CAMBO REPORT

Popup Advertising5 seconds

Apple Watch Series 4 អាច​នឹង​មាន​កន្លែង​ទាក់​ចិត្ត​ច្រើន បើ​សិន​វា​មាន​ចំនុច​ទាំង​នេះ​កើត​ឡើងមែន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តភាគច្រើន ពិតជាបានដឹងហើយថា Apple Watch គឺជានាឡិកាឆ្លាតវៃ របស់ក្រុមហ៊ុន Apple ដោយវាមានចំនុចល្អច្រើន សម្រាប់អ្នកប្រើប្រាស់ ពីមួយស៊េរី ទៅមួយស៊េរី។ មកទល់ពេលនេះ Apple បានបញ្ចេញនាឡិកាឆ្លាតវៃ ចំនួន 3 ស៊េរីហើយ ដោយ Apple Watch Series 3 នេះ មានលក្ខណៈពិសេស ច្រើនជាង Series 1 & Series 2 ដែលវាអាចទទួល និង និយាយទូរស័ព្ទ បានដោយផ្ទាល់ មិនបាច់ចាំលើកទូរស័ព្ទ មកក្រៅទេ។

ហើយសម្រាប់នៅជិតចុងឆ្នាំ 2018 នេះ ក្រុមហ៊ុន Apple ក៏អាចនឹង បញ្ចេញជំនាន់ថ្មី មួយស៊េរីទៀតនោះគឺ Apple Watch Series 4 ហើយក្នុងកំណែសម្រាប់ ជំនាន់បន្ទាប់នេះ យើងក៏អាចស្មានទុក មុនបានដែរ វានឹងមានចំនុចពិសេស បន្ថែមពី Series 3។ យ៉ាងណាថ្មីៗនេះ ស្រាប់តែលេចធ្លាយ ជាព័ត៌មានមួយ ពីអ្នកវិភាគម្នាក់ នោះគឺលោក Ming-Chi Kuo បង្ហាញពាក់ព័ន្ធ នឹងនាឡិកាឆ្លាតវៃ ជំនាន់ថ្មីនេះ ដោយលោកបាន និយាយថា Apple Watch Series 4 របស់ក្រុមហ៊ុន Apple អាចនឹងត្រូវបាន ផលិតឡើង ជាមួយនឹងទំហំអេក្រង់ធំ ជាងមុន 15% ម្យ៉ាងវិញទៀត វាក៏អាចនឹងមាន ទំហំថាមពលថ្ម ធំជាងមុនផងដែរ ដែលធ្វើអោយការ ប្រើប្រាស់ កាន់តែមានរយៈពេលយូរ ទៀតផង។ លើសពីនេះ វាក៏មានចំនុចមួយទៀត ដែលលោកបានរំពឹង ទុកនោះ គឺនាឡិកាឆ្លាតវៃ ជំនាន់ថ្មីនេះ អាចនឹងកាត់បន្ថយ គែមអោយ នៅសល់តិចជាង Series 3 ផងដែរ។ ក្រៅពី 3 ចំនុចខាងលើនេះ វាក៏នៅមានចំនុចមួយ ដែលប្រិយមិត្តរបស់ Apple Watch រំពឹងទុកថាបើអាចនោះ គឺចង់អោយខាងក្រុមហ៊ុន បំពាក់មុខងារដោះសោរ សម្គាល់មុខ Face ID លើនាឡិកាជំនាន់ទី 4 នេះ ដែលវានឹងរឹតតែ ទាន់សម័យមួយកម្រិត ថែមទៀត។

ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានមួយប៉ុណ្ណោះ ដោយយើងមិនទាន់អាចជឿបាន ទាំងស្រុង ថាវាអាចនឹងកើតឡើង លើនាឡិកាឆ្លាតវៃនេះ ដែរឬក៏អត់? សម្រាប់ការស្មានទុក Apple Watch Series 4  អាចនឹងបង្ហាញខ្លួន នៅអំឡុងខែកញ្ញា ចុងឆ្នាំនេះ! ចុះប្រិយមិត្ត យល់យ៉ាងណាដែរ បើនាឡិកាឆ្លាតវៃរបស់ Apple ជំនាន់ថ្មីនេះ អាចមានចំនុចទាំងប៉ុន្មាន ខាងលើមែន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: នាឡិកាវៃឆ្លាត