CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា 5 ចំនុច​ដែល​អ្នក​ប្រើ iPad Pro ទាំង​អស់​ចង់​អោយ​មាន​​លើ iPad Pro ជំនាន់ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតមកដល់ពេលនេះ វាមានរយៈពេលជិត 10 ខែទៅហើយ ដែលក្រុមហ៊ុន Apple បានបញ្ចេញ iPad ជំនាន់ថ្មីរបស់ខ្លូន គឺ iPad Pro 10.5 និង iPad 12.9។ ហើយ iPad ទាំងពីរស៊េរីនេះ គឺមានលក្ខណៈសម្បត្តិ ល្អច្រើន មិនថាជាកម្លាំងម៉ាស៊ីន សមត្ថភាពកាមេរ៉ា ឬចំនុចពិសេស លើការប្រើប្រាស់ នោះទេ។ ប៉ុន្តែបើយើងងាកមក មើលស្មាតហ្វូន iPhone X វាក៏បានទាញចិត្ត ប្រិយមិត្តដែលជាអ្នកនិយម ផលិតផល Apple បានយ៉ាងច្រើនផងដែរ ទាំងលក្ខណៈសម្បត្តិ, រចនាបថ និងបច្ចេកវិទ្យាថ្មីៗ ដែលបានបំពាក់មក។

ក្នុងនោះ វាក៏មានចំនុចខ្លះៗ ពាក់ព័ន្ធលក្ខណៈពិសេសលើ iPhone X រួមទាំងភាព ទាន់សម័យផ្សេងៗ ដែលប្រិយមិត្តរបស់ Apple មិនតិចនាក់នោះទេ ចង់អោយវាកើត មានលើ iPad ជំនាន់ថ្មី។ វាមាន 5 ចំនុច ដែលគ្រប់គ្នា តែងតែសង្ឃឹមថា នឹងមានកើតឡើង ហើយក្រុមហ៊ុន Apple អាចនឹងធ្វើវា អោយបាន សម្រាប់អ្នកប្រើប្រាស់ iPad ទាំងអស់គ្នា ផងដែរនោះ។ ចង់ដឹងទេ ថា 5 ចំនុចនោះ មានអ្វីខ្លះ តោះតាមដានដូច ខាងក្រោមនេះ៖

 

•    ការប្រើប្រាស់បានដូចកុំព្យូទ័រ៖ ជាការពិតណាស់ iPad Pro ជំនាន់ថ្មីរបស់ Apple គឺអាចប្រើ ជាមួយនឹង Keyboard បាន ដែលអនុញ្ញាតអោយអ្នក អាចវាយអក្សរបាន កាន់តែលឿនជាងមុន មិនថានៅក្នុងកម្មវិធី Microsoft Office ឬឆ្លើយតបសារ លើបណ្តាញសង្គមផ្សេងៗ នោះទេ តែវាមិនទាន់អាចប្រើ បានទូលំទូលាយ បានដូចកុំព្យូទ័រ ទាំងស្រុងឡើយ។

 

•    អេក្រង់ថ្មី៖ មែនហើយ iPad Pro ទាំង 10.5 អ៊ីញ និង 12.9 អ៊ីញ គឺនៅបន្តប្រើ អេក្រង់ប្រភេទ IPS-LCD មិនទាន់មានការ ផ្លាស់ប្តូរ នៅឡើយទេ យ៉ាងណា គ្រប់គ្នាសង្ឃឹមថា សម្រាប់ iPad Pro ជំនាន់ថ្មី គួរតែផ្លាស់មក ប្រើអេក្រង់ OLED ដែលមាន បំពាក់លើ iPhone X វិញទៅ។

 

•    រចនាបថថ្មី៖ ដូចដែលគ្រប់គ្នាបានដឹងអញ្ចឹង ថា iPad Pro ដែលបានចេញ កាលពីឆ្នាំមុន គឺមានរចនាបថ មិនខុស ប៉ុន្មានពី iPad Pro 9.7 អ៊ីញ (ស៊េរី 2016) នោះទេ ទាំងផ្នែកខាងមុខ និង ខាងក្រោយ ប៉ុន្តែចំពោះលើកនេះ ប្រិយមិត្តជាច្រើន ចង់អោយ Apple ផ្លាស់ប្តូរថ្មី ដោយបំពាក់អេក្រង់លាត ហើយកាត់បន្ថយ គែមអេក្រង់ខាងមុខ អោយនៅសល់តិច ជាងមុន រួមទាំងគែម លើក្រោមផងដែរ ហើយសម្រាប់ផ្នែក ខាងក្រោយ អាចកែកុនតិចតួច ក៏កាន់តែប្រសើរ។

 

•    មុខងារ Face ID៖ សម្រាប់ iPhone X ដែលជាស្មាតហ្វូនកំពូល ចុងក្រោយរបស់ Apple គឺមិនមានប្រើប្រាស់ មុខងារស្កេនម្រាមដៃ (Touch ID) ដូចមុនទៀតឡើយ តែវាជំនួសមកវិញ ដោយការប្រើមុខងារថ្មី ស្កេន មុខមនុស្ស (Face ID)  ក្នុងនោះ បើវាអាចកើតឡើងលើ iPad Pro ជំនាន់ថ្មី គឺវានឹងល្អបំផុត។

 

•    កាមេរ៉ាភ្លោះ៖ រហូតមកដល់ពេលនេះ មិនទាន់មាន iPad Pro ណា ដែល Apple បានបំពាក់កាមេរ៉ាភ្លោះនោះទេ គឺនៅតែបំពាក់កាមេរ៉ាមួយគ្រាប់ ដូចមុនដែល តែសមត្ថភាពកាន់តែ ប្រសើរជាងមុន ពីមួយជំនាន់ទៅមួយជំនាន់ ហើយស៊េរី ក្រោយៗនេះ គ្រាន់តែមានភ្លើង Flash សម្រាប់ជំនួយ បន្ថែមប៉ុណ្ណោះ។ យ៉ាងណា អតិថិជន Apple ដែលកំពុងប្រើ iPad Pro អាចគិតថា កាមេរ៉ាភ្លោះ នឹងកើតមានលើ iPad Pro ជំនាន់ថ្មី (ទោះជាឆ្នាំនេះអត់ តែពួកគេសង្ឃឹមថា ឆ្នាំក្រោយ វានឹងមាន)។

សរុបមក ចំនុចទាំង 5 ខាងលើគឺគ្រាន់តែជាអ្វីដែលអ្នកប្រើប្រាស់ iPad Pro ទាំងអស់ ចង់បាន និង សង្ឃឹមថាខាងក្រុមហ៊ុន Apple នឹងធ្វើវាសម្រាប់ iPad Pro ជំនាន់ថ្មីៗ។ យ៉ាងណា ខ្ញុំជឿជាក់ថា ប្រិយមិត្តនៅក្នុងស្រុកខ្មែរ យើង ក៏មានបំណង ចង់អោយ រឿងទាំង 5 ចំនុចកើតមានដែរ។ ចុះបើកើតមានមែន តើអ្នកនឹងយល់ យ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 month ago
ប្រភព: Cnet Tag: ថេប្លេត