CAMBO REPORT

Popup Advertising5 seconds

អ្នក​អាច​ទស្សនា​ព្រឹត្តិ​ការណ៍​ដាក់​បង្ហាញ iPad 9.7 អ៊ីញ ស៊េរី​ឆ្នាំ 2018 ឡើង​វិញ​បាន​នៅ​ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីរាត្រីថ្ងៃទី 27 កន្លងទៅក្តៅៗ អ៊ុនៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញ ថេប្លេតជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍ “Let’s Take a Field Trip” ដែលប្រារព្ធនៅទីក្រុង Chicago នោះគឺ iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018 ឬជំនាន់ទី 6) ដោយចំពោះ iPad នេះវាមានលក្ខណៈ ប្រសើរច្រើនជាងមុន ទាំងការប្រើប្រាស់ទូទៅ និងលក្ខណៈសម្បត្តិ មិនតែប៉ុណ្ណោះ វាថែមទាំង អាចប្រើបានជាមួយ Apple Pencil ថែមទៀត។

យ៉ាងណា សម្រាប់វីដេអូនៃការ Live បង្ហាញពីថេបប្លេត iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះគឺមិនមានបង្ហាញ នៅលើ Channel YouTube ផ្លូវការ របស់ក្រុមហ៊ុន Apple នោះទេ ដែលធ្វើអោយ ប្រិយមិត្តដែលមិនបាន ទស្សនាពេលកំពុង Live ផ្ទាល់ មិនបានដឹងច្រើន ពីចំនុចសំខាន់ៗ ដែលបានបង្ហាញ មកនោះ។ ហើយថ្ងៃនេះ យើងនឹងដាក់តំណរ ជាវីដេអូនៃការ Live ទាំងមូលក្នុង ព្រឹត្តិការណ៍ អោយមិត្តអ្នកអាន បានទស្សនាជាថ្មីម្តងទៀត ដូចខាងក្រោមនេះ៖

 

  • ចុចទីនេះ ដើម្បីទស្សនាវីដេអូពេញ នៃការដាក់បង្ហាញ iPad ជំនាន់ថ្មី

 

គួររំលឹកផងដែរថា iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ មិនមានអ្វីប្លែក និងខុសគ្នាពី iPad 9.7 អ៊ីញ ជំនាន់មុនឡើយ ប៉ុន្តែអ្វីដែលពិសេស សម្រាប់ថេប្លេតថ្មីនេះ  គឺវាអាចប្រើប្រាស់ ជាមួយនឹង Apple Pencil បានដូចនឹង iPad Pro អញ្ចឹងដែរ។ វានៅតែរក្សា ទំហំអេក្រង់ 9.7 អ៊ីញ ប្រភេទ IPS-LCD, មាន RAM ទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និង 128GB ដដែល ប៉ុន្តែវាបំពាក់នូវ បន្ទះឈីបថ្មី Apple A10 Fusion ប្រភេទ Quad-core អាចរត់ក្នុងល្បឿន 2.34 GHz ។ ចំពោះកាមេរ៉ាវិញ វាមិនមានផ្លាស់ប្តូរ នោះទេ ដោយកាមេរ៉ាមុខ នៅតែមានទំហំ 1.2 មេហ្គាភិចស៊ែល ជាមួយកម្រិត Aperture 2.2 ដដែល ហើយកាមេរ៉ា ខាងក្រោយ ក៏នៅរក្សារទំហំ 8 មេហ្គាភិចស៊ែល ជាមួយកម្រិត Aperture 2.4 ដូច ពីមុនអញ្ចឹង។ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.3 ជំនាន់ចុងក្រោយ ចេញពីប្រអប់មក ស្រាប់តែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: iDownload Blog Tag: ថេប្លេត