CAMBO REPORT

Popup Advertising5 seconds

របៀប​ទាញ​យក​រូបភាព ឬ​វីដេអូ​ទាំង​អស់​ចេញ​ពី​គណនី Facebook មុន​នឹង​ចង់​លុប Account ចោល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Facebook គឹជាបណ្តាញសង្គមមួយ សម្រាប់ចែករំលែកនូវព័ត៌មាននានា, បង្ហោះនូវរូបភាព ឬ វីដេអូ និង សម្រាប់ទំនាក់ទំនងគ្នា ហើយវាក៏កំពុងទទួលការ ពេញនិយមប្រើប្រាស់ ពីសំណាក់មនុស្សទូទាំង ពិភពលោកផងដែរ។ ហើយថ្មីៗនេះ ក៏មានប្រិយមិត្តមួយចំនួន បានផ្ញើសារមកសួរ ក្រុមការងារយើងថា តើមានវិធីណា អាចទាញយករូបភាព ឬវីដេអូទាំងអស់ ដែលបានបង្ហោះ នៅក្នុងគណនី Facebook របស់ពួកគេ មុននឹងចង់លុប Account នោះចោល?

ជាការពិតណាស់ ប្រសិនបើអ្នកលុបគណនី Facebook របស់ខ្លូនចោល នោះរូបភាព ឬវីដេអូ និងសារទាំងប៉ុន្មាន ដែលអ្នកធ្លាប់ បានបង្ហោះ តាំងពីចាប់ផ្តើមលេង រហូតមកដល់ឥលូវ វាក៏ត្រូវបាត់ ទៅជាមួយគ្នាដែរ។ ម្យ៉ាងវិញទៀត បើអ្នកចុច Save ម្តងមួយៗ វាត្រូវប្រើពេលយូរ ហើយបើរូបភាព ឬវីដេអូកាន់តែ ច្រើនផងនោះ អ្នកអាចនឹង លែងចង់ចុច Save ជាក់ជាពុំខាន។ អញ្ចឹងសម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការ បង្ហាញមិត្តអ្នកអាន ដែលមានចម្ងល់ចង់ដឹងពីការ ទាញយករូបភាព ឬវីដេអូទាំងអស់ ដែលបានបង្ហោះ នៅក្នុងគណនី Facebook របស់ខ្លួន មុននឹងចង់លុប Account នោះចោល ដោយប្រើកុំព្យូទ័រ តាមរបៀបងាយៗ ដូចខាងក្រោម៖

 

ដំបូង សូមចុចលើសញ្ញាត្រីកោណ ដែលស្ថិតនៅផ្នែកខាងលើ ជិតរង្វង់មូលសញ្ញា(?) រួចសូមចុចត្រង់កន្លែង Settings បន្ទាប់មកនឹងឃើញ ផ្ទាំងមីនុយ General ហើយចូរអ្នកសម្លឹង មកខាងក្រោម នោះអ្នកនឹងឃើញពាក្យមួយ Download a copy សូមធ្វើការចុច ចូលពីលើវា ចុងក្រោយវានឹងបង្ហាញ ផ្ទាំងមួយទៀត ដោយមានពាក្យ Start My Archive នោះសូមអ្នកចុច ពីលើពាក្យនោះ (វានឹងដំណើរការ ទាញយករូបភាព ឬវីដេអូទាំងប៉ុន្មាន ដែលអ្នកធ្លាប់ បានបង្ហោះ) ហើយអ្នកគ្រាន់តែ រង់ចាំដល់វា ទាញយកចប់ ជាការស្រេច។

ដូច្នេះ មានន័យថា រូបភាព ឬ វីដេអូ ដែលអ្នកបានបង្ហោះទាំងប៉ុន្មាននោះ គឺបានរក្សាទុកចូល កុំព្យូទ័ររួចរាល់ ហើយអ្នកអាចធ្វើការ លុបគណនី Facebook នោះចោលបាន។ អញ្ចឹងសម្រាប់ប្រិយមិត្ត មួយចំនួន ដែលចង់ដឹងពីបញ្ហានេះ អាចសាកល្បងតាម របៀបដូចខាងលើ ហើយចំពោះដែលធ្លាប់ដឹង រួចមកហើយនោះ ក៏អាចធ្វើការ ចែករំលែកបន្តបាន ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 month ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ