាមាន Compartment សម្រាប់ផ្ទុកអីវ៉ាន់បាន ច្រើនគួរសម ងាយស្រួលដល់ដំណើរ កំសាន្ដរបស់អ្នក និងកន្លែងទុករបស់ សំខាន់ៗរបស់អ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 month ago
ប្រភព: Ford Cambodia Tag: យានយន្ត