CAMBO REPORT

Popup Advertising5 seconds

iPad 9.7 អ៊ីញ ស៊េរី​ឆ្នាំ 2018 បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ ប្រើ​បាន​ជាមួយ Apple Pencil ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញថេប្លេតជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍ “Let’s Take a Field Trip” ដែលប្រារព្ធនៅទីក្រុង Chicago នោះគឺ iPad 9.7 អ៊ីញ (ស៊េរីឆ្នាំ 2018 ឬជំនាន់ទី 6) ដោយចំពោះ iPad នេះវាមានលក្ខណៈ ប្រសើរច្រើនជាងមុន ទាំងការប្រើប្រាស់ទូទៅ និងលក្ខណៈសម្បត្តិ។ ហើយប្រិយមិត្ត ក៏ប្រហែលជាចង់ដឹងដែរ ថា iPad 9.7 អ៊ីញ ជំនាន់ថ្មីនេះ មានសមត្ថភាព និងលក្ខណៈពិសេស ជាងមុនយ៉ាងណាដែរ! អញ្ចឹងតាមដាន ជាមួយយើង ទាំងអស់គ្នា៖

ជាការពិតណាស់ ចំពោះរចនាបថខាងក្រៅរបស់ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ មិនមានអ្វីប្លែក និងខុសគ្នាពី iPad 9.7 អ៊ីញ ជំនាន់មុនឡើយ ប៉ុន្តែអ្វីដែលពិសេស សម្រាប់ថេប្លេតថ្មីនេះ  គឺវាអាចប្រើប្រាស់ ជាមួយនឹង Apple Pencil បានដូចនឹង iPad Pro អញ្ចឹងដែរ។ សម្រាប់លក្ខណៈសម្បត្តិវិញ វានៅតែរក្សា ទំហំអេក្រង់ 9.7 អ៊ីញ ប្រភេទ IPS-LCD ជាមួយកម្រិត បង្ហាញរូបភាព 2048 x 1536 ភិចស៊ែល ដូចកាលពីមុន រួមទាំង RAM ទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និង 128GB ដដែល។ ហើយកំណែ អាប់ដេតថ្មី ដែលខុសពីមុនគឺ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ បានបំពាក់នូវបន្ទះឈីបថ្មី Apple A10 Fusion ប្រភេទ Quad-core អាចរត់ក្នុងល្បឿន 2.34 GHz ខណៈ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2017 ប្រើប្រាស់បន្ទះឈីប Apple A9 ប្រភេទ Dual-core អាចរត់ក្នុងល្បឿន 1.84 GHz ប៉ុណ្ណោះ។ ចំពោះកាមេរ៉ាវិញ វាមិនមានផ្លាស់ប្តូរនោះទេ ដោយកាមេរ៉ាមុខ នៅតែមានទំហំ 1.2 មេហ្គាភិចស៊ែល ជាមួយកម្រិត Aperture 2.2 ដដែល ហើយកាមេរ៉ាខាងក្រោយ ក៏នៅរក្សារទំហំ 8 មេហ្គាភិចស៊ែល ជាមួយកម្រិត Aperture 2.4 ដូចពីមុនអញ្ចឹង។ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ គឺដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.3 ជំនាន់ចុងក្រោយ ចេញពីប្រអប់មក ស្រាប់តែម្តង មិនចាំបាច់ធ្វើការ តម្លើងទៀតនោះដែរ។ ហើយនេះជាតម្លៃ តាមប្រភេទ និងទំហំរបស់វា៖

 

•    ទំហំ 32 GB Wi-Fi មានតម្លៃ 329 ដុល្លារ
•    ទំហំ 32 GB Wi-Fi + cellular មានតម្លៃ 459 ដុល្លារ
•    ទំហំ 128 GB Wi-Fi មានតម្លៃ 429 ដុល្លារ
•    ទំហំ 128 GB Wi-Fi + cellular មានតម្លៃ 559 ដុល្លារ

សរុបមក ថេប្លេត 9.7 អ៊ីញ ជំនាន់ទី 6 នេះ គឺមិនសូវមានចំនុចប្លែកគ្នាប៉ុន្មាន ពីម៉ូឌែលមុន នោះទេ ខុសត្រង់ថា វាបានផ្លាស់ប្តូរ បន្ទះឈីបថ្មី និងចំនុចដែលពិសេស ជាងគេនោះ គឺវាអាច Support ការប្រើជាមួយ Apple Pencil ហ្នឹងតែម្តង។ សម្រាប់នៅព្រឹត្តិការណ៍នេះ Apple បានដាក់លក់បញ្ចុះតម្លៃ សម្រាប់សិស្សសាលា ជាមួយម៉ូឌែល Wi-Fi ទំហំ 32GB ក្នុងតម្លៃ 299 ដុល្លារ ចំណែក Apple Pencil ដែលមាន តម្លៃដើម 99 ដុល្លារនោះ បញ្ចុះនៅត្រឹមតែ 89 ដុល្លារផងដែរ, យ៉ាងណា វាសម្រាប់តែនៅស្រុកគេ ប៉ុណ្ណោះ។ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នឹងមកដល់ទីផ្សារ ប្រទេសផ្សេងៗ នាពេលឆាប់ៗ ខាងមុននេះហើយ។

វីដេអូបន្ថែម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 weeks ago
ប្រភព: iPhone Hacks Tag: ថេប្លេត