CAMBO REPORT

Popup Advertising5 seconds

Acer បាន​ប្រកាស​ចេញ​ថេប្លេត​ម៉ូឌែល​ថ្មី ដំបូង​គេ​ដែល​ដើរ​ដោយ Chrome OS

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងហើយថា Chrome OS គឺបានដំណើរការនៅលើ កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុ និង កុំព្យូទ័រប្រភេទ All in One ជាដើម ហើយរហូតមកដល់ សព្វថ្ងៃនេះ វានៅមិនទាន់មានដំណើរការនៅ លើពពួកថេប្លេត នៅឡើយទេ។ ប៉ុន្តែសម្រាប់ថ្ងៃនេះ អ្វីៗក៏ត្រូវបានផ្លាស់ប្តូរ ព្រោះថា ក្រុមហ៊ុន Acer ទើបតែបញ្ចេញ ថេប្លេតថ្មីដំបូង មួយម៉ូឌែល ដែលដំណើរការ ដោយ Chrome OS ដូចទៅនឹង កុំព្យូទ័រផងដែរ។

ថេប្លេតនេះមានឈ្មោះថា Chromebook Tab 10 ដោយវាអាចជាគូ ប្រកួតប្រជែងទៅនឹង iPad ដែលមាន តម្លៃទាប ត្រៀមនឹងបង្ហាញខ្លួន នាពេលខ្លី ខាងមុននេះ ប៉ុន្តែអ្វីដែលគួរអោយ កត់សម្គាល់នោះ គឺថា Acer បានប្រកាសវាចេញ មុនក្រុមហ៊ុន Apple បាត់ទៅហើយ។ បើនិយាយពីលក្ខណៈវិញ Tab 10 មានអេក្រង់ទំហំ 9.7 អ៊ីញ (ដូចទៅនឹងទំហំ អេក្រង់របស់ iPad 9.7 អ៊ីញដែរ) ជាមួយកម្រិត បង្ហាញរូបភាព 2048 x 1536 ភិចស៊ែល, ប្រើប្រាស់បន្ទះឈីប OP1, មាន RAM ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និងអាចបន្ថែម មេម៉ូរីកាតបាន។ វាមានកាមេរ៉ា ខាងមុខទំហំ 2 មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាខាងក្រោយ មានទំហំ 5 មេហ្គាភិចស៊ែល, មានរន្ធបំពងសម្លេង 2 គ្រាប់, មានរន្ធដោតកាស 3.5 មីលីម៉ែត្រ, ប្រើប្រាស់រន្ធ USB-C និងមានកម្លាំង ថាមពលថ្មបាន 9 ម៉ោង។ ក្នុងនោះ វាក៏មានភ្ជាប់មក ជាមួយប៊ិចម៉ាក Wacom ដែលស្ថិតនៅខាងក្រោម ផ្នែកខាងឆ្វេង សម្រាប់បញ្ជា លើអេក្រង់ ឬគូសកំណត់អ្វី ផ្សេងៗជាដើម ហើយវាក៏មិនត្រូវការ សាកថ្មអី នោះដែរ។

Chromebook Tab 10 នេះនឹងបង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍អប់រំ ហើយវាក៏រឹតតែ ពិសេសសម្រាប់សិស្ស និស្សិតទាំងអស់ ក្នុងការទិញថេប្លេត តម្លៃទាបនេះ យកទៅប្រើប្រាស់ ក្នុងការសិក្សារប្រចាំថ្ងៃ។ Tab 10 នឹងដាក់លក់នាដើម ខែមេសានេះ នៅក្នុង សហរដ្ឋអាមេរិច ជាមួយតម្លៃ 329 ដុល្លារ ហើយវានឹងបន្តលក់ សម្រាប់ទីផ្សារប្រទេស ផ្សេងៗទៀតផងដែរ។ យ៉ាងណា ចំពោះ iPad 9.7 អ៊ីញ ដែលត្រៀម ចេញដែរនោះ នៅមិនទាន់ដឹងពី តម្លៃនៅឡើយទេ តែប្រភពមួយបាន បង្ហើបថា វាអាចនឹងមានតម្លៃ ទាបជាង Tab 10 ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ថេប្លេត