CAMBO REPORT

Popup Advertising5 seconds

អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​ស៊េនស័រ​ពាក់​ជាប់​ធ្មេញ សម្រាប់​តាម​ដាន​របប​អាហារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែមានការរីកចម្រើន ហើយអ្នកវិទ្យាសាស្រ្តតែងតែមានគំនិតថ្មីៗ សម្រាប់មកស្រាវជ្រាវ ដោយថ្មីៗនេះឧបករណ៍មួយ ទើបបង្កើតបានជោគជ័យ ដែលតម្រូវឲ្យអ្នក ពាក់ជាប់ធ្មេញមុខ សម្រាប់ត្រួតពិនិត្យ ចំណីអាហារ ដែលអ្នកបានបរិភោគ។ ដោយគោលបំណង ឲ្យបានដឹងថារបបអាហារ របស់វាយ៉ាងណា ដែរ តើវាល្អសម្រាប់ សុខភាពអ្នកឬទេ? ហើយអ្នកអាចដឹងមុខម្ហូបណា ដែលអ្នកគួរបរិភោគ និងមិនល្អ សម្រាប់សុខភាព ចឹងអ្នកអាចកាត់បន្ថយការ បរិភោគវាបាន។

ស៊េនស័រដ៏តូចមួយនេះ គឺបើកជាលក្ខណៈឥតខ្សែ ហើយវាអាចធ្វើការវិភាគ អាហារបាន ច្រើនប្រភេទ ដូចជា ជាតិអំបិល, អាល់កុល និង គ្លុយកូស។ ដោយក្រោយពេល ស៊េនស័រចាប់បានហើយ វានឹងប្រមូលទិន្នន័យទាំងនោះ មកធ្វើការគណនា អំពីអាហារនោះថានឹង ផ្ដល់លទ្ធផល យ៉ាងណាខ្លះក្រោយពេល បរិភោគហើយ ថាតើល្អ សម្រាប់សុខភាព ឬក៏អត់ និងអ្នកត្រូវកាត់បន្ថយចំណី ដែលមានសារជាតិអ្វីខ្លះ។ ស៊េនស័រនេះ មានទំហំ 2mm x 2mm មែនប៉ុន្ដែធ្វើ កិច្ចការបានល្អ និងមាន អត្ថប្រយោជន៍ច្រើន ហើយវាត្រូវបានបង្កើត ឡើយដោយ សាកលវិទ្យាល័យ នៃវិស្វកម្មឈ្មោះ Tufts សិ្ថតក្នុងរដ្ឋ Medford ប្រទេស Massachusetts។ ភាពតូចរបស់ ឧបករណ៍នេះ អាចធ្វើឲ្យដាក់ពាក់ជាប់ធ្មេញ បានយ៉ាងល្អ មិនថាធ្មេញមាន លក្ខណៈខុសគ្នា យ៉ាងណាក៏ដោយនោះ។ សូមបញ្ជាក់ថា ស៊េនស័រមួយនេះ កំពុងសិ្ថតក្នុងការ ស្រាវជ្រាវនៅឡើយ វាដំណើរបាន ប៉ុន្ដែត្រូវការ សិក្សាបន្ថែមតទៅទៀត មុខនឹង ដាក់លក់ក្នុងទីផ្សារ ពិភពលោក។

សរុបមក នេះគឺជាការស្រាវជ្រាវឃើញថ្មី ដែលអាចជាឧបករណ៍មួយ ដែលមនុស្យភាគច្រើន ចង់បាន ដោយសារវាអាចជាចំនែក មួយធំក្នុងការ ការពារសុខភាព ដំណោះស្រាយចំពោះ បញ្ហារបបអាហារ ប្រចាំថ្ងៃផ្សេងៗ ផងដែរ។ នាពេលអនាគត ឧបករណ៍នេះអាចនឹង កែរចនាថ្មី ដែលធ្វើឲ្យមើលមិន សូវឃើញ ពីព្រោះបើដូចក្នុងរូបភាព ខាងលើដូច្នេះ វាដូចជាមានអ្វីមួយ ជាប់ធ្មេញអាក្រក់ មើលណាស់ហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Android Headline Tag: វិទ្យាសាស្ត្រ