CAMBO REPORT

Popup Advertising5 seconds

watchOS ជំនាន់ 4.3 ចេញ​ហើយ តើ​អ្នក​បាន​អាប់ដេត​ឡើង​ហើយ​ឬនៅ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយពីសម្ងំ ធ្វើតេស្ដសាកល្បង អស់ 6 ជំនាន់លើ Version Beta អស់រយៈពេលជាច្រើន ខែរួចមក ទីបំផុតក្រុមហ៊ុន Apple បានប្រកាសចេញនូវប្រព័ន្ធ ប្រតិបត្តិការជំនាន់ថ្មីមួយទៀត សម្រាប់ដាក់ឲ្យដំណើរការ នៅលើនាឡិកាវៃឆ្លាត របស់ខ្លួនហើយ នោះគឺ watchOS ដែលបានដេញស៊េរីជាច្រើន ជំនាន់ណាស់មកហើយ។ សម្រាប់ជំនាន់ថ្មីនេះ វាលោតដល់ Version 4.3 ហើយ ជាមួយនឹង កំណែអាប់ដេតថ្មី បន្ថែមមកជាមួយនឹង ការជួលជុល ទៅលើផ្នែកសំខាន់ៗ លាយឡំជាមួយនឹងមុខងារល្អ សម្រាប់ម្ចាស់ AppleWatch គ្រប់ជំនាន់ទាំងអស់ អាចធ្វើការ Update តាមរយៈ OTA ឬ Over The Air បានដោយមិនគិតប្រាក់។

ជុំវិញ watchOS 4.3 នេះ Apple បានកែប្រែចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

 

•    បន្ថែមមកជាមួយនឹងមុខងារ Nightstand Mode ដែលអេក្រង់ និងធ្លាក់ចុះឡើង នៅពេលអ្នកដោះនាឡិកា ទុកនៅលើតុ ដោយវាផ្ដេកតាមទិសដៅ ដូចអេក្រង់ស្មាតហ្វូនដែរ
•    ក្រាហ្វិចសាកថ្ម បែបថ្មី ទាន់សម័យ ងាយស្រួលមើលជាងមុន
•    អាចធ្វើការគ្រប់គ្រងមុខងារចាក់តន្ត្រី (Music) ផ្ទាល់ពីនាឡិកា ទៅកាន់ iPhone
•    ធ្វើការគ្រប់គ្រងតន្ត្រី និងសម្លេងរបស់ HomePod ដោយផ្ទាល់ពីនាឡិកា
•    បន្ថែមមកជាមួយនឹង Animation ថ្មី
•    ធ្វើការបង់ប្រាក់ដោយផ្ទាល់ពីនាឡិកា ពុំចាំបាច់ត្រូវការ iPhone នៅពេលទិញទំនិញ (ប្រើបាននៅតែ ស្រុកក្រៅប៉ុណ្ណោះ)
•    កែសម្រួលបន្ថែមជុំវិញបទពិសោធន៍ក្នុងការ ប្រើប្រាស់ឲ្យមានភាពប្រសើរ និងរលូនជាងមុន

សម្រាប់ប្រិយមិត្តកំពុងប្រើប្រាស់ Apple Watch ជំនាន់ទី 1 ជំនាន់ទី 2 និងទី 3 ទាំងអស់អាច ចាប់ផ្ដើមធ្វើការ Update បានហើយចាប់ពី ថ្ងៃនេះតទៅ ដោយអ្នកអាចរីករាយ ក្នុងការប្រើប្រាស់មុខងារ បន្ថែមថ្មី ដែល Apple Watch មិនអាចធ្វើទៅបាន កាលពីនៅលើ watchOS ជំនាន់ 4.2 កន្លងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 month ago
ប្រភព: WCCF Tech Tag: នាឡិកាវៃឆ្លាត