CAMBO REPORT

Popup Advertising5 seconds

ថ្ងៃ​សុក្រ​នេះ GoPro Hero អាច​នឹង​ប្រកាស​ចេញ ជាមួយ​តម្លៃ​ប្រហែល 180-200$ ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះនរណាក៏បានស្គាល់អំពីរសជាតិ Action កាមេរ៉ា ដែលកំពុងមានអ្នក ប្រើប្រាស់ជាច្រើនលាននាក់ ទូទាំងពិភពលោក ដើម្បីថតរូប ពិសេសវីដេអូ សម្រាប់ទុកធ្វើជាអនុស្សាវរីយ៍ ខ្លះដើម្បីទុកជាឯកសារ ចែករំលែក ហើយខ្លះក៏ថតសម្រាប់បង្ហោះ ស្វែងរកលុយតាមប្រព័ន្ធ អ៊ីនធឺណែតផងដែរ។ ជាក់ស្ដែងកាមេរ៉ា ដែលទទួលបានការ គាំទ្រខ្លាំងគឺ GoPro និង Mi របស់ក្រុមហ៊ុន Xiaomi តែតម្លៃរបស់វា ក៏ថ្លៃបន្តិចហើយ សម្រាប់ម៉ូឌែលចុងក្រោយ ដូច្នេះបើមាន ថវិកាតិចតួច ស្ដួចស្ដើង គឺត្រូវកាត់ចិត្តទិញ ម៉ូឌែលហួសជំនាន់ ទើបបានជា ដូច្នេះហើយ GoPro អាចនឹងចង់ផ្ដល់ឱកាសថ្មី សម្រាប់យើងទាំងអស់គ្នា ក៏ដូចជាបង្កើន ទីផ្សាររបស់ខ្លួន ដោយអាចនឹង បញ្ចេញកាមេរ៉ា GoPro មួយទៀត ដែលមានតម្លៃធូរថ្លៃ។

យោងតាមប្រភពព័ត៌មាន DPReview អន្តរជាតិបានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុន GoPro បានកំពុងត្រៀមខ្លួន ធ្វើការប្រកាសចេញនូវម៉ាស៊ីន Action Camera របស់ខ្លួនថ្មីមួយទៀត ដែលជាប្រភេទ ម៉ាស៊ីន Entry Level ជាកម្រិតចាប់ផ្ដើម មានតម្លៃធូរថ្លៃបំផុត មិនធ្លាប់មានពីមុនមក ដែលត្រូវបានបំពាក់ មកជាមួយនឹងមុខងារ ពិសេសៗជាច្រើន ដែលមាននៅលើ Hero 6 ជាមួយនឹង តម្លៃប្រហាក់ប្រហែល 180$ ទៅ 200$ ប៉ុណ្ណោះ។ ប្រភពដដែល បានបន្តឲ្យដឹងទៀតថា កាមេរ៉ានោះអាចនឹងមានឈ្មោះ ជាផ្លូវការថា GoPro Hero មានសមត្ថភាព អាចថតវីដេអូបានធំ បំផុតកម្រិត 2K ឬ 1440p ក្នុងល្បឿន 60fps មិនអាចថតកម្រិត 4K នោះទេ ក៏ដូចជាថតកម្រិត Full HD ក្នុងល្បឿន 60fps ដូចគ្នា។



ជាងនេះទៅទៀត GoPro Hero អាចថតរូបក្នុងកម្រិត 10 មេហ្គាភិចសែល អាចថតក្នុងទៅជម្រៅបាន 10 ម៉ែត្រ ដោយប្រើប្រអប់ការពារ ការជ្រាបទឹកខាងក្រៅ ដោយអាចបញ្ជា តាមរយៈអេក្រង់ Touchscreen ទំហំ 2 អ៊ីញ។ GoPro Hero ថ្មីនេះក៏នៅបន្ត មានមុខងារ WiFi និង Bluetooth ដើម្បីភ្ជាប់ទៅកាន់ឧបករណ៍ សំខាន់ៗនានា ដូចជាស្មាតហ្វូន ឬថេប្លេត ដើម្បីប្រើប្រាស់ជាមួយនឹង កម្មវិធីផ្សេងៗ។ ទោះបីជាយ៉ាងណា ក៏ដោយសម្រាប់តម្លៃ ជាក់ស្ដែង យើងមិនអាចនិយាយបាន នោះទេថា តើវានឹងមានតម្លៃកម្រិតណា ខណៈទីផ្សារអន្តរជាតិ សន្និដ្ឋានហើយថាតម្លៃ អាចចន្លោះ 180 ទៅ 200$ ប៉ុណ្ណោះ ដែលត្រៀមនឹងប្រកាស ចេញនៅថ្ងៃសុក្រ សប្ដាហ៍នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 month ago
ប្រភព: DP Review Tag: កាមេរ៉ា