CAMBO REPORT

Popup Advertising5 seconds

GoPro ពិត​ជា​បាន​បញ្ចេញ​នូវ​កាមេរ៉ា​ថ្មី​តម្លៃ​ត្រឹម​តែ 199 ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GoPro លោក Nick Woodman បានសន្យាតាំងពីប៉ុន្មានខែមុន ថានឹងមាន កាមេរ៉ាប្រភេទ Action ស៊េរីថ្មីមួយទៀត មកបង្ហាញដល់មហាជន។ នៅពេលនេះ រាល់អ្វីដែលគាត់ បានសន្យា ពិតជាបានក្លាយ ជាពិតមែន ជាមួយកាមេរ៉ាម៉ូឌែលថ្មីហៅ GoPro Hero ដោយគ្មានលេខតំណាង ពីខាងក្រោយ ដូចជំនាន់ GoPro ពីមុនឡើយ និងអ្វីដែលកាន់តែពិសេសនោះ តម្លៃរបស់វាថោកត្រឹមតែ 199 ដុល្លារប៉ុណ្ណោះ បើប្រៀបធៀប តម្លៃជាមួយកាមេរ៉ា GoPro ជំនាន់មុនៗ។

អ្វីដែលវាមានតម្លៃថោកជាងនោះ ព្រោះវាខុសគ្នាត្រង់ កាមេរ៉ាថ្មីនេះ អាចថតវីដេអូបានកម្រិតច្បាស់បំផុត ដល់ត្រឹមទំហំ 1440 ភិចសែល ឬ 2K ក្នុងល្បឿន 60fps ដោយវាមិនអាចថត ដល់កម្រិត 4K បានដូចគេទេ។ រូបថតចេញមកបាន ត្រឹមទំហំកាមេរ៉ា 10 មេហ្គាភិចសែល, ថតរូបជាប់ Burst បានល្បឿន 10fps និងមានមកជាមួយ បច្ចេកវិទ្យាធន់មិនងាយជ្រាបទឹក អាចថតក្នុងទឹក ទៅជម្រៅបាន 30 ហ្វីតឬ 10 ម៉ែត្រ ដោយពុំចាំបាច់ប្រើប្រអប់ការពារ ការជ្រាបទឹកពីខាងក្រៅ រួមទាំងអាចបញ្ជា តាមរយៈអេក្រង់ Touchscreen ទំហំ 2 អ៊ីញ។ GoPro Hero ថ្មីនេះក៏នៅបន្ត មានមុខងារ Wi-Fi និង Bluetooth ដើម្បីភ្ជាប់ទៅកាន់ ឧបករណ៍ សំខាន់ៗនានា ដូចជាស្មាតហ្វូន ឬថេប្លេត តាមរយៈការប្រើប្រាស់ ជាមួយនឹង កម្មវិធីផ្សេងៗ។ 

កាមេរ៉ាកម្រិតប៉ុណ្ណេះ ប្រាកជាបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ បានច្រើន ថតដល់កម្រិត 2K ហ្នឹង ក្នុងល្បឿន 60fps នេះ ច្បាស់ល្មមហើយ សម្រាប់ការទស្សនា ឬកាត់ចូល វីដេអូបង្ហោះ YouTube នោះ ណាមួយ តម្លៃរបស់វា ថោកសមរម្យ ត្រឹម 199 ដុល្លារនេះ ហើយយើងគិតថា វានឹងមានការជាវច្រើន ពីអ្នកប្រើប្រាស់។ យើងមិនច្បាស់ដែរថា  ពេលដែលមកដល់ទីផ្សារ ស្រុកយើងនោះ វានឹងមាន តម្លៃប៉ុន្មាន ដោយយើងគ្រាន់តែដឹង វាអាចថ្លៃជាងទីផ្សារ អន្តរជាតិបន្តិចបន្តួច។ កាមេរ៉ានេះ ចាប់ផ្តើមដាក់លក់ នៅលើទីផ្សារអន្តរជាតិហើយ ដូច្នេះនឹងមកដល់ទីផ្សារ យើងឆាប់ៗនេះ។

សរុបមក GoPro ទើបតែបានបញ្ចេញនូវកាមេរ៉ា GoPro Hero កូនពៅមួយម៉ូឌែល ដែលមានតម្លៃត្រឹម 199 ដុល្លារ ព្រោះវាថតវីដេអូ បានដល់កម្រិត ច្បាស់បំផុត ត្រឹមតែទំហំ 2K ប៉ុណ្ណោះ ទើបវាមានតម្លៃ ថោកជាងគេ ទោះបីជាវាចេញមកក្រោយ គេក៏ដោយ តែយើងគិតថា ថតបានកម្រិតប៉ុណ្ណេះ វាគ្រប់គ្រាន់ហើយ សម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយពុំចាំបាច់ប្រើ ដល់កម្រិត 4K ក៏បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 month ago
ប្រភព: The Verge Tag: កាមេរ៉ា