CAMBO REPORT

Popup Advertising5 seconds

គ្រឿង​យន្ត​តូច​នេះ​អាច​អូស​ទាញ​យាន​ជំនិះ​ធំ​ៗ​បាន​ដល់​ទម្ងន់ 9000 ផោន ឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះពិតជាអស្ចារ្យ ដែលយើងធ្លាប់តែឃើញនូវយានជំនិះ ដែលអាចជិះបាន និងមានកម្លាំងអាច អូសទាញបាន មានទំហំធំៗ តែបើក្រលេកមកមើល គ្រឿងយន្តនេះ វាមានរូបរាងតូច តែបើកម្លាំងវិញ មហាសាល អាចអូសទាញនូវ យានជំនិះផ្សេងៗ ដោយវាអាចអូស ទាញទម្ងន់ 9000 ផោន ឬខ្ទង់ 4000 គីឡូក្រាម បានយ៉ាងងាយ។ ដូចយើងបានឃើញ ក្នុងវីដេអូខាងក្រោមនេះ វាបានអូសទាញប្រអប់បន្ទប់ បន្ថែមពីក្រោយរថយន្តឬហៅថា Trailer បានយ៉ាងផុយ ដោយគ្រាន់បញ្ជា តាមតេឡេ បញ្ជាតូចមួយ។

និយាយពីរូបរាងរបស់វា ទំហំតូច រាងសំប៉ែត ស្រដៀងទៅនឹងកង់រថក្រោះ ដែលយើងនឹកស្មាន មិនដល់ថាវាមានកម្លាំងខ្លាំង ដល់កម្រិតនេះ។ យើងអាចហៅវាថា RVR ជាមួយប្រភេទម៉ាស៊ីនខុសៗគ្នា ប៉ុន្មានគ្រឿងទៀត ដូចជា ម៉ាស៊ីនទាញបានទម្ងន់ 5,500 ផោន តម្លៃខ្ទង់ 3,400 ដុល្លារ និងទាញបានទម្ងន់ 9,000 ផោន តម្លៃខ្ទង់ 4,100 ដុល្លារ តែការប្រើប្រាស់ ជាប់បានត្រឹមតែ 30 នាទីប៉ុណ្ណោះ នៅពេលសាកពេញម្តងៗ និងការដាក់លក់ចាប់ផ្តើមពី ពេលនេះតទៅហើយ។

 

ការបញ្ជាកាន់តែងាយស្រួល ដោយគ្រាន់តែប្រើតេឡេបញ្ជាមួយប៉ុណ្ណោះ ឥតខ្សែ និងមានប៊ូតុងទៅមុខ, ទៅក្រោយ, ទៅឆ្វេង និងទៅស្តាំ ដូចដៃបញ្ជាហ្គេម សាមញ្ញមួយអញ្ចឹងដែរ។ ដោយនៅស្រុកគេ គេចូលចិត្ត ទិញនូវប្រអប់បន្ទប់មួយ ដាក់ជាប់ពីក្រោយរថយន្ត ដើម្បីងាយស្រួល ស្នាក់អាស្រ័យ នៅពេលពួកគេធ្វើដំណើរ ទៅកាន់តំបន់ដាច់ស្រយាលណាមួយ ដូច្នេះដូចចង់យកប្រអប់ បន្ទប់នោះ ដាក់ចូលក្នុងការ៉ាស់វិញ ប្រាកដជាពិបាក ប្រសិនបើ ប្រើប្រាស់រថយន្ត ទើបគេបង្កើតគ្រឿង យន្តនេះឡើង មកជំនួសរថយន្តបាន។

វីដេអូខាងក្រោម

 



សរុបមក គ្រឿងយន្តតូច ដែលយើងហៅថា RVR មានកម្លាំងខ្លាំង អាចទាញនូវប្រអប់បន្ទប់ ដែលគេបន្ថែមពីក្រោយរថយន្ត បានយ៉ាងផុយ ព្រោះគ្រឿងយន្តនេះ អាចទាញបានដល់ ទម្ងន់ 9000 ផោនឯណោះ គិតទៅប្រហាក់ប្រហែល 4000 គីឡូក្រាម ជាមួយរូបរាងតូចនេះ ក៏មែនពិត តែកម្លាំងខ្លាំង ហួសនិស្ស័យ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ